សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទណ្ឌឹត​ជាង​៣០០​នាក់​នឹង​ត្រូវ​ពិចារណា​ដោះលែង​ពេល​បុណ្យ​ភ្ជុំ​

ទណ្ឌឹត​ជាង​៣០០​នាក់​នឹង​ត្រូវ​ពិចារណា​ដោះលែង​ពេល​បុណ្យ​ភ្ជុំ​

ភ្នំពេញ ៖ នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ កាន់តែ​ខិត​ជិត​ចូលមក​ដល់​ទណ្ឌឹត​ចំនួន ៣១៩​នាក់​ក្នុងនោះ​ស្រី មាន​ចំនួន ១៣៣​នាក់ នឹង​ត្រូវ​បាន​ស្នើ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​។​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ។

​ក្នុងជំនួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក កាលពី​ថ្ងៃ​៣០​កញ្ញា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា មានប្រសាសន៍​ថា​ឲ្យដឹងថា នៅ​ឆ្នាំ​២០១៨ សម្ដេច​នឹង​ស្នើ​សុំ ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ព្រះរាជទាន លើកលែងទោស និង​បន្ធូរបន្ថយ ជា​ទ្រង់ទ្រាយ​ធំ​បន្ថែម លើ​កម្មវិធី​លើកលែងទោស​ប្រចាំឆ្នាំ ដូចជា បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ឯករាជ្យ​ជាតិ និង​ការ​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​។​

​បើ​តាម​លោក​ចិន​ម៉ា​លីន​ទណ្ឌឹត ឈ្មោះ សេង ចិន្តា ភរិយា​របស់​លោក​ឧកញ៉ា​ខូវ ជី​លី ដែល​ជា​សត្រូវ​ស្លាប់​រស់​ជាមួយ​ប្តី​ប្រពន្ធ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​គារ​និង​ដឹកជញ្ជូន​មិន​មាន​ឈ្មោះ​នោះ​ទេ​។​

​សូមបញ្ជាក់​ថា កាល​ឆ្នាំ​២០១៧ ព្រះមហាក្សត្រ បាន​បន្ធូរបន្ថយ និង​លើកលែងទោស ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុងនោះ ស្រី​២០​នាក់ , ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ចំនួន​៧២​នាក់ , ពិធី​បុណ្យពិសាខបូជា​ចំនួន​៣៥​នាក់ និង​ពិធី​បុណ្យ​អុំទូក​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​៥០​នាក់​។​
​ចំពោះ​អ្នក​ជាប់​ឃុំ ក្នុង​ពន្ធនាគារ នៅ​កម្ពុជា​ឆ្នាំ​២០១៧ មាន​ចំនួន ២៨,៤១៤​នាក់ ក្នុងនោះ មាន​ស្រី្ត ២,៤៤៣​នាក់ ។ អា​ឡូ​វ​អ្នកទោស​មិន​មាន​ការ​ថយចុំ​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ