សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាយ​ខ្សែលួស​ឆក់​កណ្តុរ​កុំឲ្យ​ចូល​ស៊ី​ស្រូវ ព្រឹក​ឡើង​ឆក់​មនុស្ស​ស្លាប់​

រាយ​ខ្សែលួស​ឆក់​កណ្តុរ​កុំឲ្យ​ចូល​ស៊ី​ស្រូវ ព្រឹក​ឡើង​ឆក់​មនុស្ស​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ខ្សែលួស​ម្ចាស់​ស្រែ​រាយ​ឆក់​កណ្តុរ ឆក់​ស្លាប់​នៅលើ​ភ្លឺស្រែ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​ជាង ៦​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​មួយកន្លែង​នៅជាប់​ការដ្ឋាន​របស់​បុរី​ហាយ​លែ​ន ស្ថិតក្នុង​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វា​។​

​ជនរងគ្រោះ​ឈ្មោះ ថន ហុក​សេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នកបើក​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​ការដ្ឋាន​សំណង់ បុរី​ហាយ​លែ​ន ស្នាក់នៅ​ក្នុង​ការដ្ឋាន​ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ចំណែក​ម្ចាស់​ស្រែ​ឈ្មោះ ស៊ឹម វណ្ណា ហៅ ទូច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​។​

​បើ​តាម​សមត្ថកិច្ច​ឲ្យដឹងទៀតថា ម្ចាស់​ស្រែ​បាន​រាយ​ខ្សែលួស​ត​ចេញពី​អាគុយ​ព័ទ្ធ​ស្រែ​ដែល​មាន​ទំហំ​ប្រមាណ ជា​១​ហិកតា​ដើម្បី​ការពារ​សត្វ​កណ្ដុរ​ចូល​កាត់​ស្រូវ ហើយ​ជា​ធម្មតា​ព្រលឹម​ឡើង​គាត់​តែងតែ​មក​ដក​ភ្លើង​ចេញ​។ ចំណែក​ជនរងគ្រោះ​តែងតែ​ទៅ​រើស​កណ្ដុរ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ងាប់​យកមក ធ្វើ​ជា​អាហារ​ស្ទើរតែ​រាល់ថ្ងៃ​ដែរ តែ​ចៃដន្យ​អាក្រក់​ព្រឹក​មិញ​ប្រហែលជា​គាត់​ទៅ​រើស​កណ្តុ​រងាប់​មុនពេល ម្ចាស់​ស្រែ​ដក​ភ្លើង ក៏​បណ្ដាល​ឲ្យ​ឆក់ លុះ​ពេល​ម្ចាស់​ស្រែ​ទៅ​ស្រែ​ក៏​ប្រទះឃើញ​ដេកស្លាប់​នៅលើ​វាលស្រែ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែម្តង ។​

​ក្រោយពេល​ធ្វើ​កោសល្យវិច្ច័យ​សព សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ហើយ​ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម្ចាស់​ស្រែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​៕

 

chorkkandol (1) chorkkandol (2)

Filed in: សន្តិសុខសង្គម