សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អូរ​បឹង​កន្សែង​ជា​តំបន់​ទេសចរណ៍​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវគេ​ចាក់​ដី​លុប​ជា​បណ្តើរៗ ប្រជាពលរដ្ឋ​ទទូច​ស្នើរ​សុំ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​

អូរ​បឹង​កន្សែង​ជា​តំបន់​ទេសចរណ៍​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវគេ​ចាក់​ដី​លុប​ជា​បណ្តើរៗ ប្រជាពលរដ្ឋ​ទទូច​ស្នើរ​សុំ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​

រតនគិរី​៖ អូរ​បឹង​កន្សែង​ដែល​ត​ភ្ជាប់​មាត់​បឹង​កន្សែង ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ នៅ​ក្រុង​បាន​លុង ត្រូវបាន​បុគ្គល​មួយចំនួន​ដឹក​អាចម៌ដី​ចាក់លុប​បំណង​យក​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មួយ​នេះ ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដោយ​សំអាង​ថា មាន​ប្លង់​ស្លាបមាន់​កាលពី​ឆ្នាំ​១៩៩៣​។​

​ទន្ទឹម​នឹង​មាន​ករណី​នេះ កើតឡើង​ទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បាន​ទទូច​ស្នើ​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។​

​ទាក់ទិន​ទៅ​នឹង​សកម្មភាព​បុគ្គល​ដឹក​អាចម៌ដី​ចាក់លុ​បអូរ​បឹង​កន្សែ​ង​នេះ ប្រជាពលរដ្ឋ បានលើកឡើង​ស្រដៀង​គ្នា​ថា អាជ្ញាធរ​ក្រុង​បាន​លុង​ដេកលក់ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មើលរំលង ចំពោះ​បុគ្គល​រំលោភបំពាន តែ​ពេល​ខ្លះ​គ្រឿងចក្រ​ត្រូវបាន​ដកចេញ​ឈប់​ធ្វើ​សកម្មភាព ព្រោះ​មាន​អ្នកយក​ព័ត៌មាន​មួយ​ចំនួន ទៅ​ថត​រូបភាព​ដើម្បី​ផ្សព្វផ្សាយ​។​

​ជាមួយគ្នា​នឹង​សកម្មភាព​ខាងលើ​នេះ​ដែរ លោក ប៊ី ជីវ័ន្ត​តារា ប្រធាន​ភូមិបាល​សូរិយោដី​ក្រុង​បាន​លុង បាន​ប្រាប់​ភ្នាក់ងារ សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ដី​ខាងលើនេះ​មាន​ប្លង់​ស្លាបមាន់​តាំងពី​ឆ្នាំ​១៩៩៣ តែ​លោក​មិន​បង្ហាញ​ឈ្មោះ​នោះទេ ប៉ុន្តែ​មន្ត្រី​លោក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​បឹង​កន្សែង ឲ្យ​ផ្អាក​សកម្មភាព​ដោយ​បាន​ណែនាំ​ម្ចាស់​ដី នៅ​ព្រឹក​ថ្ងៃ​នេះ​រួច​ហើយ​។​

​ចំណែកឯ​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី បាន​ប្រាប់ឲ្យដឹង​ថា រូប​គាត់​អត់​បាន​ដឹង​ទេ​នូវ​សកម្មភាព​ដឹក​អាចម៌ដី​ចាក់លុ​បអូរ​កន្សែង​នោះ ព្រោះ​ជាប់​បេសកកម្ម​នៅ​ឯ​ក្រុងភ្នំពេញ ប៉ុន្តែ​លោក​ថា​ទីនោះ​ត​ភ្ជាប់​ចរន្តទឹក​បឹង​កន្សែង​ទៅ​ក្រុមហ៊ុន​ទឹកស្អាត​តាយសេង សម្រាប់​ចែកចាយ​ប្រើប្រាស់​តម្រូវការ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​បាន​លុង​ទាំងអស់​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ថា ម្ចាស់​ដី​ខាងលើនេះ​មានឈ្មោះ នុត ស៊ីនួន ហើយ​ទីតាំង​នោះ​បើ​គិត​ពី​តម្លៃ​ដី​វិញ​គឺ​ថ្លៃ​ណាស់ ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានសំខាន់