សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ូតូធុន​ធំ​ម៉ាក KTM និង​ម៉ាក DUK ចំនួន ៦ គ្រឿង ត្រូូវ​បាន​នគរបាល​នាយក​ដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះចាប់ដកហូត​តាម​បណ្តឹង​ក្រុុម​ហ៊ុន

ម៉ូតូធុន​ធំ​ម៉ាក KTM និង​ម៉ាក DUK ចំនួន ៦ គ្រឿង ត្រូូវ​បាន​នគរបាល​នាយក​ដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះចាប់ដកហូត​តាម​បណ្តឹង​ក្រុុម​ហ៊ុន

កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤ កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្រប សម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានផងដែរ បានឆ្មក់​ចុះ​ឆែកឆេរ​ទីតាំង​ទិញលក់​ម៉ូតូ​គ្រប់​ប្រភេទ​មួយ​កន្លែង ស្ថិត​​នៅ​​​ផ្ទះ​លេខ ២៦៤Eo តាម​បណ្តោយ​មហាវិថី ព្រះសីហនុ ក្នុង​សង្កាត់​បឹងកេង​កង​ទី ១ ខណ្ឌចំការមន ជាប់អតីត​រោងភាព​យន្ត​គីរីរម្យ ។

លោកឧត្តម​សេនីយ៍ត្រី ឡុង ស្រេង បាន​ប្រាប់អ្នក​កាសែត​ឱ្យដឹងថា ដោយ​ទទួល​បាន​ការណែនាំ​ចង្អុលបង្ហាញ ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏ដូចជា បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជា សុមេធី ប្រធាននាយក​ដ្ឋាន​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការសហការពីតំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញផងនោះ សមត្ថកិច្ចបានចុះអនុវត្តទៅតាមពាក្យបណ្តឹងរបស់លោក ថាត់ វៃ ប្រធានក្រុមហ៊ុន M.W.METRO POLITAN INTERNATIONAL BRAL Co,Ltd ជាក្រុមហ៊ុននាំម៉ូតូម៉ាក KTM និងម៉ាក DUK ចូលផ្តាច់មុខ ។

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បន្តថា ក្រុមហ៊ុនបានរកឃើញទីតាំងមួយកន្លែងនៅជិតអតីតរោងភាព យន្តគីរីរម្យ យីហោ ដាន ចន្ធូ មានដាក់លក់ម៉ូតូម៉ាក DUK ចំនួន ៦គ្រឿង ដែលនាំមកពីប្រទេសអូទ្រីស មានបង់ពន្ធត្រឹមត្រូវ តែមិនបានឆ្លងកាត់​ក្រុមហ៊ុន​ផ្តាច់​មុខនោះទេ បានជាក្រុមហ៊ុនប្តឹងឱ្យសមត្ថកិច្ចចុះឆែកឆេរ ។ ក្រោយពីការឆែកឆេរ ក៏បាន​រកឃើញ​ម៉ូតូម៉ាក​ដូច​ខាង​លើ​ចំនួន ៦ គ្រឿង ដែលក្រុុម​ហ៊ុន​នាំចូល​ផ្តាច់មុខ​បាន​ប្តឹង សមត្ថកិច្ច​បាន​ដកហូត​យកម៉ូតូ​ទាំង​នោះ យកទៅ​រក្សាទុក​នៅ​នាយក​ដ្ឋាន​​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយសមត្ថកិច្ចក៏បានអញ្ជើញ​ម្ចាស់ទីតាំងលក់ម៉ូតូ​ខាង​លើ គឺអ្នកស្រី ដាន ចន្ធូ ទៅសាកសួរផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង ក៏បានសំណូមពរដល់អាជីវករផ្សេងៗទៀត សុំឱ្យរកស៊ីអាជីវកម្មដោយ ស្របច្បាប់ កុំរំលោភ​សិទ្ធិលើអ្នកដទៃ នាំឱ្យប៉ះពាល់ដល់ផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ជាញឹកញាប់គេឧស្សាហ៍ឃើញ កម្លាំងនគរបាលនាយកដ្ឋាន​ប្រឆាំង​បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះទប់ស្កាត់ និងចាប់បង្ក្រាបរាល់បទល្មើសពាក់ ព័ន្ធសេដ្ឋកិច្ចដូចជា ការក្លែងបន្លំម៉ាក​របស់ផលិតផល និងការនាំចូលទំនិញគេចពន្ធជាដើម ៕

OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី