សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​អនុវត្ត​ផែនការ​រើ​ផ្ទះ​យួន​ចេញ​ពី​ទន្លេរ​កំពង់ឆ្នាំង​ហើយ​

​ចៅហ្វាយខេត្ត​អនុវត្ត​ផែនការ​រើ​ផ្ទះ​យួន​ចេញ​ពី​ទន្លេរ​កំពង់ឆ្នាំង​ហើយ​

កំពង់ឆ្នាំង ៖ យោងតាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ អនុ​ក្រុមការងារ​បន្លាស់​ទី​ផ្ទះ​យួន​ជាង​២០០០​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ក្នុង​បឹង​ទន្លេសាប​នោះ ឲ្យទៅ​រស់នៅ​លើ​ដីគោក​វិញ​ឲ្យអស់​ត្រឹម​ចុងឆ្នាំ​នេះ​។

​ជា​លទ្ធផល​បងប្អូន​ដែល​នៅលើ​ផ្ទះ​បណ្តែត​ទឹក​បាន​ស្ម័គ្រចិត្ត​ធ្វើការ​បន្លាស់​ទី​បាន​មួយ​ចំនួន​ហើយ​នៅ​គ្រប់​គោល​ដែល​រដ្ឋបាល​ខេត្ត​បានកំណត់​។​ក្នុងនោះ​នៅ​ក្រុង​កំពង់ឆ្នាំង​បាន​ចំនួន​៧​ផ្ទះ​និង​នៅ​បរិបូណ៌​បាន​៦០​ផ្ទះ​ហើយ​មក​ដល់​ម៉ោង​៣​នេះ​។​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា ទីតាំង​ថ្មី ដែល​ជនជាតិ​វៀតណាម​ត្រូវ​ទៅ​រស់នៅ​នោះ គឺ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​នោះឡើយ​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​កាសែតដឹងថា ការធ្វើ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ចំនួន​២,៣៩៧​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឲ្យទៅ​នៅ​លើ​គោក​វិញ​នេះ គឺ​មាន​កិច្ចសហការ​ជាមួយ សមាគម​វៀតណាម​នៅ​កម្ពុជា ដោយ​សមាគម​នេះ​បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដើម្បី​ផ្ដល់​ទីតាំង​សម្រាប់​តាំង​លំនៅ​ថ្មី​របស់​ជនជាតិ​វៀតណាម​ទាំង​នោះ​។​

​ទីតាំង​ថ្មី​ដែល​ជនជាតិ​វៀតណាម​ទាំង​នោះ​ត្រូវ​ទៅ​រស់នៅ គឺ ត្រូវ​កំណត់​ឲ្យទៅ​រស់នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​មាន​ទំហំ​ដី​៤០​ហិកតា ដែល​សមាគម​វៀតណាម បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដោយ​ជួល​ឲ្យ​ពួកគេ​រស់នៅ​។​

​តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ការ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ឲ្យចេញ​ពី​បឹង​ទន្លេសាប​នេះ គឺ​បាន​ជូនដំណឹង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដោយ​ដាក់​កំហិត​ត្រូវ​ជម្លៀសចេញ​ឲ្យអស់​នៅ​ចុងឆ្នាំ​២០១៨​នេះ​។ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង ស្រុក​បរិបូរណ៌ និង​នៅ​ស្រុក​កំពង់ត្រឡាច ជាដើម​។​

​វត្តមាន​របស់​ជនជាតិ​វៀតណាម នៅលើ​ទឹក​បឹង​ទន្លេសាប ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការរិះគន់​ថា បាន​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍ធ​ន​ធាន​ធម្មជាតិ​របស់​ខ្មែរ តាមរយៈ​ការបោះ​កាកសំណល់​ចោល​ទៅក្នុង​ទឹក ការ​បង្ហៀរ​ប្រេងម៉ាស៊ីន​កាណូត ជា​រៀងរាល់ថ្ងៃ និង​ការបំពុល​បរិស្ថាន​ទឹក​ផ្សេងៗ​ទៀត​៕​

 

Filed in: ព័ត៌មានជាតិ