សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​យក​ឡាន​តូយ៉ូតា​ស៊េរី​ឆ្នាំ​៦៨​មក​តាំង​នៅ​វិមាន​ជ័យជំនះ​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​យក​ឡាន​តូយ៉ូតា​ស៊េរី​ឆ្នាំ​៦៨​មក​តាំង​នៅ​វិមាន​ជ័យជំនះ​

ភ្នំពេញ​៖ រថយន្ដ​តូយ៉ូតា​ស៊េរី​ឆ្នាំ​៦៨​ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជិះ​ពេល​តស៊ូ​រំដោះ​ប្រទេស​ជាតិ ចេញពី​របប ប៉ុលពត​ត្រូវបាន​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មាការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ យកទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​វិមាន​ឈ្នះ​ឈ្នះ នា​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ ដើម្បី​ជា​ភស្តុតាង​អំពី​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ​។​

​លោក​ឧត្តមសេនីយ៍ឯក យ៉ាត់ ទូច មេបញ្ជាការរង និង​ជា​នាយខុទ្ទកាល័យ បញ្ជាការដ្ឋាន​អង្គរក្ស បានឲ្យដឹងថា រថយន្ដ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ជិះ​ដើម្បី​ចេញ​ទៅ​តស៊ូ​រំដោះជាតិ ដើម្បី​ផ្ដូលរំលំ​របប​ប្រល័យ​ពូជសាស​ន៍ ប៉ុល ពត​នោះ គឺ​ម៉ាក Toyota ពណ៌​ស ផលិត​នៅ​ឆ្នាំ​១៩៦៨​។ មកដល់​ពេល​បច្ចុប្បន្ន​រថយន្ត​នេះ​មាន​អាយុ ៥០​ឆ្នាំ​ហើយ​។​

​សូម​ជម្រាប វិមាន​ឈ្នះ ឈ្នះ ដែល​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​កម្ពុជា ហើយ​កំពុង​សាងសង់ នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នេះ គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ (​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨) ផងដែរ ។​

​វិមាន​ឈ្នះ ឈ្នះ​នេះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​៨​ហិកតា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​យក​មក​សាងសង់ គឺជា​ថវិកាបដិភាគរ​បស់​រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេ​មិន​បាន​បញ្ជាក់ថា ការចំណាយ​នូវ​ការសាងសង់​អស់​ថវិកា​ប៉ុន្មាន​នោះ​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ