សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដូច​ការបន្ទោស​របស់​ម្តេច​ក្រឡាហោម​សខេង​!

ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដូច​ការបន្ទោស​របស់​ម្តេច​ក្រឡាហោម​សខេង​!

មណ្ឌលគិរី​៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង នៅ​ថ្ងៃ​ទី​៣០​កញ្ញា បាន​ដឹកនាំ​កម្លាំង ចម្រុះ​ចុះ​ទៅ​តំបន់​ជាច្រើន​ក្នុង​ស្រុក​កោះ​ញែក រយៈពេល​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អង្កេត​ទៅ លើ​បណ្ដា​ក្រុមហ៊ុន​សម្បទាន​មួយចំនួន អំពី​ការ​ការប្រមូល​អនុផល​ព្រៃឈើ ការដាំដុះ​ដំណាំ ការបង់ពន្ធ ព្រមទាំង​ទប់ស្កាត់ ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​ការចុះ​ត្រួតពិនិត្យ​គឺ​នៅ​ពេល​ដែល​នៅ​ប្រទេស​អាមេរិក​សម្តេច​ហ៊ុន​សែន​ពេល​ជួប​សំណេះសំណាល​ជាមួយ​អនិកជន​ខ្មែរ​បាន​អះ​ពី​ការប្តេជ្ញា​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​ប៉ុន្តែ​អ្វី​ដែល​ជា​ការកត់សម្គាល់​គឺ​ក្នុង​បេសកកម្ម​នេះ លោក អភិបាលខេត្ត​មណ្ឌលគិរី​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដូច​ការ​កាសែត​ចុះ​ផ្សាយ​និង​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​លោក​បាន​ឃើញ​គេ​ថត​បាន​បទល្មើស​ពី​ការ​បង្ហោះ​ដ្រូ​ន​នោះឡើយ​។​

​អភិបាលខេត្ត​មណ្ឌលគិរី​រូបនេះ​បាន​ប្រាប់​កាសែត​ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ ក៏​ដើម្បី​បង្ការ​និង​ទប់ស្ដាត់​លើ​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ មិនឲ្យ​មាន ការ​លួច​កាប់​ឈើ​ក្រៅ​ដែន​ដី​សម្បទាន​របស់​ខ្លួន អូស​ចូល​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​ស្របច្បាប់ ដែល​នេះ​ជា​បញ្ហា​ចម្បង​មួយ ។
​បើតាម​លោក​ចៅហ្វាយ​ខេត្តមណ្ឌលគិរី​ក្រុមហ៊ុន​ថាច់​ហ្វូត​ក្រុមហ៊ុនម៉ា​ស្ទ​រ័ខេរ​សាន់​របស់ឧ​កញ៉ា​សឹង​សំអុល​ក្រុមហ៊ុ​លឹម​រ៉ូយ៉ាល់​គឺ​សុទ្ធតែ​ជា​ក្រុម​ល្អ​បង់ពន្ធ​ចូល​រដ្ឋ​១០០​ភាគរយ​ទាំង​ឈើ​ឈរ​និង​ឈើ​កាប់​?!​។​ចំណែក​ដី​សម្បទាន​សង្គម​កិច្ច​អតីតយុទ្ធជន​ក៏​កំពុង​ប្រមូល​អនុផល​ព្រៃឈើ​ដើម្បី​បង់ពន្ធ​ចូល​រដ្ឋ​ន​និង​សង់ផ្ទះ​ជូន​គ្រួសារ​យុទ្ធជន​ដែរ​។​

​សូមបញ្ជាក់​ថា​៖​បើតាម ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យដឹង​ទៀតថា​៖​កន្លងមក​មាន ឈ្មួញ​ឈើ​ដុះ​ស្លែ​ធំៗ ជាច្រើន​នាក់ បាន​កាប់​ឈើ ខាងក្រៅ ដឹក​ចូល​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​ក្រុប ឲ្យទៅ​ជា​ឈើ​មាន​ច្បាប់ ដែល​រួមមាន​១-​ឈ្មោះ​ឧកញ៉ា សី ទី​២-​មេ​ឈ្មួញ​ឈ្មោះ ល​ក្ខ័ ទី​៣-​មេ​ឈ្មួញ វី​ដា ទី​៤.​មេ​ឈ្មួញ​ឈ្មោះ​ច​យ និង​ទី​៥.​មេ​ឈ្មួញ​ឈ្មោះ មុន្នី មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ទាំង​៥​នាក់​នេះ​ល្បី​រន្ទឺ នៅ​ខេត្ត​ភូមិភាគ​ឦសាន​សមត្ថកិច្ច កោតក្រែង ខ្លាច​អំណាច​ដុល្លារ មិនសូវ​ហ៊ាន​បង្ក្រាប​នោះទេ​?!​។​

​បើ​តាម​ការអះអាង​រប​ស់លោក​ស្វាយ​សំ​អ៊ាង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​គឺជា​ការ​វា​បក​ចំៗ​ចំពោះ​អ្នកកាសែត​ថា​ជា​ពួក​ចោលម្សៀត​គ្មាន​បាន​ការ​ចេះតែ​ថា​មាន​បទល្មើស​ព្រៃឈើ​។​នេះ​មិន​និយាយ​ថា​ម​ស្តេច​ក្រឡាហោម​សខេង​និយាយ​គ្មាន​ការ​ពិត្យ​នោះទេ​។​

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្ត បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្ដេច ស ខេង មានប្រសាសន៍ថា “​ទាក់ទង​ទៅនឹង ការ​គេ​ថត​ផ្កាយរណប​អត់​មាន​លាក់​អី​ជិត​ទេ គេ​ឡាយ​ឲ្យ​យើង​មើល​ម៉ង់ អា​ដឹកឈើ​នៅទីណា ចេញពី ទីណា គេ​ឡាយ​ឲ្យមើល​ម៉ង់​។ បើ​តាម​ដឹង​នៅ​មណ្ឌល​គី​រី ឥឡូវ​សូម​ផ្ដាំ​ទៅ​អភិបាល​ខេត្ត​មណ្ឌល​គី​រី សូមឲ្យ​មើល​បើ​មិន​មើល​ចៅហ្វាយខេត្ត​ហ្នឹង ក៏​មាន​រឿង​ដែរ មិន​ត្រឹមតែ​មើល​ទេ គឺ​ដោះស្រាយ​”​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ដថា រហូតដល់​ពេល​នេះ ការប្រមូល​ឈើ​នៅ​តំបន់​បាត​អាង​ខេត្ត​ស្ទឹងត្រែង ប្រមូល​លែង​បាន​ហើយ ខណៈ​បាត​អាង​មាន​ទឹក​ជ្រៅ​ជាង​៧០​ម៉ែត្រ​។ សម្ដេច​ថា មាន​ជនខិលខូច មួយចំនួន​បាន​យក​លេះ​ថា ទៅ​សំអាត​បាត​អាង​ប៉ុន្ដែ​ផ្ទុយទៅវិញ នាំគ្នា​ទៅ​កាប់​ព្រៃឈើ​នៅ​តំបន់​ផ្សេងៗ ហើយ​យកមក​ដាក់​លាក់​នៅ​បាត​អាង ស្រប​ពេល​វា​រី​អគ្គិសនី​បាន​សាងសង​រួចរាល់​ផងដែរ​។​

​ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏​បាន​ជំរុញ​ឲ្យធ្វើ​វិសោនកម្ម​ច្បាប់​គ្រប់គ្រ​ង​ព្រៃឈើ ដើម្បី​ការពារ ធនធានធម្មជាតិ​ព្រៃឈើ ដែល​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន ព្រោះ​ច្បាប់ការពារព្រៃឈើ ពុំ​បាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែនដី​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ជន​ខិលខូច​មួយ ចំនួន​កាប់ ឈើ​ខុសច្បាប់ នាំចេញ​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ