សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលករ​ខ្មែរ​ឆ្លើយ​ដាក់​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​ទា​ហ៊ាន​ព្រំ​ដែល​រឿង​លួច​ចូល​កាប់​ឈើ​សៀម​!

​ពលករ​ខ្មែរ​ឆ្លើយ​ដាក់​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​ទា​ហ៊ាន​ព្រំ​ដែល​រឿង​លួច​ចូល​កាប់​ឈើ​សៀម​!

ឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ពលករ​មួយ​នាក់​ក្នុងចំណោម​ពលករ​ខ្មែរ​មួយ​ក្រុម​ដែល​ចូល​ទៅ​ដី​ថៃ​ខុសច្បាប់​ត្រូវ​បាន​យោធា​ថៃ ស្ថិត​នៅក្ក្នុង​ស្រុក​កាប់​ជើង ខេត្ត​សុរិន​ប្រទេ​ថៃ ជាប់​ព្រំប្រទល់ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្តឩត្ដរមានជ័​យចាប់​ខ្លួន​ជាមួយ​វត្ថុ​តាង​ឈើ​ក្រញូង​មួយរ​ទេស​តូច ។

​ពលករ​ដែល​ត្រូវ សមត្ថកិច្ច​ចំរុះ​ថៃ​ចាប់ខ្លួន​បាន​មានឈ្មោះ រឿន សិលា ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ ភូមិ​អូ​ខ្លា​ឃុំ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​។​ប្រភព​ពី​ពលករ​ខ្មែរ​ដែល​លួច​រក​មុខរប​កាប់​ឈើ​លក់​បាន​បង្ហើប​ថា​៖​ពួកគេ​មាន​មេខ្យល់​ចាំ​ប្រមូល​ទិញ​ឈើ​ទើប​ចេះ​តែ​លួច​ចូល​ទៅ​កាប់​ម្យ៉ាង​មេខ្យល់​គេ​ជួយ​សម្រួល​ឲ្យ​ឆ្លង​ដែនតាម​ច្រករបៀង​ព្រុំដែន​ផង​។​

​ប្រភព​ពី​ស​មត្ថិ​ច្ច​បាន​អោយដឹងថា​ឈ្មួញ ឈ្មោះ សាក់ និង​ឈ្មោះ​ដុស ជា​ឈ្មួញ​ដែល​ល្បី​រន្ទឺ​ជា​មេ​ឧក្រិដ្ឋកម្ម​ឈើ​ក្រញូង​ឆ្លងដែន និង​កៀងគរ​ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង ច្រើន​ឆ្នាំ​មក​ហើយ​នៅក្នុង​តំបន់​ចាប់ពី​បង្គោល​ស៊ី​ម៉ា​លេខ​១៣ រហូត​នៅ​ក្នុងទឹសទី​៣​ទាំងមូល​តែ​ម្ដង​។​

​សកម្មភាព​ចរាចរណ៍​អត់​ឈប់​ឈរ​ជាច្រើន​ឆ្នាំ​មកនេះ គឺ​ដោយសារតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​កងកំលាំង​ឈរជើង​ខាងលើ​ជាពិសេស នៅ​តំបន់​វរៈ​ការពារ​ព្រំដែន​៤០២ ដែល​បច្ចុ​ប្ប ន្ន គ្រប់ គ្រង​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​៤០២​នៃ​យោធភូមិ​ភាគ​ទី​៤ ។​

​ជុំវិញ​ករណី​ខាងលើ​ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​បាន​ទេ ព្រោះ ។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពន្យល់​ពី​បញ្ហា​ឃុប​ឃឺត​គ្នា​បើ​កដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ដី​សៀម​ខុសច្បាប់​ជាមិនខាន​៕

Filed in: ព័ត៌មានជាតិ