សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ពេទ្យសត្វ ខេត្ត​កំពង់ឆ្នាំង បាន​ឃាត់​រថយន្ត​យី​ឌុប​ធុន​យក្ស​ចំនួន​២​គ្រឿង​ដឹក​សត្វ​មាន់​ជម្រុះ​ពី ប្រទេស​ថៃ​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ក​ខេត្ត !! សង្ស័យ​ចរចា​តម្លៃ​មិនត្រូវ​

​មេ​ពេទ្យសត្វ ខេត្ត​កំពង់ឆ្នាំង បាន​ឃាត់​រថយន្ត​យី​ឌុប​ធុន​យក្ស​ចំនួន​២​គ្រឿង​ដឹក​សត្វ​មាន់​ជម្រុះ​ពី ប្រទេស​ថៃ​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ក​ខេត្ត !! សង្ស័យ​ចរចា​តម្លៃ​មិនត្រូវ​

កំពង់ឆ្នាំង ៖ រថយន្ត​យី​ឌុប​ខ្នា​តយ​ក្យ​ធំៗ​ចំនួន​២​គ្រឿង​ដឹក​សត្វ​មាន់​មក​ពី​ប្រទេស​ថៃ តាម​ផ្លូវជាតិ​លេខ​៥ ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត​ស្ទាក់ចាប់​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ដែល​គេ​សង្ស័យថា​មក​ពី​ចរចា​តម្លៃ​មិនត្រូវ​គ្នា​ព្រោះ​ឡាន​យក្ស​ចឹងៗ​មិនមែន​ដឹក​តែម្តង​ហ្នឹង​ណា​។

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា​ឆ្នាំ​២០១៨​មាន ប្រជាពលរដ្ឋ​ខ្លះ​បាន​លួចខ្សឹប អោយដឹងថា​៖ «​កន្លងមក រថយន្ត​ដឹក​សត្វ​មាន់ ទារ ជ្រូក តាម​ផ្លូវជាតិ​លេខ​ប្រាំ​មាន សឹងតែ​រាល់ថ្ងៃ​តែ មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ (​ពេទ្យសត្វ​)​ឬ​ប៉ូលីស​សេដ្ឋកិច្ច​ឬ​ប៉េអឹម ដែល​មាន​ស្នា​ក់រាយ​បណ្កាក់​គ្នា​ដូច​ខ្យង​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ឃាត់​ឬ​ចាប់​បាន​ម្ដងណា​ឡើយ ព្រោះ​គេ​បាន​សង្កេតឃើញថា​មាន​អ្នក​រត់ការ ម្នាក់​មាឌធំ សម្បុ​ខ្មៅ ជិះ​រថយន្ត​ម៉ាក ហាយ​លិន​ឌើ ព​ណ៍សរ មិន​ចាំ​ស្លាក​លេខ បាន​បើកបរ​តាម​ដង​ផ្លូវជាតិ​លេខ​ប្រាំ​ហើយ​ពេល​ខ្លះ​បាន​និយាយ​ទូរស័ព្ទ ឮៗ​ថា​៖ ,​បង​ឯង​ចាំ​យក​លេខ​កូត​តាមវិងទៅ ដាក់​អោយ​ដូច​រាល់ដង​ហ្នឹង , ហៅ​ហើយក៏​ជិះ​រថយន្ត​ទៅ​បាត់​។​តែ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​គេ បាត់​មិនឃើញ​បុរស់​ម្នាក់​ដែល​ជិះ​រថយន្ត ម៉ាក ហាយ​លិន​ឌើ រូប​នោះ​មក​ទៀត​បែ​ជា​ឃើញ​មាន​កម្លាំង​ជំនាញ ពេទ្យសត្វ​ឃាត់​រថយន្ត ដឹក​សត្វ​មាន់​ពីរ​គ្រឿង​ខាងលើ យក​ទៅ​ខេត្ត​វិញ​តែ​ម្តង​»​។​

​តៃកុង​រថយន្ត​ដឹក​សត្វ​មាន់ បាន​ប្រាប ថា​៖ «​ពួកគាត់​បាន​បើក​រថយន្ត​ដឹក​សត្វ​មាន់​ចេញពី​ចំណុច​បឹង​ឆ្នាំង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ធ្វើដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​ប្រាំ​រហូតមក ស្រាបតែ​មក​ដល់​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​កម្លាំង​របស់​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​(​ពេទ្យសត្វ​ខេត្ត​កំពង់ឆ្នាំង​) ឃាត់​ចាប់​នាំយក​មក​រក្សា​ទុក្ខ​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត ដើម្បី​ត្រួតពិនិត្យ​។ ពួកគាត់​អ្នកបើកបរ​រថយន្ត​អត់​ដឹង​ថា​៖ ថៅកែ​គេ​ដោះស្រាយ​យ៉ាង​ណា​នោះទេ ពួក​គាត់​ដឹង​តែ​យក​ទឹក​ស្រោច​លើ​សត្វ​មាន​ទាំងនោះ​ខ្លាច​វា​ងាប់​អស់​ព្រោះ​គេ​ឃាត់​តាំងពី​ម៉ោង​៩​ព្រឹក​មក​ម្លេះ​»​។​

​សូម​បញ្ចាក់​ថា​៖​រហូតមកដល់​ម៉ោង​៥​នឹង​២០​នាទី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ដ៏​ដែល​នោះ​រថយន្ត​ដឹក​សត្វ​មាន់​ទាំង​ពី​គ្រឿង​ខាងលើ​នៅ​កន្លែង​ដដែល​មិន​ទាន់​អនុញ្ញាតិ​អោយ​ចេញ​ទៅ​បាន​ឡើយ​ទោះ​មាន​អាចម៌មាន​ស្អុយ​ពេញ​បរិវេណ​មន្ទីរ​កសិក​ម្ម​និង​មាន សត្វ​មាន់ ងាប់​ខ្លះ​ហើយ​កដោយរ​។

​ទោះជា​យ៉ាងណា​គេ​បាន​ឃើញ​មាន បុរស់​ម្នាក់​មាឌធំ សម្បុរ​ខ្មៅ​ជិះ រថយន្ត ម៉ាក ហាយ​លិន​ឌើ​ពណ៍​សរ បើក​ចុះឡើង​ជាថ្មី​សង្ស័យ​អ្នក​រត់ការ​ដោះ​រថយន្ត​ពី​គ្រឿង​នេះ ។​

​លោក ហ៊ុន​លី​អនុប្រធា​ប្រធានការិយាល័​យ​ផលិតកម្ម​បសុព្យាបា​ល​ទទួបន្ទុក​ត្រួតពិនិត្យ​ផលអនុផល​ពី​សត្វ ពេល​អ្នកសារព័ត៌មាន​ទូរស័ព្ទ​ចូល​ដើម្បី​សុំ​បទសម្ភាសន៍​លោក​ឆ្លើយ​ថា​រវល់​។​

​គួររម្លឹកថា​កាលពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៨​កន្លងទៅ កម្លាំង​ជំនាញ​ពេទ្យសត្វ​ខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ចាប់​រថយន្ត​យី​ឌុប​ដឹក​សត្វ​មាន់​មួយគ្រឿង​ផង​ដែរ​នៅ​ចំណុច​ដំរី​ស​ប៉ុន្តែ​មិន​បាន​ប៉​ន្មា​ន​ម៉ោង​ទេ​ក៏​ត្រូវ​ដោះលែង​វិញ​បាត់​ជា​ថ្នូរ​និង​ទឹប្រាក់ព័​យ​ជាច្រើ​លាន​រៀល​ផង​ដែរ​។​

​សរុប​ត្រួសៗ​ទៅ​គ្រាន់តែ​នៅ​ក្នុង​មួយ​ខែ​កញ្ញា​/​ឆ្នាំ​២០១៨ នេះ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ការដោះលែង​រថយន្ត​យី​ឌុប​ដឹក​បទល្មើស​ទាំង​ដឹក​សត្វ​មាន់ ទាំង​ដឹង​អុស អស់​ចំនួន​៥​គ្រឿង​ហើយ​ក្នុងនោះ​មាន​រថយន្ត​យី​ឌុប​ដឹក​សត្វ​មាន់​ចំនួន​៣​គ្រឿង និង​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​រ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់បញ្ជូន​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចំនួន​២​គ្រឿង​ផង​ដែរ​ដោយ​សង្ស័យ​លួច​បង្កប់​ឈើ​ប្រណិត​(​អុស​ពីលើ​ឈើ​ពីក្រោម​) ។​

​ចំពោះ​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​២​គ្រឿង​ដែល​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​អោយ​នោះ​គឺ​បាន​ដោះលែង​បាត់​ហើយ​។​
​ការពិន័យ​ចំពោះ​រថយន្ត​យី​ឌុប​ដឹក​មាន់​វិញ​ក៏​មិន​ខុសប្លែក​គ្នា​ប៉ុន្មាន​នោះ​ដែល​។​នេះ​បើ​យោង​តាម​កាសែត​ក្នុងស្រុក​ដែល​បាន​ធ្វើ​ការចុះផ្សាយ​ចំពោះ​ការពិន័យ​លើ​កា​ដោះលែង​រថយន្ត​ដឹក​មាន់​១​គ្រឿង​ដែល​ឃាត់​ចាប់បាន​នៅ​ដំរី​ដ​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា​កន្លង​ទៅ​ម្ចាស់​រថយន្ត​ត្រូវ​តម្លល់​លុយ​ពិន័យដ​ល់​ទៅជាង​១៥​លាន​រៀល​ឯនោះ​មិនដឹងថា​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បាន​ហូរ​ចូល​ទៅក្នុ​កញ្ចប់​ថវិការដែឬ​អត់​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ