សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថ្ងៃ​បន្ទាប់​ពី​ការព្រមាន​រឿង​ពុករលួយ​ក្នុង​អង្គភាព​កាំកុងត្រូល​ប៉ោយប៉ែត​មិន​ទាន់​បកស្រាយ​!

ថ្ងៃ​បន្ទាប់​ពី​ការព្រមាន​រឿង​ពុករលួយ​ក្នុង​អង្គភាព​កាំកុងត្រូល​ប៉ោយប៉ែត​មិន​ទាន់​បកស្រាយ​!

បន្ទាយមានជ័យ ៖ មួយ​រយៈ​នេះ មាន​កាសែត វេបសាយ និង​ទូរទស្សន៍ ក្នុងស្រុក​ជា​ច្រើន​អង្គភាព បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ជុំវិញ​រឿង​ពុករលួយ​របស់ខ្លួន លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ។

​រឿងអាស្រូវ​ទាំងនោះ​ត្រូវបាន​គេ​រាយការណ៍​ថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ កន្លង​មក​ដឹកនាំ​បែប​បក្ខពួកនិយម គៀបសង្កត់​មន្ត្រីក្រោមឱវាទ បណ្តេញ​មន្ត្រី​មាន​ក្របខណ្ឌ មិនឲ្យ​ទៅ​ធ្វើការ​ពិនិត្យ​រទេះ ពិនិត្យ​ឡាន​តាមផ្លូវ រួច​ទៅ​ជួល​ជន​ស៊ីវិល​ដែល ជា​សាច់ញាតិ​ខ្លួន ២​នាក់​ឲ្យមក​ធ្វើ​ការ​ជំនួស​។ ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា​គ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និង​ប្រហិត​គ្រប់​ប្រភេទ ចូល​ពី​ថៃ​តាម​ច្រក​ប៉ោយ​ប៉ែត និង​ច្រករបៀង គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ គឺ​ឲ្យ​ឈ្មួញ​បង់លុយ​ប្រចាំខែ បង់​ក្បាល​ឡាន និង​ក្បាលរទេះ​ជា​ការ​ស្រេច​។​

​ករណីយ៍​នាំ​គ្រឿង​ក្នុងស​ត្វ​គ្មាន​គុណភាព​ធ្លាប់​ត្រូវបាន​សមត្តកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​បាន​ចាប់​បង្ក្រាប​បាន​ជាប​នន្ត​បន្ទាប់​ហើយ​ដែរ​ជា​ភស្តុតាង​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ គេ​បាន​ដឹងថា​៖​លោក ម៉ក់ ពេ​ជរឹ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​អញ្ជើញ​មក​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​ពិនិត្យ​សភាពការណ៍​និង​បាន​ប្រើ​សម្តី​ធ្ងន់ៗ​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ ។ មកដល់​ថ្ងៃនេះ​គឹ​គម្រប់​៧​ថ្ងៃ នៃ​ការព្រមាន ដកដំណែង សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ។​ចាំ​មើល​ថា តើ​លោក ម៉ក់ ពេជ្ជ​រឹទ្ធ ហ៊ាន​ដកតំណែង​លោក សាន វិជ្ជា​សា​រ៉ាវុធ ដូច​ជា​ការអះអាង​កន្ល​ង ទៅ​ដែរ​ឬ​យ៉ាងណា​?

​គួរបញ្ជាក់​ថា​កន្លង​ទៅ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ តែងតែ​មាន​អំនួត អួតអាង​តាំងខ្លួន ដូច​មហាទេព​ស្មើ​មេឃ គ្មាន​នរណា​ចេះ​ដល់​ខ្លួន​ទេ យកឈ្មោះ​អ្នក​ធំ​នេះ អ្នកធំ​នោះមក ប្រើ់ប្រាស់​គៀបសង្កត់​មន្ត្រី​ក្រោម​ឱវាទ តាំងខ្លួន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ឋាន​:​ស្មើ​អគ្គនាយក ។ ហើយ​ការឃុបឃិត ជាមួយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ដាក់​ខែ រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​១​គ្រឿង​១០០​បាត ១​ថ្ងៃ​មាន​ឡាន​ប្រពី​៣០០​ទៅ​៥០០​ឡាន ចឹង​មានន័យ​ថា គ្រាន់តែ​១​ថ្ងៃ​លោក​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ​អាច​រក​ចំណូល​ក្រោម​តុ​ពី​ឈ្មួញ​បាន​រាប់​ម៉ឺន​បាត​។​ចំណូល​ទាំងនោះ សាន វិជ្ជា​សា​រ៉ាវុធ អះអាង​ចំពោះ​មុខ​កូនចៅ​ថា មួយចំនួន​គឺ ទុក​ដោះស្រាយ​អង្គភាព​?​។​តើ​រឿង​ចឹង​លោក ម៉ក់ ពេជ្ជ​រឹទ្ធ​ដឹងអ​ត់​?​។​

​ដោយ​មិន​អាច​ទាក់ទង​បាន​សង្ឃឹមថា​លោក សាន វិជ្ជា​សា​រ៉ាវុធ នឹង​ពន្យល់​ពី​លទ្ធផល​កែសម្រួល​ការងារ​បនន្ទាប់ពី​មាន​ការណែនាំ​ពី​លោក ម៉ក់ ពេជ្ជ​រឹទ្ធ ៕

 

Filed in: ព័ត៌មានជាតិ