សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាតក​ឈ្មោះ​ជួប​សម្លាប់​ឬ​អឿ​ត​អ៊ាង​អាច​នឹង​ត្រូវ​ជាប់គុក​មួ​យ​ជីវិត​ក្នុង​ករណី​សម្លាប់​លោក​បណ្ឌិត​កែម​ឡី​

ឃាតក​ឈ្មោះ​ជួប​សម្លាប់​ឬ​អឿ​ត​អ៊ាង​អាច​នឹង​ត្រូវ​ជាប់គុក​មួ​យ​ជីវិត​ក្នុង​ករណី​សម្លាប់​លោក​បណ្ឌិត​កែម​ឡី​

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ កក្កដា នេះ​លោក​សង​លាង​ចៅក្រម​ស៊ើមសួរ​បានសម្រេចជ​ន​ជាប់ចោទ ឈ្មោះ ជួប សម្លាប់​ឬ​(​អឿ​ត អាង​) អាយុ​៣៨​ឆ្នាំ ពីបទ «​ឃាតកម្ម​គិត​ទុកជាមុន​» និង​បទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញត​តាម​មាត្រា​២០០​និង មាត្រា​៤៩០​នៃ

​ក្រមព្រហ្មទណ្ឌ និង​បន្ត​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​ដែល​នៅ​នៅ រក្សា​បទ​ចោទ​និង​បញ្ជូន​ជនជាប់ចោទ​ទៅ​ឃុំ​នៅ​គុក​ព្រៃ​ស ។ ជនជាប់ចោទ​ជា​ឃាតករ​រូបនេះ ត្រូវបាន​ដឹក​តាម​រថយន្ត​ប៉ូលិស​មួយ​គ្រឿង ក្រោម​កិច្ចការពារ​ដ៏​តឹងរឹង​បំផុត ។​យោង​តាម​បទ​ចោទ​ខាងលើ​ជនជាបចោទ​អាច​ជាប់គុក​មួយ​ជីវិត​តែ​មិនដឹងថា​តើ​សម ត្ត​កិច្ចអាច​រក​ឃើញ​អ្នក​ពាក់​ពន្ធ័​នៅ​ពីក្រោយ​ដែរឬ​អត់​នោះ​ទេ​?​។​

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​តុលាការ និង​ជា​ព្រះរាជអាជ្ញារង បាន​ប្រាប់​អ្នកកាសែត​ថា​យោង​តាម​ការសាកសួរ​ពេញ​មួយ​ថ្ងៃ​តាម​ចម្លើយ និង​ឯកសារ​មាន​ប្រយោជន៍​ជាច្រើន​និង​តម្រុយ​ជាច្រើន​សម្រាប់​ស៊ើបអង្កេត ទៅ​នឹង​ការចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​នេះ គឺ​យើង​កំពុង​ពិនិត្យ​មើល​លើ​ឯកសារ​ចម្លើយ និង​ឯកសារ​នានា និង​ភស្តុតាង​ផ្សេងៗ​ក្នុង​សំណុំរឿង​នេះ​ដែល​ឈានទៅដល់​ការសម្រេច ចោទប្រកាន់​នៅថ្ងៃនេះ ។​ជនជាប់ចោទ​នៅ​តែ​អះអាង​ថា​គេ​ឈ្មោះ​ជួប​សម្លាប​ដដែល​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ តាំង​ពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា បន្ទាប់ពី​ចាប់ខ្លួន​បាន​នៅ​ជិត​វ​វត្ត​ស្វាយ​ពពែ​និង​ស្ថានទូត​រុស្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ក្រោយ​ពី​រត់គេច​ពី​កន្លែង​បាញ់សម្លាប់​លោក​កែម​ឡី​នៅ​ស្តា​ម៉ា​ត​កា​រ៉ា​ស សាំង​កាល​តិច​ស្តុប​បូកគោ​រួច​។​

​គួរបញ្ជាក់​ថា តាម​សមត្ថកិច្ច​និយាយថា នៅ​ដំណាក់កាល​ប៉ូលិស​ស៊ើបសួ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ជា​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ការអភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ តែ​ការបាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ ដោយ​មូលហេតុ​អ្វី និង​មាន​អ្នកពាក់ព័ន្ធ​បែបណា​នោះ មិនទាន់​ត្រូវបាន​សមត្ថកិច្ច និង​តុលាការ​ប្រកាស​ឱ្យ​ដឹង​នោះ​ទេ ហើយ​រឿងរ៉ាវ​នេះ​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តាមដាន​នៅឡើយ ថា​តើ​វាំងនន​ខ្មៅ​ងងឹត​បើក​នៅពេលណា ខាង​ណា​ចំណេញ​ខាង​ណា​ខាត នឹង​ដឹង​នៅពេល​ក្រោយ​ទៀត ។
​ព្រោះ​ជនជាប់ចោទ​ដែល​អះអាងថា​លោក​កែម​ឡី​ជំពាក់​លុយ​៣០០០​ដុល្លារ​អាមេរិក​ទើប​ខឹង​បាញ់សម្លាប់​នោះ​មាន​លុយ​ទៅ​ទៅ​ទិញ​អាវុធខ្លី ដែល​មាន​តម្លៃ​ដល​ទៅ​៤០០០​ដុល្លារ​អាមេរិក​ឯណោះ ។ ចឹង​បើ​គ្មាន​អ្នក​ជួយ​ពីក្រោយ មិន​អាចធ្វើ​បាន​ឡើយ ។​

​សូម​ជម្រាប​ដែរ​ថា​៖ ស្ត្រី​ជា​ប្រពន្ធ​ជនដៃដល់​ដែល​រស់នៅ​ភូមិ​នគរភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ម​ក​ពី​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ នគរ​ភាស ហៅ​មក​សាកសួរ​កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​នគរ​ភាស​២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​ផងដែរ​។

​ស្ត្រី​ជា​ប្រពន្ធ​ឃាតក ដៃ​ឆៅ​បានឲ្យដឹងថា​៖ សមត្ថកិច្ច គាត់​បាន​សួរ​នាង​ខ្ញុំ​ថា យក​គ្នា​បាន​ប៉ុន្មាន​ខែ​ហើយ ហើយ​ប្តី​នាង​ខ្ញុំ​ពី​មុន​គាត់​ធ្វើ​អ្វី​ដែរ ?​នាង​ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា មុន​យក​នាង​ខ្ញុំ ឪពុក​ម្តាយក្មេក​ខ្ញុំ​គាត់​បាន​ប្រាប់ថា ពី​មុន​គាត់​ធ្វើ​ជា​យោធោ បន្ទាប់មក​ក៏​ឈប់ រួច​ទៅ​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ​។ ប្រពន្ធ​មុន​របស់​គាត់​មាន​កូនស្រី​១ អាយុ​១៣​ឆ្នាំ ក៏​ត្រឡប់មកវិញ បាន​លែងលះគ្នា ក៏​ចូល​មក​បួស​បាន​៤​វស្សា​នៅក្នុង​ស្រុក​បាន​ចំនួន​៣​វត្ត​៖ ទី​១. វត្ត​ប្រាសាទ​ធ្នក់ ហៅ​វត្ត​ក្រឡាញ់ ស្ថិតនៅក្នុង​ភូមិ​ម្កាក់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​១​វស្សា និង​ទី​២.​វត្ត​កំបោរ ក្នុងភូមិ​កំបោរ ឃុំ​ស្វាយសរ ស្រុក​អង្គរជុំ ខេត្តសៀមរាប បួស​បាន​១​វស្សា និង​ទី​៣.​វត្ត ពើង​តា​ន​ន្ទ ក្នុង​ភូមិ​គោក​ព្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​បួស​បាន​២​វស្សា រួច​ក៏​មាន​ទំនាស់​ជាមួយ​ពុទ្ធបរិស័ទ ក៏​ចាកចេញ រួច​បាន​សែន​ជាមួយ​នាង​ខ្ញុំ រស់នៅ​ជាមួយ​បាន​រយៈពេល​២​ខែ ក៏​ចូល​ទៅ​ធ្វើការ​ជា​មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​ស្រុក​អង្គរ​ជុំ រួច​ប្រាប់​នាង​ខ្ញុំ​ថា គាត់​ទៅ​ភ្នំពេញ​ជាមួយ​បងធម៌​របស់​គាត់ ប៉ុន្តែ​នាង​ខ្ញុំ​មិន​បាន​ស្គាល់ឈ្មោះ បងធម៌​គាត់​ទេ​។​

​ប្រពន្ធ​ជនសង្ស័យ​បានឲ្យដឹង​ទៀតថា​៖​នៅ​ថ្ងៃ​មួយ​គាត់​បាន​ផ្ញើ​លុយ​មក​ឱ្យ នាង​ខ្ញុំ​តាម​វី​ង​ចំនួន​៣០​ម៉ឺន រៀល ហើយ​គាត់​ប្រាប់​តាម​ទូរស័ព្ទ​ថា លុយ​នេះ​ឪពុកធម៌​គាត់​ឱ្យ​យក​មក​ទិញ​ទៀនវស្សា ដើម្បី​យក​ទៅ​ចូល​បុណ្យ​នឹង​គេ​។ ចំណែក​រឿង​អ្វី​ផ្សេង​ទៀត​នាង​ខ្ញុំ​ពុំ​បានដឹង​ទេ​នោះ​ឡើយ​។ ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ឡី​នេះ​មាន​ការយកចិត្តទុកដាក់​តា​មដាន​ទាំង មជ្ឍដ្ឋាន​ជាតិ​និង​អន្តរជាតិ​។​

​តាម​ប្រភព​ពី​មិត្តភក្តិ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយគ្នា មានឈ្មោះ អ៊ុំ អឿង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​មុខរបរ​ជា​មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​ស្រុក​អង្គរ​ជុំ ខេត្តសៀមរាប  បាន​ឲ្យ​កាសែត​ដឹង​នៅ​រសៀល ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​ថា ឈ្មោះ អឿ​ត អាង បាន​ហៅ​ទូរស័ព្ទ​មក​គាត់​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៦​ថា បង​ខ្ញុំ​បាន​ការងារ​ធ្វើ​ហើយ ពេលនោះ​ឈ្មោះ អ៊ុំ អឿង បាន​សួរ​ទៅ​វិញ​ថា ប្អូនឯង​ធ្វើ​អី​សព្វថ្ងៃ គេ​បាន​ប្រាប់​វិញ​ថា ជា​មន្ត្រី​យោធា​នៅ​ភ្នំពេញ បាន​ប្រាក់ខែ​ច្រើន​គួរសម​ដែរ រួច​ក៏​ដាច់​សេវា​បាត់ទៅ​។

 

 

k-leiy-court k-leiy-kill-wife1-500x302 k-leiy-kill-wife

Filed in: ព័ត៌មានជាតិ