សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អយ្យការ​តុលាការ​ខេត្ត​សៀមរាប​ដឹកនាំ​កម្លាំង​អនុវត្តន៍​សាលដីការ​យក​ដី​ឲ្យ​អ្នកមាន​លុយ​ដោយ​គ្មាន​ជូនដំណឹង​ជាមុន​!

​អយ្យការ​តុលាការ​ខេត្ត​សៀមរាប​ដឹកនាំ​កម្លាំង​អនុវត្តន៍​សាលដីការ​យក​ដី​ឲ្យ​អ្នកមាន​លុយ​ដោយ​គ្មាន​ជូនដំណឹង​ជាមុន​!

ខេត្តសៀមរាប ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨ លោក សំ រិទ្ធ​សុខុន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​បាន​ដឹកនាំ​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ចុះ​អនុវត្ត​សា​ដី​ការសម្រេច​រឹប​យក​ដី​មួយ​កន្លែង​នៅ​តំបន់​ផ្សារ​តាម​ដងផ្លូវ​អង្គរ​ឃ្យូ​ង​យូរ​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​នៅ​ពេល​រឿង​ក្តី​មិន​ទាន់​ផុត​រយ​៖​ពេល​ប្តឹង​ទាស់​ផង​។

​ការចុះ​អនុវត្តន៍​សាលដីការ​របស់​តុល​ការ​ខេត្ត​សៀ​បរាប​នេះ​ស​មត្តិ​ច្ច​បាន​បង្ខំ​អោយ​រុះរើ​រោង​ដែល​ជា​ទីតាំង​កន្លែង​ល្បែងក្មេងលេង​កំសាន្ត​នៅ​តំបន់​ផ្សារ​តាម​ដងផ្លូវ​អង្គរ​ឃ្យូ​ង​យូរ​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ដែល​មាន​ម្ចាស់ ឈ្មោះ​សែម សឿន នឹង​ហៀ​ង ឡា​លីន នឹង​សុ ជាតិ​បណ្តាលឲ្យ​ខូចខាត​។​

​ទីតាំង​នេះ​ជនរងគ្រោះ​ពី​ការចុះ​អនុវត្តន៍​សាលដិកា​នេះ​បាន​ឲ្យដឹងថា​គាត់ ប្រកប​របរ​អាជីវកម្ម​នៅ​លើ​ដី​នេះ​យូរណាស់​មកហើយ បែរ​ជា​លោកស្រី លី អ៊ុំ​អេង​ដែលជា​អ្នក​មាន​លុយ​និង​ឥទ្ធិពល​មក អះអាង​ថា​ទីតាំង​នោះ​ជា​របស់​លោកស្រី ទៅវិញ ថែមទាំង​មាន​ប្លង់​ដី​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៥​មក​ម្លេះ​ក្នុងពេលដែល​ដី​គេ​ផ្សេងៗ​ស្ថិត​ក្នុង​ការហាមឃាត់​របស់​អាជ្ញាធរ​អប្សា​រា​។​

​តាម​ប្រភព​ក្រុម​អាជីវករ​ដែល​ប្រកប​របរ​នៅលើ​ទីតាំង​ខាងលើនេះ​ពួក​គាត់​អះអាង​ថា​ពួកគាត់​មក​រស់នៅ​នឹង​ប្រកប​មុខរបរ​នៅលើ​ដី​នេះ​តាំងពី​ដី​ទាំងនេះ​នៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មកម្លេះ​ហើយ​ពួកគាត់ក៏​មាន​លិខិត​ស្នាម​ចេញពី​ក្រសួង​ដែល​មាន​ការ​អនុញ្ញាផង​ដែរ​។​តែ​មិនដឹងថា​ហេតុ​អី​បានជា​លោក​ស្រី​លី អ៊ុំ​អេង​មក អះអាង​ថា​ទីតាំង​នោះ​ជា​របស់​លោកស្រី ទៅ​វិញ​ហើយ​ថា​មាន​ប្លង់​កម្ម​សិទ្ធ​ទៀត​ត់​អាជ្ញាធរអ​ប្សា​រាលក់​ពីកាល​?៕

 

Filed in: ព័ត៌មានជាតិ