សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព័តិមាន​បែកធ្លាយ​ថា​អគារ​៥​ជាន់​ក្នុង​​ក្រុង​កំពង់ឆ្នាំង​នឹងត្រូវ​គេ​កំទេច​ហើយ​!

ព័តិមាន​បែកធ្លាយ​ថា​អគារ​៥​ជាន់​ក្នុង​​ក្រុង​កំពង់ឆ្នាំង​នឹងត្រូវ​គេ​កំទេច​ហើយ​!

កំពង់ឆ្នាំង ៖ បែកធ្លាយ​ព័ត៌មាន​យ៉ាង​ល្បី​រន្ទឺ​ដោយសារ​ការនិយាយ​តៗ​គ្នា​និង​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម Facebook​ថា​អគា​៥​ជាន់​ស្ថិតក្នុង​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដែល​សំណង់​អគា​នេះ​មាន​វ័យ​ចំណាស់​ជាច្រើន​ទស្ស​វត្ត​មក​ហើយ បន្សល់ទុក​តាំងពី​ជំនាន់​បារាំង​មក​ម្លេះ នៅ​មិនយូ​ប៉ុន្មាន​ទៀត​ទេ នឹងត្រូវ​គេ​រំលាយ​រូបរាង​លា​ឆ្ងាយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​យើង​ហើយ​។

​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​កំពុង​នាំគ្នា​បញ្ចេញមតិ​រិះគន់​និង​ដាក់​ការសង្ស័យ​ចំពោះ​ការលក់ ខ្ទេច លក់​ខ្ទី អស់​ហើយ​ដី​និង​សំណង់​អគារ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ដោយ​គ្មាន​គមនិត​អភិវឌ្ឍន៍​រក្សា​កេរ្តិ៍ដំណែ​ល​អ្វី​ឡើយ​។​គេ មិនដឹង​ថា​ថវិការ​ដែល បានមក​ពី​ការលក់​សំណង់​សំណង់​អគារ​ទាំងនោះ​គេ​យក​ទៅ​កសាង​អ្វី​ខ្លះ នោះទេ ។​

​សូមបញ្ជាក់​ថា​៖​ទីតាំង​ឃ្លាំង​ប្រេង​ឥន្ទ​ន​:​ដែល​ជា​ដី​ទុក​សម្រាប់​សាងសង់​សារ​:​មន្ទីរ​និង​ទុក​សម្រាប់​ជា​ទីកន្លែង​មជ្ឈមណ្ឌល​កំសាន្ត​របស់​ខេត្ត នៅ​ពីមុខ​សាលាដំបូង​ខេត្ត​ក៏​គេ​លក់ ដី​ទីតាំង​រោង​ពុម្ព​មន្ទីរ​វ​ប្បធ​ម៏​ខេត្ត ដែល​មាន​ទីតាំង​នៅ​ជាប់​ខាងលិច​ហាង​កាហ្វេ​តា​បារាំង​នៅ​ទល់មុខ​ប៉ុស្ដិ​នគ​បាល​រដ្ឋបាល​ប្អេ​រ លក់​ទីតាំង​ស្នងការដ្ឋាន​នគ​បាល​ចាស់ ដណ្ដើម​ចែកគ្នា​ដី​កប់ស​ពនៅ​ទួល​ក្រឡាញ់ ចុងក្រោយ​នេះ​ឮថា​សារ​ស្នាដៃ​ពពួក​ម​ច្ចរាជ​ល្មោភ​ប្រាក់​ចិត្តកំណាច គេ​នឹង​លក់​ដី​ទីស្នាក់ការ គណ​:​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ដែល​មាន​ទីតាំង​នៅ​ជាប់​ខាងកើត​ព័ន្ធ​នាគា​ខេត្ត​និង លក់​អគារ​ផ្ទះ​៥​ជាន់​នេះ​តែម្ដង​។​

​មាន​ព័ត៌មាន​ចរចា​មរាម​លេចឮ​ថា​នៅ​មាន​លក់​បន្ត​ទៀត​ប៉ុន្តែ​មិនទាន់​ច្បាស់ការ​នោះ​ទេ​ដូចជា​មាន​ពាក្យ​លេចឮ​ថា​មាន​គេ​គ្រោង​លក់​ស្តា​ត​ចាស់​នៅ​ជាប់​ខាងជើង​វត្ត​ធម្មយុត្តិ​និង​គ​គ្រោង​លក់​ទីតាំង​ព័ន្ធ​នាគារ​ខេត្ត​ផងដែរ​? ។

​មិនអាច​សុំ​ការ​អធិប្យាយ​ពី​ឯកឧត្ត​មឈួច​ន្ទ័​ឌឿ​ន​អភិបាលខេត្ត​លំពង់​ឆ្នាំង​ចុំវិញព​តិមាន​លក់​ខ្ទេច​លក់​ខ្ទី​ទី​តាង​អចលនៈទ្រព្យ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​នៅឡើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ