សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​អប់រំ​ចេញ​សញ្ញាប័ត្រ​អោយ​សិស្ស ឈ្មោះ​និង រូបថត ខុស​គ្នា​ជិត ៤០០​នាក់​!?

​ក្រសួង​អប់រំ​ចេញ​សញ្ញាប័ត្រ​អោយ​សិស្ស ឈ្មោះ​និង រូបថត ខុស​គ្នា​ជិត ៤០០​នាក់​!?

​ភ្នំពេញ ៖ រឿង​ប្រព្រឹត្ត​កំហុស​ប្រកាស​លទ្ធផល​បេក្ខជន​ប្រឡង​បាក់​ឌុប​មិនទាន់​ចប់​ស្រួល​បួន​ង​ផង​ថ្មីៗ​ស្រាប់តែ​លេច​រឿង​ថ្មី​មួយួ​ទៀត​ករណីយ៍​មន្ត្រី​ក្រសួង​អប់រុំ​ចេញ​សញ្ញាបត្រ័​ខុស​ឈ្មោះ​ខុស​រូបថត​ផ្អើល​។

​តាម​ប្រភព​ប្អូនស្រី​ម្នាក់ បាន​បង្ហោះ​រឿង​មួយ​នេះ​ដែល​ធ្លាក់ចំ ខ្លួនឯង ។​អ្វី​ដែល​កាន់តែ​ធ្វើឱ្យ​ប្អូនស្រី​អន់ចិត្ត​ថែមទៀត​នោះ គឺ​ក្រោយ​ពី​រកឃើញ​កំហុស​នេះ​ហើយ បាន​យក វិញ្ញាបនបត្រ​ទៅឱ្យ​ខាង​អ្នកធ្វើ ធ្វើ​ថ្មី​មួយទៀត ដើម្បី​ដាក់​រូបថត​ឱ្យ​ត្រូវ​វិញ ប៉ុន្តែ​បែរជា​ត្រូវ​ក្រសួង​តម្រូវឱ្យ​បង់​លុយ​១០​ដុល្លារ ដើម្បី​ដោះស្រាយ​រឿង​នេះ​ទៀត​។​

​កញ្ញា​បានបញ្ជាក់​ថា វា​មិនមែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​ថា​មិនមែន​ខុស​តែ​នាង​ឡើយ ដោយ​សាលា​របស់​នាង​ខុស​ដល់ ១៤​នាក់ និង​សាលា​១​ទៀត​ខុស​ដល់ ៣០០​នាក់​ឯណោះ​។​

​ប្អូនស្រី​បាន​លើកឡើង​ថា​៖ តើ​នេះ​ជា​កំហុស​របស់​នា​ក់ណា កំហុស​របស់​សាលា​រឺ​កំហុស​របស់​ក្រសួង​អោយ​ប្រក​ដ​? វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​របស់​ខ្ញុំ​ហេតុ​អី​បានជា​មាន​រូប​នាក់​ផ្សេង​ទៅវិញ​? រូប​ខ្ញុំ​ទៅ​គេ​ហេតុ​អី បាន​ទៅ​ជា​បែបនេះ ដឹង​ទេ​ថា​ពួក​ខ្ញុំ​ត្រូវការ​វា​សម្ខាន់​ប៉ុណ្ណា​យកទៅ​ធ្វើការ​ដាក់ពាក្យ​ដើម្បី​រក​លុយ ហេតុ​អី​?? មិន​តែ​ប៉ុន្នឹង​ត្រូវ​នូវ​អោយ​ពួក​ខ្ញុំ​បង់លុយ 10$ សម្រាប់​ដោះស្រាយ​រូប​ដែល​ធ្វើ​ខុស តើ​នេះ​ជា​កំហុស​របស់​ពួក​ខ្ញុំ​មែន​បានអោយ​ពួក​ខ្ញុំ​បង់​លុយ​ទៅ​វិញ ក្រែង​នេះ​គឺជា​ការគ្រប់គ្រង​របស់​ក្រសួង​ហើយ​ក៏​ជា​ការទទួលខុសត្រូវរ​បស់​ក្រសួង​តើ​អី ???

​មិច​ក៏​បែបនេះ ហៅ​ទៅ​ថត​ខ្ញុំ​ទៅហើយ ហៅ​ទៅ​ស៊ីញេ​ខ្ញុំ​ក៏​ទៅ ហៅ​ទៅ​ពិនិត្យ​ខ្ញុំ​ក៏​ទៅហើយ បានច្បាស់លាស់​អស់ហើយ​ហេតុ​អី​ក៏​នូវតែ​ខុស​?​។​

​គួ​ណាស់​នាក់​ណា​ធ្វើ​គួ​ណាស់​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​រឿង​មួយ​នេះ ហើយ​មិនមែន​ខុស​តែ​ខ្ញុំ​ទេ​សាលា ខ្ញុំ​ខុស​14​នាក់ សាលា​នូវ​ណន្ល​ង់​ខុស ជាង​300​នាក់ ។ នេះ​ខ្ញុំ​ដឹង​ខុស​តែ​ប៉ុន្នឹង​ចុះ​នូវ​សាលា​ផ្សេង​ទៀត​ហរ ខុស​ប៉ុន្មាន​ទៅ គួរ​គិត​មើល 10$ ណា​មិន​មែន​1000​រៀល​ទេ 10$ គុណ 1000 ដង​ទៅ​តើ​ប៉ុន្មាន​លុយ ( តើ​នាក់​ណាខ្លះ​ខុស​រូបថត​ដូច​ញុំ​ខម​មិន​មក​ហើយ​ជួយ share ផង​បើ​ត្រូវ​រឿង share អោយ​ដល់​ក្រសួង​បានដឹង​ហើយ​ជួយ​ដោះស្រាយ​អោយ​យើង​ដោយ​គ្មាន​ការ​អស់​លុយ​ផង ។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​កាសែត​ថា​ចាំ​ពិនិត្យ​ដោះស្រាយ​ឲ្យ​បើ​មាន​មែន​ព្រោះ​តាម​គោល​គា​រណ៍ការ​ចេញ​ស​ញ្ញាប​ត្រ័​ឲ្យ​សិស្ស​ក្រសួង​មិន​យក​លុយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ