សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​មាន​ទីប្រឹក្សា​ខ្មែរ​១៩៦​រូប​និង​ជនបរទេស​១១​រូប​

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​មាន​ទីប្រឹក្សា​ខ្មែរ​១៩៦​រូប​និង​ជនបរទេស​១១​រូប​

​ភ្នំពេញ​៖​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​ដោយ​សម្តេច​សាយឈុំ​ប្រមុខរដ្ឋស្តីទី ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បានឲ្យដឹងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នេះ មាន​ទីប្រឹក្សា សរុប​ចំនួន ២០៧ រូប ។

​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ចំនួន បី​រូប ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ១៣​រូប ឋានៈ​ស្មើ​រដ្ឋមន្ត្រី ៦៣​រូប ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៤៥​រូប និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ៨៣​រូប​។​ក្នុងនោះ​មាន​ទីប្រឹក្សា​ជា​ជនបរទេស ចំនួន ១១​រូប​រួមមាន​៖ ជនជាតិ​ជប៉ុន ទុយ​នី​ស៊ី បារាំង អាម៉េរិក បែលហ្ស៊ិក អូស្ត្រាលី និង​ម៉ាឡេស៊ី​។​ទីប្រឹក្សា​ជា​ជន​បរទេស​របស់​រាជ​រដ្ឋាភិបាល​ទាំង ១១​រូបនោះ រួមមាន​៖ ១-​លោក ហារុ​ហ៊ីសា ហាន់​ដា​, ២-​លោក អាស៊ី​ឌី​ន បេឆា​អ៊ូជ​, ៣-​លោក ក្លូត ហ្គួ​រ ,៤-​លោក ប្រេត​តុ​ន ស្កា​រូ​ន្នី​, ៥-​លោក រ៉ា​អ៊ូ​ល ម៉ាក ជេ​ណា​, ៦-​លោក អា​ឡាំង បេនី​ស៊ី ,៧-​លោកស្រី ហេ​ឡិន ចាវីស​, ៨-​លោក ចេ​ន លី​បគង់ ,៩-​លោក តេ​រូ​អូ ជីន​ណៃ ,១០-​លោក យ៉ាម៉ាដា យ៉ូ​ស៊ី​តាកា និង​១១-​លោក ច​ន ជី រាយស៍​។​

​ទីប្រឹក្សា​ជា​ជនបរទេស ចំនួន ១១ រូបនេះ ក្នុងនោះ ៩ រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី មួយរូប មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ និង​មួយ​រូប មិន​មាន​ឋានៈ​ស្មើ​អ្វី​ទេ​។ ទីប្រឹក្សា​បរទេស បួនរូប មិន​ទទួល​ប្រាក់បៀវត្ស​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ