សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ទើបតែ​អាយុ​០៤​ឆ្នាំ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ទើបតែ​អាយុ​០៤​ឆ្នាំ​

​ខេត្ត​ក្រចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នឹង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​សាលាដំបូង​ខេត្ត​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ទើបតែ​អាយុ​០៤​ឆ្នាំ​។​ហេតុការណ៍​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​។​

​លោក ស្រ៊ី ជាលី អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ ឈ្មោះ​រ៉េត រ៉ានី​ន ភេទ​ស្រី អាយុ​០៤​ឆ្នាំ រស់​ក្នុងបន្ទុក ។ ជនសង្ស័យ​ឈ្មោះ ឡុច ស៊ុយ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ហើយ​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ជាមួយគ្នា ។​

​លោក​បាន​បន្តថា មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​នៅ​ចាំផ្ទះ​តែម្នាក់ឯង​ខណ​:​នោះ​ជនសង្ស័យ​ត្ដើរ​មកលេង រួចហើយ​ក៏​បាន​ចាប់​សម្រាត​ខោ​ក្មេងស្រី​រងគ្រោះ​និង​ស្រាតខោ​ខ្លួនឯង​ហើយ ស្ដោះ​ទឹកមាត់​លាប​ប្រដាប់​ភេទ​របស់​ក្មេង លើកដាក់​លើ​ភ្លៅ យក​ប្រដាប់​ភេទ​របស់ខ្លួន​ម​កញុលៗ​រហូត​ដល់​ក្មេង​ស្រែកយំ​ទើប​ឈប់​ហើយ​ជនសង្ស័យ​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។​ក្រោយពី​កើតហេតុ​ម្តាយ​ជនរងគ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​គ្រែ​តែ​ក្រោយ​ពី​ការ​គេចខ្លួន​បាន​មួយ​ថ្ងៃ​ក៏​ត្រូវបាន​កម្លាំង​នគរបាល បាន​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ​អ​នីតិ​បានបញ្ជាក់​ថា​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​ថា​ក្រោយ​ពី​សួរនាំ​ជន​មាន​តម្រុយ​ជន​នោះ​ក៏​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​យក​ប្រដាប់​ភេទ​របស់ខ្លួន​ម​កញុលៗ​លើ​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​ពិត​ប្រក​ដ​មែន​។​

​បច្ចុប្បន្ននេះ កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ពី​រសៀល​ថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕
​ដោយ កិះ ខន​

 

Filed in: សន្តិសុខសង្គម