សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​៖​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​..​អាច​ជ្រុះ​ដំណែង​?!

​សម្តេច​ក្រឡាហោម​៖​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​..​អាច​ជ្រុះ​ដំណែង​?!

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ស្តីបន្ទោស​ចំៗ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី រឿង​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នាំចេញ​ទៅ​លក់​នៅ​ប្រទេសជិតខាង ។

​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខ​ង បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​លទ្ធផល​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ទិសដៅ​ភារកិច្ច​អនុវត្ត​បន្ត កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​។​សម្តេច​ក្រឡាហោម ស ខេង បានឲ្យដឹងថា បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើតមាន នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​។ សកម្មភាព​កាប់​ឈើ ត្រូវបាន​ក្រសួង​បរិស្ថាន ថត​រូបភាព​ពីលើ​អាកាស បន្ថែម​លើ​សេចក្តីរាយការណ៍​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា បើសិន​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ប្រាកដជា​មាន​បញ្ហា​ជាក់​ជាមិនខាន​។​បើតាម​
​ក្រុម​ឈ្មួញ ដែល​ធ្លាប់​រកស៊ី​ឈើ ក្នុង​ខេត្ត​មណ្ឌលគិរី និយាយថា ការជួញដូរ និង​ដឹកជញ្ជូន​ឈើ យកទៅលក់​នៅ​ប្រទេស វៀតណាម ពួកគេ​ត្រូវរ​ត់​ការបើកផ្លូវ​ជាមុនសិន ទើប​អាច​ដឹកឈើ​ទាំង​នោះ ឆ្លងដែន​បាន​មិនមែន​ទៅ​ស្រួលៗ​ទេ​។ ពួកគេ​ថា មាន​មន្ត្រី​ជាច្រើន ដែល​តម្រូវ​ឲ្យ​ពួកគេ រត់ការ​បង់​ផ្លូវ រួមមាន​៖ នគរបាល​ការពារ​ព្រំដែន​, នគរបាល​សេដ្ឋកិច្ច​ខេត្ត​, នគរបាល​សេដ្ឋកិច្ច​ក្រសួង​, នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​, នគរបាល​វរៈ​ព្រំដែន​, មន្ត្រី​យោធា (​យោធា​ខេត្ត​យោធា​ព្រំដែន យោធា​វរៈ យោធា​ស៊ើបការណ៍ យោធា​អគ្គ​) មន្ត្រី​បរិស្ថាន (​មន្ត្រី​បរិស្ថាន​ខេត្ត មន្ត្រី​បរិស្ថាន​ឧទ្យានុ​រក្ស មន្ត្រី​បរិស្ថាន​ស្រុក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​) មន្ត្រី​មេព្រៃ (​មន្ត្រី​មេព្រៃ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​សង្កាត់​រដ្ឋ​ព្រៃឈើ​) មន្ត្រី​សាលាស្រុក សហគមន៍ គយ កាសែត​-​ទូរទស្សន៍ មួយចំនួន​…​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា តំបន់​អូរ​ហ៊ុច​នៅ​ស្រុក​អូររាំង និង​តំបន់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅតែ​ជា​ចំណុច​ដ៏​រសើប​បំផុត សម្រាប់​ការជួញដូរ​ឈើ ចេញ​ទៅ​ក្រៅប្រទេស​។ តំបន់ នោះ មាន​ទីតាំង មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ដែល​កាលពីពេល​កន្លង​មក បាន​កើត​ករណី​ជួញដូរ​បទល្មើស​ឈើប្រណិត​ជាច្រើន​ករណី រហូត​ដល់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​តូចធំ នៅក្នុង​ខេត្ត​មណ្ឌលគិរី ដូច​សម្ល​កំពឹស​តែ​មិន​ទាន់​ឃើញ​អ្នក​ណា​មានទោស​ឡើយ​។ អូរ​ហ៊ុច និង​អូរ​លែ កន្លែង​កកើត​បទល្មើស​ព្រៃឈើ រហូត​ដល់​ក្រុម​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហ៊ាន​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​បរិស្ថាន​ឲ្យ​បាត់បង់​ជីវិត​ចំនួន ២​នាក់​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​បច្ចុប្បន្ន​ខែវស្សា ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព របៀប​ក្រពើ​បណ្តែត​ទឹក ( ឈើ​ដាក់​បណ្តែត ក្រោម​ទូក ) ពេលខ្លះ ឈ្មួញ យក​ឈើ​ទម្លាក់​ចូល​ក្នុង​អូរ ហើយ​ចង​ជាមួយប្ញ​ស្សី ធ្វើ​ជា​ក្បូន ដោយ​មាន​ទូក​របស់​ឈ្មួញ​វៀតណាម ចាំ​សណ្តោង​ឆ្លង​ទៅ​ប្រទេស​វៀតណាម ដោយ​រលូន ។​

​ប្រភព​ឲ្យដឹងថា បទឈ្មើស​ព្រៃឈើ ដែល​គេ​កំពុង​លួច​ធ្វើ​សកម្មភាព​ទាំងនោះ រួមមាន នៅ​ចំណុច បាយ​ហន ចំណុច​ថ្ម​បី​ដុំ ចំណុច​អូរ​កិ​ល ចំណុច​ក្បាល​អូរ​កិល និង​អន្លួង​ស្រួយ​។ ទីតាំង​ទាំង ៥ ចំណុច​ខាងលើ គ្រប់គ្រង​ដោយ​លោក យ៉ា​ត សុជា ដែល​ជា​មនុស្ស​ជំនិត របស់លោក ឡេង សុភា​ន់ មេបញ្ជាការ​វរៈ​៦២១​។​
​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​ឈើ​ឆ្លងដែន នៅ​ខេត្ត​មណ្ឌលគិរី ទៅ​ក្រៅប្រទេស នៅ​ចំណុច​ខាងលើនេះ ត្រូវបាន​ឲ្យ ដឹងថា ជាប់​ពាក់ព័ន្ធ និង​មេ​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៦២១ ឈ្មោះ ឡេង សោភ័ណ​- លោក សា ផល្លា និង​លោក យ៉ា​ត សុខ​ជា ដែល​សុទ្ធសឹង​ជា​មន្ដ្រី​នគ​បាល​ឈរជើង​នៅ​ទីនោះ​។​នេះ​មិន​និយាយ​ពី​ច្រក​ណាំ​លៀ​របស់​លោក​សំរឹទ្ធណយ​និង​ច្រក​ដាក់​ដាំ​នោះ​ផង​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​បន្តថា បច្ចុប្បន្ន ឈ្មួញ​ឈើ​ទាំងនោះ មាន​ក្បូន​ចំនួន ៥០ និង​ទូក​ចំនួន ១០ ហើយ​ក្នុង​ទូក ១ គ្រឿង អូស​បាន ៣ ក្បូន​។​
​ដោយឡែក ខាង​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​ជនល្មើស លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ពិតប្រាកដ​មែន​។​លោក​បន្តថា តំបន់​ព្រំដែន គឺ​ពិបាក​ក្នុងការ​ធ្វើ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខ្លាំងណាស់ ព្រោះ​នៅ​ជិត​ព្រំដែន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុង​ស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី ព្រោះ​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ កែច្នៃ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក វា​មិន​អាច​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ន៉ឡើយ​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញ​ឈើ​ឈ្មោះ យាយ​ម៉ាប់ អាច​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ស្រុក​កោះ​ញែក គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​។​

​នៅក្នុង​ទឹកដី​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក៏​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ច្រើន​កន្លែង​របស់​ឈ្មួញ​ឈ្មោះ យាយ​ម៉ាប់ ផង​ដែរ​ព្រោះ​ឈ្មួញ​ម្នាក់​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក អ៊ុ វណ្ណ​សុភគ៌ និង​លោក សុង ឃាង ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបកស្រាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​ទូរស័ព្ទ​របស់​លោក មិនអាច​ទាក់ទង​បាន ៕

 

Filed in: ព័ត៌មានជាតិ