សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គឹម​ឆុង​ឈ្មួញ​ឈើ​និង​ជា​មន្ត្រី​យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី​ចាយ​ប៉ុន្មាន​បានជា​អាច​នៅ​ក្រៅ​ឃុំ​បាន​?

​គឹម​ឆុង​ឈ្មួញ​ឈើ​និង​ជា​មន្ត្រី​យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី​ចាយ​ប៉ុន្មាន​បានជា​អាច​នៅ​ក្រៅ​ឃុំ​បាន​?

​ខេត្ត​មណ្ឌលគិរី ៖ ឈ្មោះ គឹម ឆុង មុខងារ​ជា​នាយក្រុម កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​ឈ្មួញ​ឈើ កាលពី​ខែ​សីហា​ឆ្នាំ​២០១៨​ត្រូវបាន​លោក​ម៉ម​វ៉ាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដីកា​ចោទប្រកាន់​បញ្ជូនទៅ កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុង​សុណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៩២/១៧/០៨/២០១៨ និង​ជម្រាប​ជូន​ទៅ​កាន់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​យុ​ត្តិ ធម៌​ជុំវិញ​ជន រូបនេះ ពាក់ព័ន្ធុះ​នឹង​បទល្មើស​ព្រៃឈើ ។

​ប៉ុន្តែ​ទីបំផុត​មេ​ឈ្មួញ​ឈើ​និង ជា​មេ​យោធា​ឈ្មោះ គឹម ឆុង មិន ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​នៅឡើយ​ទេ ។ មាន​សេចក្តីរាយការណ៍ មួយ​បាន​បង្ហើប​ថា លោក គឹម ឆុង យ៉ាងតិច​ត្រូវបាន​ចំណាយ​ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ ដើម្បី​បាន​រស់​ក្រៅ​សំណាញ់​ច្បាប់ ។​

​នៅក្នុង​លិខិត របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ផ្ញើជូន សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ជូនដំណឹង​ស្តី​ពី​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ មុខងារ​ជា​នាយក្រុម​កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​មណ្ឌលគិរី ដោយ​យក​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៩២ ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ របស់ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួ​រលេខ​១៤៥/១៨ ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ របស់​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ។​

​នៅក្នុង​លិខិត​របស់​តំណាង​អយ្យការ​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា ៖ កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានសម្រេច​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ពីបទ ៖ នាំចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្ជ​តា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ។​

​ប្រភព​ពី​មន្ត្រី​ចំនាញ (​មន្ត្រីនគរបាល​យុត្តិធម៌​) បាន​លួច​បង្ហើប​ថា ពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ ដែល បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ក្នុង​នោះ​ខាង​រដ្ឋបាល​ព្រៃឈើ​ក៏​បង្ក្រាបបាន ខាង បរិស្ថាន​ក៏​បង្ក្រាបបាន ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ ។​

​បើ​ទោះជា​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​មេ​យោធា​ឈ្មោះ គឹម ឆុង ក៏ដោយ​ប៉ុន្តែ​តាម​កំណត់ហេតុ​ស្តាប់​ចម្លើយ​ដែល សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ពួកគេ​បាន​សារភាពថា ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​មេខ្លោង​នោះ​គឺជា​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ទើប​តំណាង​អយ្យការ​ចោទប្រកាន់​ទៅលើ​ឈ្មោះ គឹម ឆុង ពី​បទ​នាំ​ចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្ជ​តា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ហើយ​ប្រមាណ​ជា​២​សប្តាហ៍​មុន ជន​ត្រូវ​ចោទ​មិនបាន​ចូលខ្លួន​មក​ឆ្លើយ​ប​ភ្លឺ​ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ នោះទេ ។​

​មន្ត្រី​តុលាការ​បញ្ជាក់ថា មានតែ​វត្តមាន​មេធាវី តំណាង​ឲ្យ​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ​ចូលមក​បំភ្លឺ តំណាង​ឲ្យ​កូនក្តី​របស់ ខ្លួន ហើយ​ឈ្មោះ គឹម ឆុង​នេះ ក៏​បាន​រស់​នៅ​ក្រៅ​ឃុំ​ដោយ​បណ្តោះអាសន្ន ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​តុលាការ ។ មាន​លុយ​ស្រួល​ចឹង !៕

 

Filed in: ព័ត៌មានជាតិ