សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​នគរបាល​ព្រុំដែន​លេខ​២០៣​ខេត្តរតនៈគិរី​បាញ់​គម្រាម​សហាយ​ប្រពន្ធ​?!

​មេ​នគរបាល​ព្រុំដែន​លេខ​២០៣​ខេត្តរតនៈគិរី​បាញ់​គម្រាម​សហាយ​ប្រពន្ធ​?!

​រតនៈគិរី ៖ លោក​ថេង ចន្ទ័ធី អតីត អធិការ​ស្រុក​លំផាត់​ខេត្ត​រតនៈគីរី បច្ចុប្បន្ន​ជា មេ​បញ្ជ​ការ​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ ២០៣ និង​ថៅកែ​ហាង​ខារ៉ាអូខេ​ធំ​ជាង​គេ​នៅ​ស្រុក​បរ​កែវ ខេត្ត​រតនគិរី ឈ្មោះ (​វើល​ស្តារ​) ត្រូវបាន​គេ​រាយការណ៍​ថា​កាលពី​យប់​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៨​បាន​បង្ករ​ការផ្ទុះ​អាវុធ​ផ្អើល​ធ្វើឲ្យ​ផ្អើល​អស់​ប៉ូលីស ប៉េអឹម​ស្រុក​បរ​កែវ និង ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​។

​សមត្តកិច្ច​បាន​មក​ព័ទ្ធ​ចាប់​បាន​មនុស្ស​ពីរ​នាក់ ទាំង​យប់​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ យក​ទៅ​ឃុំខ្លួន​នៅ​អធិការ​ស្រុក​បរ​កែវ​និង​រកឃើញ សំបក​កន្ទុះ​កាំភ្លើងខ្លី ម៉ា​កឡុក ទៀតផង ។​ជន​ពាក់​ពន្ធ័ ក្នុង​ក្នុង​ការផ្ទុះអាវុធ​នោះ​មាន​បុរស​ពីរ​នាក់​ជា​មន្ត្រី​ប៉ូលីស​។​ប្រភព​ពី​សមត្តកិច្ច​បង្ហើប​ថា​មូលហេតុ គឺ​លោក ថេង ចន្ទ័ធី​មេ​នគរបាល​ព្រុំដែន​វរៈ​២០៣​ផ្ទុះអាវុធ​គឺ​ដោយសារ សង្ឃ័​យ​ថា ជា​ប្រុស​សា​ហាយ​របស់​ប្រពន្ធ​ខ្លួន ទើប​បង្ករ​សម្លេង​ផ្ទុះ ហើយ​ហៅ​សមត្ថកិច្ច​មក​ចាប់​តែម្តងទៅ ។​

​ករណិយ៍​មួយ​នេះ​ប្រភព​ពី​ព្រជា​ពលរដ្ឋ​លើកឡើងថា លោក​ថេង ចន្ទ័ធី ម្ចាស់​ខារ៉ាអូខេ (​វើល​ស្តារ​) ដែល​ស្ថិតនៅ​កែង​ប៉េអឹម ក្នុង​ឃុំ​សើ​ង ស្រុក​បរ​កែវ​ម្នាក់នេះ អាង​អំណាច​ទើប​ហ៊ាន​បាញ់បោះ​សេរី​រះ ទាំងយប់ អាធ្រា​ត បង្កើត​បទល្មើស តាមតែ​អំពើ​ចិត្ត បែបនេះ​។​

​ទោះ​ជា​ចឹង​ក្តី លោក​ថេង ចន្ទ័ធី មេបញ្ជាការ​វីរៈ​ការពារ​ព្រំដែន​លេខ ២០៣ និង ជា​ម្ចាស់​ហាង​ខារ៉ាអូខេ ( វើល​ស្តារ ) បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា រូប​លោក​មាន​បញ្ហា ជាមួយ​ប្រពន្ធ​ខ្លួន​យូរ​ឆ្នាំ​មកហើយ លុះដល់​ពេល​នេះ រូប​លោក​ដឹង​ថា ប្រុស​ម្នាក់​នោះ មាន​អាវុធ ហើយ​នៅក្នុង​បន្ទប់​ជា​មួយ​ប្រពន្ធ​របស់​លោក ទើប​លោក​ប្រើល្បិច​ដុត​ផាវ​នៅ​ទី​នោះ​ឲ្យ​ផ្ទុះឡើង ដើម្បី​បង្ខំ​ឲ្យ​ប្រុស​ម្នាក់​នោះ​ចេញមកក្រៅ (​ស៊ិក​)​។​ហេតុតែ​គេ​មាន​លុយ​និង​ជា​សមត្តកិច្ច​ផង​ឆ្លើយ​បានយ៉ាង​ល្អ​!​។​ចាំ​មើល​ថា​សមត្តកិច្ច​ខេត្ត​រតនៈគិរី​ហ៊ាន​ក្អក​ជាមួយ​មេ​នគរបាល​ព្រុំដែន​រូប​នេះ​អត់​ព្រោះ​អ្នក​រកស៊ី​ឈើ​ណា​មិន​ពឹង​គាត់​នោះ​?៕

Filed in: ព័ត៌មានជាតិ