សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រីក្រ​និង​នៅ​ក្មេង​ពេក​ឪពុក​ឈឺ​ស្លាប់​៤-៥​ថ្ងៃ មិនដឹង​យក​ទៅ​ណា​ទុក​ទាល់តែ​ស្អុយ​

ក្រីក្រ​និង​នៅ​ក្មេង​ពេក​ឪពុក​ឈឺ​ស្លាប់​៤-៥​ថ្ងៃ មិនដឹង​យក​ទៅ​ណា​ទុក​ទាល់តែ​ស្អុយ​

ខេត្ត​រតនគីរី​៖  ក្មេង​ជំទង់ ៣​នាក់ បងប្អូន បាន​ក្លាយ​ជា​ក្មេង​កំព្រា​ក្រោយពេល​ដែល​ឪពុក​ឈឺ​ធ្ងន់​អត់លុយ​ទិញ​ថ្នាំ​លេប ក៏​ស្លាប់​ចោល​នៅក្នុង​ខ្ទម​ហើយ​មិនដឹងថា​ត្រូវ​ធ្វើ​ម៉េច​ក៏​ទុក​រហូត​បួន ប្រាំ​ថ្ងៃ​មក​ហើយ​បណ្រាល​ឲ្យ​សព​ឡើង​ហើម​ស្អុយ​ទើប​ដឹង​ដល់​ប្រជាពលរដ្ឋ ក្នុង​ស្រុក​អូរយ៉ាដាវ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ ប៉ក់​ញៃ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី បាន​នាំគ្នា​ផ្អើល​ឈូឆ ទៅ​មើល​សាកសព ស្អុយរលួយ​ក្នុង​ខ្ទម​ដាច់ស្រយាល​ឆ្ងាយ​ពី​ភូមិ ព្រមទាំង​នាំគ្នា​ចេញ​មក​ឈរ​តាម​ដងផ្លូវ ដើម្បី​បក់ដៃ​ហៅ អ្នកធ្វើ​ដំណើ​តាម​ផ្លូវ​អោយជួយ​ចូល​បុណ្យ​ដល់​សព ។ បុរស​ដែល​ស្លាប់​ចោល​កូន​នោះ​មានឈ្មោះ ស៊ិន បូរ៉ា អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ កូន​ធ្មា​ត ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ប្រពន្ធ​ឈ្មោះ សាន សុខុម ទើប​តែ​ស្លាប់​បាន​ប្រហែល​៥ ទៅ​៦​ខែ​មុន​។​ពេលនេះ បន្សល់​កូនកំព្រា​៣​នាក់ កូន​បង​ឈ្មោះ រ៉ា សាន ប្រុស អាយុ​១៣​ឆ្នាំ កូន​ទី​២​ឈ្មោះ រ៉ា វិត ស្រី អាយុ ១១​ឆ្នាំ និង​កូន ទី ៣ ឈ្មោះ រ៉ា ស្រី​ម៉ៅ អាយុ ៧​ឆ្នាំ​។​

​តាម​ឲ្យដឹង​ពី​អ្នកភូមិថា គ្រួសា​រទូរ​គត៍​នេះ មកពី​ខេត្ត​ត្បូងឃ្មុំ មក​រស់នៅ​ភូមិ​ឡំ ឃុំ​យ៉ាទ​ង់ ស្រុក អូរយ៉ាដាវ​។ ដោយ​ជីវភាព​តោកយ៉ាក​ពេក ប្រពន្ធ​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ក៏​ស្លាប់បាត់​ទៅ ហើយ​រូបគាត់​ក៏​ឈឺ​កាន់តែ​ធ្ងន់​។​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​ជនជាតិដើម ភាគតិច គេ​ខ្លាច​ស្លាប់​ក្នុង​ភូមិ​គេ​ទៀត ក៏​នាំគ្នា​ដេញ​គ្រួសារ​នេះ​ចេញពី​ភូមិ គាត់​ក៏​នាំ​កូន​មក​ទាំង​ឈឺ សង់​ខ្ទម​ប្រក់​តង់​នៅលើ​ដី​ព្រៃ​ជិត​ចំការ​គេ​មួយ​កន្លែង ដោយ​ពុំ​មាន​អ្នកណា​ដឹង​នោះទេ​។ ទើបតែ​រសៀល​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ដើររក​ផ្សិត ក៏​ប្រទះឃើញ​ក្មេង​៣​នាក់​អង្គុយ​ទទូ​តង់ ហើយ​ជិត​នោះ​ប្រមាណ​ជា​២០​ម៉ែត្រ មាន​ខ្ទម​ប្រក់​តង់​មួយ ពួកគាត់​ក៏​សួរ​ទៅ​ក្មេងៗ ថា ហេតុ​អី​បាន​ជា​មក​ទទូ​រតង់​នៅទីនេះ ហើយ​ខ្ទម​ប្រក់​តង់​មួយ​ទៀត​ជា​ខ្ទម​អ្នកណា ទើប​ក្មេង​ទាំងនេះ​ប្រាប់ថា ឪពុក​គេ​ឈឺ​ស្លាប់​នៅក្នុង​ខ្ទម បួន​ប្រាំ​ថ្ងៃ​ហើយ ទើប​គេ​នាំ​ប្អូន​មក​ទទូរ​តង់​នៅទីនេះ​។

​ក្រោយពេល​ប្រជាពលរដ្ឋ​ផ្អើល​ឈូឆ រាយការណ៍​ទៅ​សមត្ថកិច្ចៗ រួច លោក ងើយ ដន អធិការរង ស្រុក​អូរយ៉ាដាវ ក៏​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​ជួយ​ចាត់ចែង​សព​។​

​លោក​អធិការរង ងើយ ដន ក៏​បាន​អោយដឹង​ដែរ​ថា ដោយ​សព​នេះ មាន​ភាព​ស្អុយរលួយ​ទៅហើយនោះ ត្រូវ​បូរ​ជា ដុត​ទាំង​ទាំង​ខ្ទម​នេះ​តែម្ដង​។ ចំណែក​ក្មេង​ទាំង ៣​នាក់ ត្រូវ​យក​ទៅ​ចិញ្ចឹម​នៅ​ស្រុក​សិន រងចាំ​មាន​អង្គការ​ណា គេ​យក​ទៅ​ចិញ្ចឹម​។
​សូម​បញ្ជាក់​ដែរ​ថា ៖ ក្មេង​ទាំង​៣​នាក់​នៅ​តូចៗ មិន​ស្គាល់​សាច់ញាតិ ហើយ​មិនដឹងថា​ក្មេង​ទាំងនេះ​មាន​សាច់ញាតិ ឬ អត់​។ ក្រ​ដល់​ថ្នាក់​ឈឺ ដេកចាំ​ថ្ងៃ​ស្លាប់​ទាំង​ប្ដី ប្រពន្ធ ចំណែក​កូន​បង​អាយុ​១៣​ឆ្នាំ ដើរ​ធ្វើការ​អោយ​គេ បាន​ប្រាក់​បន្តិចបន្តួច​យក​មក​ចិញ្ចឹម​ឪពុក​ដេក​ឈឺ និង​ចិញ្ចឹម​ប្អូនៗ រហូត​ដល់​ឪពុក​ស្លាប់​មិន​ហ៊ាន​ប្រាប់​គេ ខ្លាច​គេ​ដេញ​ចេញ​ពី​កន្លែង​នោះ​ទៀត​៕

 

fatherdie (2) fatherdie (1) fatherdie (3)

Filed in: ព័ត៌មានជាតិ