សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ឈ្មួញ​គ្រឿងញៀន​វ៏យក្មេង​ចែកចាយ​៤​ខេត្ត​ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ កូនប្រុស​បង្កើត មេបញ្ជាការ​កងពលតូច​លេខ​៤១!

​ចាប់​បាន​ឈ្មួញ​គ្រឿងញៀន​វ៏យក្មេង​ចែកចាយ​៤​ខេត្ត​ជា​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់ កូនប្រុស​បង្កើត មេបញ្ជាការ​កងពលតូច​លេខ​៤១!

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្នងការ ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ កាលពី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​ពាក់​ពន្ធ័​និងឆកម្ម​ភាព​ជួញដូ​គ្រឿងញៀន ។

​ជនសង្ស័យ​ដែល​ជា​មេក្លោង​ថា​ឃឹម ចំរើន​កូរ៉ា មាន​ឋានៈ​ជា​វរសេនីយ៍ទោ​នៅ​អង្គភាព កងពលតូច​លេខ​៤១​ដែល​មេ​កងពល គឺ​លោក​ឧត្តមសេនីយ៍​ទោនាង ឃីម ត្រុវបាន​គេ​ស្គាល់​ថា​គឺ​ជា​ឪពុក​ជនសង្ស័យ​។​

​ឈ្មួញ​គ្រឿង ញៀន ឈ្មោះ​ចំរើន​កូរ៉ា និង​បក្សពួក​ចំនួន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្ត​មន្ទា​យ​មានជ័យ​បង្ហើប​ថា បាន​ប្រព្រឹត្ត​ច្រើន​ឆ្នាំ​មកហើយ រហូត​ល្បី​ឈ្មោះ​ថា​ជា​ស្ដេច​គ្រ​ញៀន ចែកចាយ​ចំនួន​៤​ខេត្ត គឺ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ​។​

​សមត្តកិច្ច​បាន​ធ្វើកា​រឹបអូស​បាន​ភស្តុ​តាង​ជា​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន​Wy៨៧៦០​ស្មើរ​ទម្ងន់​៧៧៩៩,៩៤​ក្រាម និង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១៩៩៩៥,០១​ក្រាម ថ្នាំញៀន​កេតា​មីន​៨,៥១​ក្រាម ថ្នាំ​គ្រប់​អ៊ិច​ស្ត្រា​ស៊ី​ទម្ងន់​២,៩៦​ក្រាម បូករួម​អាវុធខ្លី​៤​ដើម និង​រថយន្ដ​ចំនួន​២​គ្រឿង​។​នៅ​រសៀល​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ជនសង្ស័យ​បូក​រួម​និង​គ្រឿងញៀន និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​មាន​ពាក្យ​ចរចា​មរាម​មក​ថា កុំ​ពុង​តែ​មាន​អ្នកមានអំណាច កំពុងតែ​ដើ​រឿង​រត់កា​រ ស្ដេច​គ្រឿងញៀន​ឈ្មោះ ចំរើន​កូរ៉ា អោយ​រួចផុត​ពី​សំណាញ់​ច្បាប់​និង​ការចោទប្រកាន់ អំពី​ផ្លូវច្បាប់​។​
​ចាំ​មើល​មើលថា​ការ​រត់​ការ​នោះ​មិនដឹងថា​មាន​ប្រសិទ្ធភាព​ឬ​អត់​ទេ​សម្រាប់​តុលាការ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ចូល​ចិត្ត​ហៅ​ថា​ដុល្លា​រការ​នោះ​?៕

 

Filed in: ព័ត៌មានជាតិ