សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រមុខរដ្ឋ​ស្តីទី​ចេញ​ក្រឹត្យ​លើកលែងទោស​ជនជាតិ​អូស្ត្រាលី ដែល​បង្ហោះ​ដ្រូ​ន​ថត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧

​ប្រមុខរដ្ឋ​ស្តីទី​ចេញ​ក្រឹត្យ​លើកលែងទោស​ជនជាតិ​អូស្ត្រាលី ដែល​បង្ហោះ​ដ្រូ​ន​ថត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧

​ភ្នំពេញ ៖ ជនជាតិ​អូស្ត្រាលី​ដែល​បង្ហោះ​ដ្រូ​ន​ថតរូប​កាល​ពី​រដូវ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​ចា​បើ​កាត់ទោស​ពី​ដាក់គុក​៦​ឆ្នាំ​ពី​បទ ប្រមូល​ព័ត៌មាន​ពី​កម្ពុជា​ដោយ​ខុសច្បាប់​ត្រុវ​បានសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។

​គេ​មិនដឹងថា​តើ​ប្រមុខរដ្ឋស្តីទី​មាន​សិទ្ធ​ចេញ​ក្រឹត្យ​លើកលែង​ទោស​ដូច​ព្រះមហាក្សត្រ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?​តែ​យ៉ាងណា​ប្រជាពលរដ្ឋ​ដឹង​រឿង​បាន​សាទរ​។​
​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​សម្តេច សាយ ឈុំ កំណត់ថា​៖ «​ត្រូវបាន​លើកលែង​ទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ JAMES STANIFORTH RICKETSON ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​បទ​ចារ​កម្ម និង​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការពារជាតិ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៦៥៣ ក្រ​៥ “​ធ​” ចុះ​ថ្ងៃ​ទី​៣១-០៨-២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

​លោក JAMES STANIFORTH RICKETSON ជនជាតិ​អូស្ត្រាលី​ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ២០១៧ ក្រោម​ចោទប្រកាន់​ពីបទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​»​។​

​ការឃុំខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី បុរស​ជនជាតិ​អូស្ត្រាលី​ខាងលើ បាន​បង្ហោះ​ដ្រូ​ន​ពីលើ​អាកាស កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សមត្តកិច្ច​នគរបាល ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី ផែន​អន្តោប្រវេសន៍ ឃាត់ខ្លួន​។ ក្រោម​ការចោទប្រកាន់​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទា​ស​ទោស​ជនជាតិ​អូស្ត្រាលី​រូបនេះ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​។​

​យោង​តាម​ព្រះរាជក្រឹត្យ​លើកលែងទោស លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះដែរ ក៏​បាន​ចេញ​ដីកា​មួយទៀត បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ព្រៃ​ស ដោះលែង​លោក JAMES STANIFORTH RICKETSON ឱ្យ​មាន​សេរីភាព​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ