សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​ព​តិមាន​មេ​បរិស្ថាន​ស្រុក​អូររាំង​គោះ​លុយ​ម៉តូ​ដឹកឈើ​មួយទា​១០​ម៉ឺន​រៀល​

​បែកធ្លាយ​ព​តិមាន​មេ​បរិស្ថាន​ស្រុក​អូររាំង​គោះ​លុយ​ម៉តូ​ដឹកឈើ​មួយទា​១០​ម៉ឺន​រៀល​

​មណ្ឌល​គី​រី ៖ ថ្មីៗ​នេះ​ឯកសារ​សម្លេង​មួយ ពី​សកម្មភាព​របស់​លោក អេង គីម​សាន្ត ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​អូររាំង បាន​ឃាត់​ម៉ូតូ​ដឹកឈើ​ដោយ​បាន​ទាមទារ​ប្រាក់​ចំនួន​១០​ម៉ឺន បើ​មិន​បាន​នោះទេ លោក​ប្រធានការិយាល័យ​នឹង​ចាត់វិធានការ​បង្ក្រាប​ត្រូវបាន​គេ​ទម្លាយ ។

​គេ​បាន​ឮ​ការ​ប្រកែក​គ្នា​រវាង​លោក អេង គីម​សាន្ត នឹង​ស្ត្រី​ម្នាក់​ដែល​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ ដោយ​អះអាង​ថា ខ្លួន​ដឹក​បន្តិចបន្តួច​មិនគួរណា​លោក​អេង គីម​សាន្ត គ្មាន​ការយោគយល់​។​ជាងនេះទៅទៀត គេ​បាន​ឮ​ពី​ការ​ទារប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ពី​សំណាក់​បុរស​ម្នាក់​ដែល​គេ​អាច​ស្គាល់​ថា ជា​ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​អូររាំង តែ​ត្រូវបាន​ស្ត្រី​នោះ​សុំ​ត្រឹម​៤​ម៉ឺន​រៀល ឡើងដល់​៨​ម៉ឺន​រៀល​។​នេះ​ជា​ករណីយ៍​មួយ​តែ​កន្លងមក​គេ​ថ្លាប់​តែ​ឮ​ពាក្យ​ចចាម​រាមថា លោក អេង គីម​សាន្ត ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​អូររាំង តែង​ចាប់​ឃាត់​ម៉ូតូ​ដឹកឈើ​ទារលុយ​ចាប់ពីរ​៥​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល ក្នុង​ម៉ូតូ​មួយគ្រឿង​។​

​លោក​អេង គីម​សាន្ត​នៅ​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ បាន​ឲ្យ​កាសែតដឹងថា​«​ប្រហែល​និយាយ​ច្រលំ​ហើយ​គ្មាន​អ្នកណា​នៅ​អូររាំង ឃាត់​ម៉ូតូ​យកលុយ​១០​ម៉ឺន​ទេ​…​ហើយ​ម៉ូតូ​មួយ​គ្រឿង​គ្មាន​ផង​ហ្នឹង​…​ប្រជាពលរដ្ឋ​នោះ​ឈ្មោះ​អី ហើយ​អ្នក​ណា​គេ​…​និយាយ​ឲ្យ​ច្បាស់​មើល​…​ថាឲ្យ​ចំទៅ កុំ​ឲ្យ​និយាយ​ចឹង​…​បរិស្ថានៗ បរិស្ថាន​អូររាំង​ច្រើនណាស់ មិនមែន​សម្តៅ​តែ​ខ្ញុំ​មួយ​ទេ​ណា​…»​។​

​លោក អេង គីម សាន្ត​ថា​«​វា​មិន​ដែល​អ្នក​ណា​គេ យក​ឈើ​ពី​ប្រជាពលរដ្ឋ​ហើយ​អត់​ដាក់​កន្លែង ហើយ​យក​លុយ​ពី​គាត់​ទៀត អាហ្នឹង​វា ហួសហេតុ​ពេក​ហើយ និយាយ​ហ្នឹង​វា​ហួសហេតុ បើ​គេ​ចាប់​គេ​ដាក់​នៅ​ស្នាក់កា​រហើយ ក្រែក​លោ​វា មន្ត្រី​ផ្សេងៗ វា​ចាប់​យក​ទៅ​ដាក់​ឡាន ហើយ​បើ​គេ​ចាប់​ឈើ​ហើយ គេ​យកទៅ​ដាក់​ស្នាក់ការ គេ​ធ្វើ​កំណត់ហេតុ​ហើយ វា​មិន​ដែល​គេ​ចាប់​ហើយ​មិន​ធ្វើ​ទេ ហើយ​បើ​គេ​យក​លុយ​ក៏​គេ​មិន​ចាប់​ឈើ​នឹង​ដែល គេ​អនុគ្រោះ​ឲ្យ​ហើយ »​។​

​លោក​ឌិន ប៊ុនធឿន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​ឲ្យដឹងថា​«​លោក​អេង គីម​សាន្ត បី​ខែ​មុន​មាន​ពីរ​ម៉ូតូ​តែប៉ុណ្ណោះ​(​បញ្ជូន​វត្ថុតាង​ទៅ​ស្នាក់ការ​)​តែម្តង​ទេ ក្រោយមក​មិន​ដែល​ឃើញ​ទេ​»​។​ក្រុមអ្នកតាមដាន​បញ្ហា​បរិស្ថាន​សង្គម​បាន​ស្នើរ​ដល់​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​អង្គភាព​ប្រ ឆាំង​អំពើរ​ពុករលួយ​ពិសេស​គឺ​ក្រសួង​បរិស្ថាន ដែល​មាន​ឯកឧត្តម សាយ សំ​អាល់ មេត្តា​ជួយ​ត្រួតពិនិត្យ​ពី​សកម្មភាព​របស់​លោក​ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​អូររាំង​ផង ដែល​បាន​ប្រើ​សិទ្ឋ​អំណាច​របស់ខ្លួន​ធ្វើ​ការងារ​ផ្ទុយ​ពី​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ