សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទទួលបាន​សិទ្ធ​កាប់​ឈើ​សំអាត​បាត​អាង​វ៉ា​រី​អគ្គិសនី​សេ​សាន​២​លោក​ឧកញ៉ា​គិត​ម៉េង​ចំណេញ​ពី​ជំនួញ​ឈើ​រាប់​លាន​ដុល្លារ​អាមេរិក​?!

​ទទួលបាន​សិទ្ធ​កាប់​ឈើ​សំអាត​បាត​អាង​វ៉ា​រី​អគ្គិសនី​សេ​សាន​២​លោក​ឧកញ៉ា​គិត​ម៉េង​ចំណេញ​ពី​ជំនួញ​ឈើ​រាប់​លាន​ដុល្លារ​អាមេរិក​?!

ស្ទឹងត្រែង ​៖​ ឧកញ៉ា គិត ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​ក្រុមហ៊ុន​យក​រ៉ូយ៉ាល​គ្រុប​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ស្គាល់​ថា​ជា​មេ​ឈ្មួញ ព្រៃឈើ​យ៉ាង ធំ​ក្រោយពី​បាន​ទទួល​សិទ្ធ​វិនិយោគ​កសាង​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​២​នី​ង​ទទួលបាន​សិទ្ធ​កាប់​សម្អាត់​ព្រៃឈើ​នៅបាត​អាង​នៅក្នុង​ឃុំ​ស្រែគ ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ​! ។

​រយះពេល​៧​ឆ្នាំ​កន្លងមក​នេះ​ច្បាប់​អនុញ្ញាត​ក្នុង​ការកាប់​ប្រមូល​ឈើ​ពី​បាន​អាង​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​២​បាន​ធ្វើឲ្យ​លោក​ឧកញ៉ា​គិត​ម៉េង​រក​ចំណូល​បាន​ច្រើន​លាន​ដុល្លារ​អាមេរិក​។​ការពិត​លោក​ឧកញ៉ា​គិត​ម៉េង​មិន​បាន​អនុវត្តន៍​ផ្ទាល់​ទេ​តែ​លោក​បាន​ប្រើ​កូនជឹង​ឲ្យធ្វើ​ជំនួញ​ឈើ​មួយ​នេះ​។​

​ក្រោយ​ពី​ផ្អាក​សកម្មភាព​មួយ​ដង្ហើម​ចង្រឹត​ដើម្បី​ការបោះឆ្នោត​សកល ថ្មីៗ​នេះ ឧ​កញ្ញ៉ា គិត ម៉េង​ត្រូវបាន​គេ​រាយការណ៍​ថា បានប្រគល់​សិទ្ធ​ទៅអោយ​បងថ្លៃ​របស់​ខ្លួន​ឈ្មោះ លុច ជា​តំណាង និង​ជា​មេការ ព្រម​ទាំង​ដៃ​ជើង​មាន​ឈ្មោះ សេង , ប្រពន្ធ និង​ផ្កាយ​៣​យោធា​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ឧកញ៉ា ជ័យ )​ឲ្យ ចាប់ផ្តើម​ប្រមូល​កាប់បំផ្លាញ ព្រៃឈើ​ពី​ក្រៅ​តំបន់​បាត​អាង ដឹក​យក​មក​បន្លំ​ដាក់​ក្នុង​ក្រុមហ៊ុន​យ៉ាង​អនាធិបតេយ្យ​បំផុត ដើម្បី​បន្លំ​ដឹក​ចេញ​អោយ​គេ​ហៅថា ៖ ពី​បទល្មើស​ព្រៃឈើ ក្លាយទៅជា​ឈើ​ស្របច្បាប់ ! ។​

​ជំនួញ​ឈើ​ដែល​លំបាក​ទប់​ស្គា​ត់របស់​ឧកញ៉ា​គិត​ម៉េង សូម្បី​តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​តំបន់ ក៏​បាន​ក្លាយទៅជា​អង្គរក្ស​យាម​ការពារ​ការពារ​មើលផ្លូវ​រងចាំ​តែ​លើក​ដៃ​ទទួល​កញ្ចប់​លាភសក្ការៈ​ពី​បទល្មើស​ព្រៃឈើ​តាមរយៈ​លោក​មេការ​ឈ្មោះ លុច និង​កូនជឹង​ឈ្មោះ​សេង នឹង​ប្រពន្ធ យ៉ាង​រលូន​ជា​ប្រចាំ​ជើង ប្រចាំខែ ប្រចាំ​ថ្ងៃ​យ៉ាង​អ​សី​លធ​មិ​បំផុត ដោយ​មិន​ខ្ចី​ខ្វល់​ពី​តួនាទី​ដែល​រដ្ឋាភិបាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។​

​មានការ​ទំលាយ​ពី​របាយការណ៍​ស្រាវជ្រាវ​បានអោយដឹងថា ៖ តាម​កិច្ចសន្យា​នៃ​ការចុះ​កុងត្រា​ប្រមូល​ស្តារ​បាត​អាង ដែល​មាន​ចំនួន ៧០ ទៅ ៧៥ លាន​ដុល្លារ ។ ប្រភព​ផ្ទៃក្នុង​ខ្សឹប​ថា ៖ គ្រាន់​មួយឆ្នាំ ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧ​កញ្ញ៉ា គិត ម៉េង បាន​ចំណេញ​កប់​ក្តោង រាប់​សិប​លាន​ដុល្លារ ពី​ការស្តារ បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពីរ គុណ​នឹង​ដប់​ដង មិន​ចាំបាច់​ដល់​សព្វថ្ងៃ​រយៈពេល​៧​ឆ្នាំ​នោះ​ទេ ។​

​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់ បាត អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គ្រឹក​គគ្រេង​សារ​ជា​ថ្មី​ទៀត ហើយ​បន្ទាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ ។​

​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៩៥២ ស​ជណ កស​ចេញ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ​និង​ថាមពល​ថា ៖ រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ហើយ​។​

​ប្រភព​អ្នកដឹង​រឿង​បាន​បង្ហើប​អោយដឹងថា កាលពី​ពាក់កណ្ដាល​ខែ​សីហា​កន្លង​ទៅនេះ ឈ្មួញ និង​មន្ត្រី ដែល​ទទួលបាន​ប្រយោជន៏​ពី​បទល្មើ​សព្រៃ​ឈើ​នេះ បាន​ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍ មួយ​រាយ​ការណ៏​ទៅ​ក្រសួង​កសិកម្ម​ធ្វើ​របាយការណ៍ ស្នើ​ទៅ​រាជរដ្ឋាភិបាល​ផ្ដល់​ច្បាប់​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ទទួល បាន​សិទ្ធិ​ស្ដារ​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ដែល​ស្ថិតនៅ ក្នុង​ស្តុក​ទាំង​ឈើ​បង់​សួយ​សារ​ហើយ និង​មិន​ទាន់​បង់​ចេញ​ដូច​ដើម​វិញ​។​

​ក្នុងនោះ​យោងតាម​របាយការណ៍ របស់​រដ្ឋបាល​ព្រៃឈើ​រាយ​ការណ៏​ជូន​គណៈកម្មកា​រ ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ការចំណាយ​ក្នុង​ការសម្អាត​អាង​ស្តុក​ទឹក​គម្រោង វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ លោក អ៊ុង សំអាត កាល​នៅ​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា​ឈើ​ដែល បង់​សួយ​សារ​និង​បុព្វ​លាភ រួច​នៅ​សល់​ក្នុង​ស្តុក មាន​ឈើ​ជ្រុង​ប្រណីត ១៥១,១២៣​ម៉ែត្រគូប​, ឈើ​អារ​សរុប ៣,៩៧៣,០៤១​ម៉ែត្រ​គូ និង​ឈើ​មិន​ទាន់​បង់​សួយ​សារ និង​បុព្វលាភ បន្ទាប់​ពី​រាជរដ្ឋាភិបាល បានសំរេច​ផ្អាក​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ មាន​ឈើ​ហ៊ុប​មូល ចំនួន ២០,៥៩១,១៤២ ម៉ែត្រគូប និង​ឈើ​ជ្រុង​ចំនួន ៤,២០៩,១១៨​ម៉ែត្រគូប​។​
​ដូច្នេះ តាម​ការប៉ាន់ស្មាន​ឈើ​របស់​ក្រុមហ៊ុន​ស្ដារ​បាត​អាង​ដែល​ស្ថិត​នៅក្នុង​ស្តុក​មិនទាន់​ដឹក​ចេញ មាន ចំនួន​ជិត​៣​ម៉ឺន​ម៉ែត្រគូប​ឯណោះ​។​

​ផ្ទុយទៅវិញ​ប្រភព​សហគមន៍​ជនជាតិដើម​ភាគ​តិច​មួយ​រូប​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យគេ​ហ​ទំព័​រយើង​ដឹង​ថា ៖ រយៈពេល​ជាង​ដប់​ថ្ងៃ​មក​ហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ទឹក និង​បន្ត​ដឹក​តាម​រថយន្ត​ប្រកុង​ចូលក្នុង​ទីតាំង​រោងម៉ាស៊ីន​អារឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។ ហើយ​មិនតែប៉ុណ្ណោះ​ឈើ ទាំងនោះ​គេ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។​

​តាម​ប្រភព​កម្មករ​អារឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ៖ លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧត្តមសេនីយ៍ ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បាន​ទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក​ដ៏​ធំ​មហិមា​មួយ​កន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងជើង​ទំនប់​វា​រី​អគ្គិសនី ដឹក​អារច្រៀក​រួច​លើក​ឡើង​រថយន្ត​យី​ឌុប​ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រទស​វៀតណាម​។​

​ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុយ ជា​មេការ​របស់​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង និង​រថយន្តប្រ​កុងរាប់រ​យ​គ្រឿង ឲ្យចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជក្រិត្យ​យ៉ាង​អនាធិ​បតេ​យ្យ ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ទៅ​ជា​ឈើ​ស្របច្បាប់​។​

​បើ​តាម​ប្រភព​កម្មករ​ដដែល​រូប​នេះ​បន្ថែម​ថា ៖ តាម​ការប៉ាន់ស្មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី ក​កោះ និង​ឈើទាល ឈ្លី​ក មិនតិច​ជាង​២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ​រាប់​គីឡូ​ដី​ខាងលើ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ឈើ​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។ ហើយ​ដែល​បរិវេណ​នេះ ត្រូវបាន​គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ​យាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។​

​លោក សឹង សែន​ករុណា​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាម​ច្បាប់​កំណត់ ក៏​ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។​

​លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ​ធ្វើឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​ពាក់ព័ន្ធ​បញ្ហា​នោះ ប្រជា​សហគមន៍​បាន​លើកឡើង​ថា ៖ ព្រៃឈើ​ដែល​ជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិន​ទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ ទីផ្សារ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​គួរតែ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ពី​ការ​អសមត្ថភាព​របស់​ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អ៊ែត ឡូ​យើ ឧកញ៉ា គឹ​ត ម៉េង នេះ​ផង ។​

​គួររំលឹកថា​៖ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុង​ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។​

​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ ភាគី​គ្រប់​ពាក់ព័ន្ធ​ព្រមទាំង​លោក​ឧ​កញ្ញ៉ា គិត ម៉េង ការិយាល័យ​របស់​យើង មិនអាច​សុំ​ការទំនាក់ទំនង​ពន្យល់​បាន​ទេ​ករណី​នេះ ៕

 

Filed in: ព័ត៌មានសំខាន់