សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេបញ្ជាការ​កងអនុសេនាធំ​ទី​២​អន្លង់វែង លោក​អនុសេនីយ៍ទោ រស់ សា​រួម រង​ការ​ចោទ​ថា​ជា​មេខ្លោង អូសទាញ​អោយ​ពលករ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?!

មេបញ្ជាការ​កងអនុសេនាធំ​ទី​២​អន្លង់វែង លោក​អនុសេនីយ៍ទោ រស់ សា​រួម រង​ការ​ចោទ​ថា​ជា​មេខ្លោង អូសទាញ​អោយ​ពលករ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?!

ឧត្ដរមានជ័យ ៖ មាន​សេចក្តី​រាយ​ការ​ថា លោក​អនុសេនីយ៍ទោ រស់ សា​រួម (​ហៅ​ថា​ន​) មេបញ្ជាការ កងអនុសេនាធំ​ទី​២​អន្លង់វែង​គឺជា មេខ្លោង​ក្នុង​ការកៀងគរ​ពលក​រ​ឲ្យ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ​។

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២១​និង​ថ្ងៃ​ទី​២២​ខែកញ្ញា​កន្លងមកនេះ មាន​ពលករ​ខ្មែរ ជា​ប្រជាពលរដ្ឋ និង​ជា​យោធា​នៅ​កងអនុសេនាធំ​ការពារ​ព្រំដែន​ទី​២​ផង​ឆ្លងដែន​ចូល​កាប់​ឈើ​ក្រញូង​ខុសច្បាប់ ត្រូវបាន​អាជ្ញាធ័រ​ថៃ​ចាប់ខ្លួន ៤​នាក់ បញ្ជូន​ទៅ​ផ្ដន្ទា ទោស នៅ​ខេត្ត​សុរិន​ប្រទេ​ថៃ និង​ដោះលែង​យោធា​ម្នាក់​មក​វិញ និង​បាញ់​ស្លាប់​ម្នាក់ ស្ថិត​នៅ​ចំណុច UA(៨៦ ៣០២▪️៨៥០៧៥)​ភូមិសាស្ដ្រ បាន​តា​វែង ខេត្ត​សុរិន ប្រទេស​ថៃ​ព្រំប្រទល់​ភូមិ​សាមគ្គី​ឃុំ​ត្រពាំងប្រិយ​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រ​មានជ័យ​។​

​ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយដឹងថា ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង ដែល​ជា​មន្ដ្រី​យោធា​ផង​និង​ពលរដ្ឋ​ផង​នោះ ផ្ដើមចេញ​ពី​មេខ្លោង និង​ឈ្មួញ​ឈើ​ក្រញូង គឺ​លោក​អនុសេនីយ៍ទោ រស់ សា​រួម (​ហៅ​ថា​ន​)​ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​២​ស្រុក​អន្លង់វែង​?!​។​ពលករ​ដែល​មេព្រៃ​ថៃ​ចាប់បាន​បញ្ជូន​មក​អោយ​អាជ្ញាធរ​ខ្មែរ​វិញ​កាលពី​ថ្ងៃ​ទី​២១​កញ្ញា​នេះ ឈ្មោះ​ផល ឡាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​យោធា​នៅ​កងអនុសេនាធំ​ទី​២ មាន​ឋានៈ​ជា​នាយចំណង់​។​និង​៤​នាក់ ទៀត​ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់ខ្លួន​បញ្ជូន ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ប្រទេស​ថៃ ក្នុងចំណោម​៤​នាក់​មាន​ម្នាក់​ជា​កូន របស់​មេ “​ខ​៣” នៃ​កងអនុសេនាធំ​ទី​២​នេះដែ​។​

​ជុំវិញ​ករណី​ខាងលើ លោក​អនុសេនីយ៍ទោ រស់ សា​រួម មេបញ្ជាការ​កងអនុសេនាធំ​ទី​២​បាន​បដិសេធថា​៖ លោក​មិន​មាន​ពាក់​ពន្ធ័​រកស៊ី​អ្វី​ឡើយ​លោក​ធ្វើ​តែ​តាម​បទបញ្ជា​ថ្នាក់លើ​តែ​ប៉ុន​ណោះ​។​លោក​ថា​ខាង​អាជ្ញាធរ​ថៃ​បាន​លួច​ចូល​បំពាន​មក​ចាប់​ខាង​ទឹកដី​ខ្មែរ លោក​បន្តថា​ចំពោះ​ការបាញ់​សម្លាប់​ម្នាក់ និង​ចាប់ខ្លួន​៤​នាក់​នោះ​ខាង​ភាគី​យើង​កំពុងតែ​ធ្វើ​ការយកចិត្ត​ទុកដាក់​។​

​លោក​ឧត្ដមសេនីយ៍ត្រី តូច រ៉ា ប្រធាន​ស្នាក់ការ​ទំនាក់​ទំ​ង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​ជាំ បានអោយ​ដឹង​តាម​ទូ​សព្ទ័​ថា ចំពោះ​យោធា​ថៃ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​ទៅ​ខេត្ត​សុរិន​ពីរ​នាក់​និង​ដោះលែង​មកវិញ​ម្នាក់​កាលពី​ថ្ងៃ​ទី​២១​ខែកញ្ញា​នេះ គឺ​ម្នាក់​ជា​យោធា បាន​ជិះ​ម៉ូតូ​ទៅ​យក​អីវ៉ាន់​នៅ​តំបន់​ខ្លួន​ឈរជើង​ក្នុង​ទឹកដី​ខ្មែរ ទើប​គល់​អោយ​វិញ​ទាំង​យប់​។ រីឯ​ហេតុការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃ​បន្ទាប់​ទី​២២ ខែកញ្ញា​ដដែល​នេះ ថា​បាញ់សម្លាប់​ម្នាក់​និង​ចាប់ខ្លួន​ពីរ​នាក​ផ្សេង​ទៀត នោះ​លោក​បាន​ទទួល​ព័ត៍មាន​ដែ តែ​មិន​ទាន់​របាយ​ការ​ណា​ជាក់លាក់​នៅឡើយ លោក​បន្ដរ​ថា​និង​អោយ​កំលាំ​ទៅ​ស្រាវជ្រា​វខាង​ថៃ​ហើយ ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​។​

 

Filed in: ព័ត៌មានសំខាន់