សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចែក​ពូជស្រូវ​ចំនួន​១០០​តោន ដល់​ប្រជាពលរដ្ឋ ១៣៣៦ រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ ២០១៨ ស្ថិតនៅ​ឃុំ​ចំនួន ៨ ក្នុងស្រុក​ចិត្រ​បុរី

ចែក​ពូជស្រូវ​ចំនួន​១០០​តោន ដល់​ប្រជាពលរដ្ឋ ១៣៣៦ រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ ២០១៨ ស្ថិតនៅ​ឃុំ​ចំនួន ៨ ក្នុងស្រុក​ចិត្រ​បុរី

ក្រចេះ​៖ ស្រុក​ចិត្រ​បុរី គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក ក្រុង ទាំង​៦ ក្នុង​ខេត្ត​ក្រចេះ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​។ ប៉ះពាល់​ឃុំ​ចំនួន 8​ឃុំ ក្នុងនោះ​រួមមាន ឃុំ​ដារ បុស​លាវ ថ្ម​គ្រែ កោះ​ច្រែង សំបុក ថ្ម​អណ្ដើក គោ​លាប់ និង​ឃុំ​ចង្ក្រង់​។​

​ជាក់ស្ដែង​នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​នាំ​យក​ពូជស្រូវ​ចំនួន​១០០​តោន ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ស្ដារឡើងវិញ បន្ទាប់ពី​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ ២០១៨ ស្ថិតនៅ​ឃុំ​ចំនួន​៨ ក្នុងស្រុក​ចិត្រ​បុរី ស្មើ​នឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៣៣៦​គ្រួសារ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ អមដំណើរ​ដោយ​លោក​មេបញ្ជាការរង​កង​កម្លាំង​ទាំងបី​ប្រភេទ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៣៦​គ្រួសារ និង​ផ្ដល​ពូជស្រូវ​ចំនួន​១៧​តោន នៅ​បរិវេណ​សាលាឃុំ​ដារ​។​

​មាន​ប្រសា​ន៍​សំណេះសំណាល​ជាមួយ​បងប្អូន​នា​ឱកាស​នោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​។ ឯកឧត្តម បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​បង្កបង្កើន​ផល​កសិកម្ម​គ្រប់​ប្រភេទ​តាម​លទ្ធភាព​គ្រួសារ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច ជីវភាព​រស់នៅ ក្រោយ​រង​ការខូចខាត​ដោយ​ទឹកជំនន់ ទន្ទឹម​គ្នា​នេះ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ផងដែរ​។​

​ឆ្លៀត​ឱកាស​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​កន្លងមកនេះ ដោយ​បាន​បង្ហាញ​ឆន្ទៈ​តាមរយៈ​សន្លឹកឆ្នោត ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេសជាតិ​។ ក្នុង​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​នេះ ឯកឧត្តម​ប្តេជ្ញា​ខិតខំ​កសាង អភិវឌ្ឍន៍ និង​បម្រើ​រាល់​សេវា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ឆ្លើយតប​ទៅនឹង​ការផ្តល់​នូវ​សេចក្តីទុកចិត្ត​របស់​បង​ប្អូន​។

​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សាទរ​ជាខ្លាំង ដោយ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈ​អភិបាលខេត្ត​ក្រចេះ​ជាពិសេស ឯកឧត្តម វ៉ា ថន ដែល​ជា​និច្ចកាល​លោក​តែងតែ​ចុះ​សួរសុខទុក្ខ​និង​បាន​នាំយក​អំណោយ​ចែកជូន​ជាប់​ជាប្រចាំ និង​បាន​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ។​

​សូមបញ្ជាក់​ថា អំណោយ​ពូជស្រូវ​របស់​រាជរដ្ឋាភិបាល​ផ្តល់ជូន​នា​ពេល​នេះ គឺ​មាន​ពូជស្រូវ​សែន​ក្រអូប អ៊ី​អ៊ែរ​៦៦ និង​ពូជស្រូវ​សែន​ពិដោរ ដោយ​ក្នុង​១​គ្រួសារ​មាន​ផ្ទៃដី​ទំហំ​ចាប់ពី​កន្លះ​ហិកតា​ឡើងា​តៅ នឹង​ទទួលបាន​ពូជស្រូវ ៥០​គីឡូក្រាម​ឡើង​ដូចគ្នា​៕

 

Filed in: ព័ត៌មានជាតិ