សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ក្តី​លោក​ម៉ៅ​ភិរុណ​អភិបាលខេត្ត​កណ្ដាល និង លោក លី សាម៉េត​អគ្គនាយករង​ក្រុមហ៊ុ​ឌី​ប៉ូ ស្ងាត់ឈឹង​វិញ​ហើយ​?!

រឿង​ក្តី​លោក​ម៉ៅ​ភិរុណ​អភិបាលខេត្ត​កណ្ដាល និង លោក លី សាម៉េត​អគ្គនាយករង​ក្រុមហ៊ុ​ឌី​ប៉ូ ស្ងាត់ឈឹង​វិញ​ហើយ​?!

ភ្នំពេញ​ ៖ ​ជម្លោះ ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ចៅហ្វាយខេត្ត​កណ្តាល​និង​ក្រុមហ៊ុន​ឌី​ប៉ូ រហូត​ប្តឹង​ផ្ដល់​ដល់​តុលាការ និង បបួល​គ្នា​ស្បថ​ដល់​ព្រះអង្គ​ដង​កើ មកដល់ពេលនេះ ស្ងាត់​ឱ្យ​ជ្រាប​វិញ ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន បង្ហើប​ថា រឿង​ក្តី​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល និង លោក​លី សាម៉េត អគ្គនាយករង​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ដែល​ស្ថិតក្រោម​ចំណាត់ការ​របស់​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទំនង​ត្រូវរ៉ូវ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ​?! ។​

​សូមបញ្ជាក់​ថា យោងតាម​ដីកា​កោះ​អញ្ជើញ​របស់​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ បាន​កោះ​អញ្ជើញ​លោក លី សាម៉េត ឱ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើរ រឿង បរិហាកេរ្តិ៍​ជា​សាធារណៈ និង បទ​ប្រមាថ តាម​ពាក្យ បណ្តឹង​របស់​លោក ម៉ៅ ភារុណ អភិបាលខេត្ត​កណ្តាល​។​គ្រាន់តែ​មាន​ដីកា លោក​លី សាម៉េត បាន បង្ហោះ​សារ​តាម​ហ្វេ​សប៊ុក​ថា លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​យក​ដី​ក្រុមហ៊ុន ឌី​ប៉ូ​ទៅ​លក់ ធ្វើ​របាយការណ៍​កុហក​សម្តេច​ហ៊ុន​សែន ។​

​លោក លី សាម៉េត យោង​ពាក្យ​មស្តី​ប្រជាពលរដ្ឋ​ថា លោក​ម៉ៅ ភិរុណ​បាន​កុហក​ប្រជាពលរដ្ឋ​ហើយ ប្រជាពលរដ្ឋ​ទាំងអស់​ឆ្ងល់​ថា​យក​ស្នាម​មេដៃ​ពួកគាត់​ធ្វើ​អ្វី​? ហើយ​ខាង​លោក ម៉ៅ ភិរុណ ថា យក​ស្នាម​មេដៃ​ទៅ គាំទ្រ​សម្តេច តែ​ផ្ទុយទៅវិញ លោក បាន​យក​ស្នាម​មេដៃ​ប្រជាជន ធ្វើ​របាយការណ៍​កុហក​សម្តេច ហើយ​លោក​យក​ដី​ក្រុមហ៊ុន ទៅ​លក់​ចែក​អ្នកមាន និង​ឧកញ៉ា មួយចំនួន​(​ស៊ិក​) ។ លោក លី សាម៉េត​អះអាង មាន​ភ័ស្តុតាង​គ្រប់គ្រាន់ មាន​ទាំង វីដេអូ​ឃ្លិប ។​ចាំមើលៗ​ថា​តើ​ដំរី​ឈ្មោះ​គ្នា​អ្នក​ណា​ឈ្នះ​។​តាម​ធម្មជាតិ​គឺ​ខ្ទេច​ស្មៅ​?!៕

 

Filed in: ព័ត៌មានជាតិ