សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រួល​ឬ​ស្សី​ចំនួន ៥​ផ្ទាំង ប្រវែង ២៥​ម៉ែត្រ និង​លប​ឬ​ស្សី ៤​គ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​និង​បំផ្លាញ់ចោល​

ព្រួល​ឬ​ស្សី​ចំនួន ៥​ផ្ទាំង ប្រវែង ២៥​ម៉ែត្រ និង​លប​ឬ​ស្សី ៤​គ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​និង​បំផ្លាញ់ចោល​

ក្រចេះ​៖ ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​គ្រឿង និង​ជា​ច្រើន​ម៉ែត្រ ដែល​ជនខិលខូច​តែងតែ​លួច​ធ្វើ​សកម្មភាព​ដាក់​ពាំង​នៅតាម​អូរ ព្រែក ស្ទឹង បឹង និង​នៅក្នុង​ដង​ទន្លេមេគង្គ ជាពិសេស​នៅក្នុង​រដូវ​បិទ​នេសាទ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប និង​បំផ្លាញ់ចោល​។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១០ និង​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប និង​ធ្វើការ​បំផ្លាញ់ចោល ឧបករណ៍​នេសាទ​ខុសច្បាប់ មាន ព្រូ​ល​ឬ​ស្សី​ចំនួន ៥​ផ្ទាំង មាន​ប្រវែង​ជាង ២៥​ម៉ែត្រ និង​លប​ឬ​ស្សី ចំនួន ៤​គ្រឿង នៅនឹងកន្លែង​តែម្ដង នៅតាម​ដងព្រែក​ឈ្នៃ ឋិត​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហកា​ជាមួយ អាជ្ញាធរ​ស្រុក អធិការ​រដ្ឋា​ន​រដ្ឋបាល​ជល​ផ​ផល​មេគង្គ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ព្រែក​ប្រសព្វ និង​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ តែងតែ​សហការ​គ្នា ចុះ​ធ្វើ​ការបង្ក្រាប​ជារឿយៗ​នូវ​បទល្មើស​នេសាទ ក៏​ដូច​ជា​ឧបកណ៍​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​ហាមឃាត់​មិន​អោយ​ប្រើប្រាស់​ទាំង​ក្នុង​រដូវ​បើក និង​ក្នុង​រដូវ​បិទ​នេសាទ ។​

​លោក បាន​បន្ត​ឲ្យដឹងថា ការចុះ​បង្ក្រាប​ខាងលើ​នោះ គឺ​ធ្វើឡើង​ក្រោម​ការចង្អុល​ណែនាំ​ពី​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ និង​ដោយ​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ខេត្ត គឺ​ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាល​ខត្ត​ក្រចេះ និង​ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន ស្រុក សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ដែល​តែងតែ​យកចិត្តទុកដាក់ និង​ជួយ​ផ្ដល់​ប្រភព​ពត៌មាន​បាន​ទាន់ពេលវេលា ដើម្បី​ងាយស្រួល​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​ជលផល បានបញ្ជាក់​ថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក នឹង​ចុះ​ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​ជា​បន្តបន្ទាប់​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ នៅ​គ្រប់​ទីកន្លែង ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕
​ដោយ កិះ ខន​

 

IMG_5048 IMG_5057 IMG_5053

Filed in: ព័ត៌មានជាតិ