សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តំណាងរាស្ត្រ​រតនៈគីរី​ប៉ាវ​កាសែត​ផឹក​អបអរ​តេជោ​នាយករ​ដ្ឋ​មន្ត្រី​អាណត្តិ​ទី​៦​និង​ឲ្យ​សសេរ​បាន​ត្រឹមត្រូវ​!

តំណាងរាស្ត្រ​រតនៈគីរី​ប៉ាវ​កាសែត​ផឹក​អបអរ​តេជោ​នាយករ​ដ្ឋ​មន្ត្រី​អាណត្តិ​ទី​៦​និង​ឲ្យ​សសេរ​បាន​ត្រឹមត្រូវ​!

ខេត្ត​រតនៈគិរី ៖ ឯកឧត្តម ប៊ូ ឡាំ តំណាង​រា​ស្រ មណ្ឌល​រតនៈគិរី កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​២០១៨​បានរៀបចំ ពិធី​អាហា​សាមគ្គី ជាមួយ​បងប្អូន​កូនក្មួយ ជា​អ្នកសារព័ត៌មាន ក្នុង​ខេត្ត​រតនៈគិរី​
​នៅ​គេហដ្ឋាន ស្ថិត​ក្នុង​ក្រុង​បាន​លុង ។

​តាមរយៈ​អ្នកកាសែត​ដែល​ចូលរួម​បាន​ឲ្យដឹងថា​៖​ក្នុង​ពិធី​នោះ​ឯកឧត្តម ប៊ូ​ឡាំ​បាន​ប្រាប់ អ្នកសារព័ត៌មាន​ទាំងអស់​ថា​” កម្មវិធី​អាហា​សាមគ្គី​នេះ គឺៈ​ឯក​ឧ​ត្ត​ធ្វើឡើង ដើម្បី​អបអរ​សារ​ទ សម្តេច តេ​ជោ ហ៊ុន សែន ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី នៃ​អាណត្តិ​ទី​៦​ថ្មី​នេះ បាន​រយៈពេល​៩​ថ្ងៃ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤​ក​ញ្ញ​២០១៨​និង​តំណាង​រា​ស្រ​បាន​រយៈពេល​១០​ថ្ងៃ​។​

​ឯកឧត្តម បញ្ជាក់ថា​” កម្មវិធី​នេះ​មិនមែន​ធ្វើ​ឡើង​ក្នុង​បំណង​សូកប៉ាន់​ទិញ​ទឹកចិត្ត​អ្នកព័ត៌មាន នោះទេ គោលបំណង​គឺៈ​ដើម្បី​រឹតចំណង​សាមគ្គី និង​ពង្រឹង​លើ​វិស័យ​ព័ត៌មាន ធ្វើយ៉ាងណា​ការចុះផ្សាយ ឲ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ ក្នុង​អាណត្តិ​ទី​៦​នៃ​រាជ​រដ្ឋភិបាល​ថ្មី​។​ជា​កិច្ច​ចុងក្រោយ ឯកឧត្តម​បន្តទៀតថា​”​សូមឲ្យ​បងប្អូន​កូនក្មួយ​ទាំងអស់ចេះ​ស្រឡាញ់គ្នា កុំ​ប្រកាន់​និន្នាការ​នយោបាយ​ណា​ឡើយ ឯកឧត្តម​បញ្ជាក់ថា​”​ព្រោះ​ពាក្យ​ថា​” សេចក្តីស្រឡាញ់​មួយ​ម៉ាត់​នេះ​គឺ​វា​ធំធេង​ណាស់ ព្រោះ សេចក្តីស្រឡាញ់​គឺជា​ការ​គ្រ​បាំង​នូវ​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​ថែម​ដែល​ហ៊ាន​បូជា​សព្វបែបយ៉ាង សម្រាប់​សេចក្តីស្រឡាញ់​តែមួយ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅក្នុង​អាណាចក្រ​ខេត្ត​រតនៈគីរី​ដែល​គ្រប់គ្រង​ដោយ​ក្មួយ​ឯកឧត្តម​ប៊ូ​ឡាំ​គឺ​សម្បូរ​បទល្មើស​ព្រៃឈើ​សម្បើម​ណាស់​បើ​ទោះបីជា​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​ខេត្តមួយៗ​ទទួលខុសត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​ក៏​ដោយ​។​ឈ្មួញ​ធំៗ​ល្បី​ឈ្មោះ​មាន​ជាអាទិ​ម្សៀ​ហូ​ជី​វ៉ៃ​។​ម្សៀ​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​ចែ​មុំ​។​ល​។​និង​ឈ្មួញ​កំ​រឹតឧ​ក​ញ៉ា​មួយចំនួន​ទ​ផ្សេងទៀត​។​ប្រការ​ដែល​គួរឲ្យ​កត់សម្គាល់​គឺ​សមត្តកិច្ច​មាន​ឥទ្ធិព​ល​នៅទីនោះ​រកស៊ី​ជំនួញ​បទល្មើស​ព្រៃឈើ​តែ​ម្តង​។​ចឹង​តើ​អាណា​ចាប់អាណា​?​។​

​ដោយសារតែ​មាន​សារ​ពិត​មាន​ចេះ​តែ​ទៅ​ហឹត​ក្លឹន​និង​បកអាក្រាត​រឿងអាស្រូវ​បទល្មើស​ព្រៃឈើ​ប្រធាម​ន្ទី​រព​តិមាន​ខេត្ត​តែងតែ​កោះហៅ​អ្នកកាសែត​ទៅ​អប់រំ​ឬ​ព្រមាន​តាម​បច្ចេកទេស​ហើយ​ពេលខ្លះ​ដោយសារ​ប៉ះ​ឈ្មួញ​ឧកញ៉ា​សមត្តកិច្ច​បាន​ចេញមុ​ខឃាត់​អ្នកកាសែត​គម្រាម​តែម្ត​ង​។​ប្រា​វ៉ូ​អាណាចក្រ​ខេត្ត​រតនៈគីរី​!!៕

 

Filed in: ព័ត៌មានជាតិ