សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកកាសែត​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​ពោធិសាត់​ចាប់ខ្លួន​តាម ពាក្យបណ្តឹង​ឈ្មួញ​ឈើ ដ៏​ល្បី គឹ​ឧកញ៉ា ទ្រី ភាព​ព្រោះ​ដេញ​តាម​ថត​ឡាន​ឈើ​?!

​អ្នកកាសែត​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​ពោធិសាត់​ចាប់ខ្លួន​តាម ពាក្យបណ្តឹង​ឈ្មួញ​ឈើ ដ៏​ល្បី គឹ​ឧកញ៉ា ទ្រី ភាព​ព្រោះ​ដេញ​តាម​ថត​ឡាន​ឈើ​?!

(​ពោធិ៍សាត់​)៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​អន​ឡាញ​របស់​អង្គភាព TNM ចំនួន​២​នាក់ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​គេ​ស្គាល់​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន​។

​លោក​បណ្ឌឹត​ឧកញ៉ាំ ទ្រី ភាព​អតីត​ទ្រី​ប្រឹក្សារ​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​អាណត្តិ​ទី​៥​បាន​ចោទប្រកាន់​អ្នកកាសែត​ទាំង​២​នាក់​ថា ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុងពេល​ខ​ណះ​អ្នកស្គាល់​អ្នកកាសែ​តទាំង​២​នាក់​ខាងលើ​និយាយថា​មកពី​ដេញ​តាម​ថត​រថយន្ត​ដឹក​ឈើ​របស់​លោក​ឧកញ៉ា​?​។​

​ការឃាត់ខ្លួន​អ្នកកាសែត​ខាងលើនេះ បាន​ធ្វើឡើង​នៅ​វេលា ម៉ោង​២៖០៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ ត្រង់​ចំណុច​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ដែល​មក​ដល់ពេលនេះ​២​ថ្ងៃ​ហើយ​គឹ​ត្រូវ​បញ្ចូនទៅ​តុលា​រការ​។​

​នគរបាល​ស្រុក​វាលវែង បានឲ្យដឹងថា អ្នកសារព័ត៌មាន TNM ទាំង​ពីរ​រូប ត្រូវបាន​នគរបាល​ឃាត់ខ្លួន រួមមាន​៖ ឈ្មោះ មិន ផុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ឈ្មោះ សា​រៈ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​។​

​មូលហេតុ​នស​ការឃាត់ខ្លួន អ្នកសារព័ត៌មាន​ទាំង​ពីរ​នាក់ ខាងលើនេះ គឺ​អន​វត្ត​ន៍​ឡើង​តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ​ថ្ម​ដា និង​ក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រី​ភាព និង​បទបញ្ជា​លោក​ព្រះ​រាជ្ញា អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ឲ្យ​ចាប់ ។ បណ្តឹង​នោះ បានដាក់​ការសង្ស័យ​(​ដោយ​ចោទ​)​លើ​អ្នកសារព័ត៌មាន TNM ទាំង​ពីរ​រូប ពី​បទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​?​។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បានឲ្យដឹងតា​មទូរស័​ព្ទនា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ថា ចំពោះ​អ្នកសារព័ត៌មាន​ទាំង​២​នាក់ កំពុង​រៀបចំ​បញ្ជូន​ខ្លួន​ពួកគាត់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី ។ ស្រុក​ខ្មែរ​យើង អ្នកកាសែត​ចាប់​មាន​អានិ​ភ័យ​ហើយ បើ​ប៉ះ​ផលប្រយោជន៍​ឈ្មួញ ឬ​អ្នកធំ​៕

 

Filed in: ព័ត៌មានជាតិ