សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាក់​សំណង់​កញ្ចាស់​របស់​ស្នងការរង​នគរបាល​ខេត្ត​សៀមរាប​នៅ​ផាប់​ស្ទ្រីត​សម្លាប់​មួយ​របួស​៤

​បាក់​សំណង់​កញ្ចាស់​របស់​ស្នងការរង​នគរបាល​ខេត្ត​សៀមរាប​នៅ​ផាប់​ស្ទ្រីត​សម្លាប់​មួយ​របួស​៤

​សៀមរាប ​៖ ​សំណង់​ហាង​របស់​លោក​ស្នងការ​រង​នគ​បាល​វ័យក្មេង​នៅ​ចំណុច​តំបន់​ផាប់​ទ្រី​ត ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ក្រុង​សៀមរាប​បាន​បាក់​រលំ​ផ្តាច់​ជិវិត​កម្មករ​១​នាក់​នឹង​រងរបួស​៤​នាក់​កាលពី វេ​ម៉ោង ១២​និង​៤០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

​ទីតាំង​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ម្ចាស់​ឈ្មោះ លី គង់​ស្រ៊ុន មាន​ឋានៈ​ជា​ស្នងការរង​នគរបាល​ខេត្ត​សៀមរាប​ដែល ជា​ម្ចាស់​ហាង​ថេ​ភុល​និង​ក្លឹប​កំសាន្ត​ក្លាស្ស​សិច​នឹងមាន​ហាង​ជាច្រើន​ទៀត​ក្នុង​ក្រុង​សៀមរាប​។​អ្វីដែល​ធ្វើអោយ​ពលរដ្ធ​រិះគន់​នោះ​គឺ​ម្ចាស់​ទីតាំង​ខាងលើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ក្លឹប​កំសាន្ត​ហិប​ហប់ដ៌​ល្បី​ឈ្មោះ​របស់​លោក​ស្នងកា​ររ​ង​នគរបាល​វ័យក្មេង​នេះ​បាន​ផ្តាច់​ជិវិត​ភ្ញៀវ​ដែល​ចូល​ទៅ​កំសាន្ត​បាន​បណ្តាលអោយ​ស្លាប់​ប៉ុន្មាន​នាក់​នៅក្នុង​ក្លឹប​កំសាន្ត​ដោយ​សារ​ភ្លើង​ក​ឆាបឆេះ​ក្នុង​ក្លឹប​ម្តង​រួម​មក​ហើយ​តែ​មិន​មាន​ទោស​ទណ្ឌ័ឬ​បិទ​ហាង​អ្វី​ឡើយ​។​

​ឥឡូវនេះ​មាន​បាក់​រលំ​អាគារ​ដែល​កំពុង​ជុស​ជុល​បណ្តាល​អោយមាន​កម្ម​ករ​ម្នាក់​បាន​ស្លាប់​នឹង​រងរបួស​៤​នាក់​ផ្សែង​ទៀត​។​ប្រភព​មួយ​ចេញ​ពី​មន្ត្រី​មូលដ្ធាន​បាន​ផ្តល់​អោយ​ដឹងថា​៖​ម្ចាស់​ទីតាំង​ខាងលើ​ដោយសា​រអាង​អំណាច​របស់​ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ខេត្ត​សូម្បីតែ​ការសុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ធាន​ដើម្បី​ជួសជុលក៏​គេ​មិន​ខ្វល់​ផង​អាជ្ញាធរ​មូលដ្ធាន​មិន​ដឹង​។​

​ជាក់ស្តែង លោក ហ៊ី សាយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សូរិយោដី ខេត្តសៀមរាប បាន​ឲ្យ​កាសែតដឹងថា​៖ ករណី​នេះ​ខាង​លោក​កំពុង​ចុះទៅពិនិត្យ​មើល នៅ​ទីតាំង​ទាំងនោះ គឺ​ផ្ទះ​ចាស់​នៅ​សល់​ពី​ជំនាន់​បារាំង​មែន​ហើយ​។ លោក​បាន​បន្តរ​ថា​ការជួសជុល​សំណង់​នេះ​គឺ​ខាង​ជំនាញ​របស់​លោក​អត់​បាន​ដឹង​នោះ​ទេ​?!​។​

​ទាក់ទិន​ករណី​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​៖ ករណី​បាក់​រលំ​អាគារ​ចាស់ សល់​ពី​សម័យ​បារាំង កំពុង​ជួសជុល មាន បណ្តោយ ប្រហែល ២០​ម៉ត្រែ ទទឹង​៥​ម្រ៉ែ​ត កំពស់ ២​ជាន់ បណ្តាលឲ្យ​បាក់​រលំ​ទាំងស្រុងដ​ល់​ដី ក្នុងនោះ​មាន កម្មករ​ស្នាក់​នៅ​ចំនួន ០៥​នាក់ (​ប្រុស​) ។​កម្លាំង​សមត្ថកិច្ច​យើង​បាន​ជួយសង្គ្រោះ​យកចេញ​នឹង​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​។​

​ដោយឡែក​ចំពោះ​ភ្ញៀវទេសចរ​បរទេស ពុំ​មាន​រងគ្រោះថ្នាក់​ទេ ។ លោក​បន្តថា​៖ ជនរងគ្រោះ​មាន​ទី​១ ឈ្មោះ ម៉ុត រី ភេទ ប្រុស អាយុ ១៨​ឆ្នាំ រងរបួស លើ​ភ្នែក​ឆ្វេង និង ជើងឆ្វេង​។ ទី​២.​ឈ្មោះ ឌី ស្នា ភេទ ប្រុស អាយុ ២៧​ឆ្នាំ រងរបួស ត្រង់​មាត់​តិចតួច​។ ទី​៣.​ឈ្មោះ សល់ សេក ភេទ ប្រុស អាយុ​២៧​ឆ្នាំ​របួស បែក​ចិញ្ចើមស្តាំ​។​ទី​៤.​ឈ្មោះ មឺ មេ​ត ភេទ ប្រុស អាយុ​៣០​ឆ្នាំ របួស​បែកក្បាល និង ជង្គង់​ឆ្វេង​។ ទី​៥​ឈ្មោះ ឃុំ ពេជ្រ ភេទ ប្រុស អាយុ​១៦​ឆ្នាំ មិនទាន់​យក​បាន​កម្មករ​ទាំង​៥​នាក់​ខាងលើ រស់នៅ​ភូមិ ធ្វាស ឃុំ ត្រី​ញ័រ ស្រុក ពួក ខេត្ត សៀមរាប ។ ចាំ​មើល​ថា​តើ​ម្ចាស់​សំណង់​មាន​ការទទួលខុសត្រូវ​ដែរ​អត់​? ។ ប្រជាពលរដ្ឋ​ឌឺ​ថាកំ​សង្ឃឹម​!!៕

 

Filed in: សន្តិសុខសង្គម