សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​សំ រឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​កំពុងតែ​កាក់កប​និង ពង្រីក​បណ្ដាញ​កូនចៅ​អង្គុយ​ចាំ​យក​លុយ​ពី​អ្នករកស៊ី​ដឹក​បង្កង់ ដឹក​អុស​

​លោក​សំ រឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​កំពុងតែ​កាក់កប​និង ពង្រីក​បណ្ដាញ​កូនចៅ​អង្គុយ​ចាំ​យក​លុយ​ពី​អ្នករកស៊ី​ដឹក​បង្កង់ ដឹក​អុស​

កំពង់ឆ្នាំង ៖ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា បទល្មើស​ព្រៃឈើ​តាម​រថយន្ត​និង​គោយន្ត​ដឹក​ឈើ​ចេញ​ពី​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ទឹកដី​ខេត្ត​កពង់​ឆ្នាំង​តាមផ្លូវ​ក្ដុល​កាត់​មុខ​រដ្ឋបាល​ព្រៃឈើ​រមាស គ្រប់គ្រង ដោយ​លោក សំ រឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​ដោយ​រលូន​។

​លោក​សំរឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដោយសារ​គាត់​អះអាងថា​មាន​ខ្សែ មាន​ខ្នង​អ្នក​ធំ​នៅ​ភ្នំពេញ​ដែល​មាន​ងារ​សុទ្ធតែ​ជា​សម្ដេច​។​ចឹង​ហើយ​បាន​ជា​គ្មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​ឡើយ​បើទោះជា​គោះ​លុយ​ពី​បទល្មើស​ឈើ​ខុសច្បាប់​ក៏ដោយ​។ សកម្មភាព​ដឹកជញ្ជូន​ផល​អនុ​ផ​ផល​ព្រៃឈើ​នះបាន​កើតមានឡើង​ទាំងយប់​ទាំង​ថ្ងៃ​រាល់ថ្ងៃ​ដោយ​១​ថ្ងៃៗ​មាន​គោយន្ត​និង​រថយន្ត​ដឹកអុស​ដឹកឈើ​រាប់​សិប​គ្រឿង​មិន​ដែល​ដាច់​ឡើយ​។​

​ប្រភព​ខាងលើ​បានអោយ​ដឹង​ផង​ដែរ​ថា គោយន្ត​និង​រថយន្ត​ដឹកឈើ​ទាំង​នេះ​អាច​ធ្វើ​សកម្មភាព​ដឹង​ជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​បែប​នេះ​បាន​ដោយសារ​បាន​បង់​សេវា​អោយទៅ​លោក​សំ រឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​ដែល​មាន​ដាក់​បញ្ឈរ​ហឹប​ចាំ​ដាក់​លុយ​បស់​អ្នករកស៊ី​ឈើ ។​

​ក្នុង​គោ​យ​ន​ដឹក​បង្កង់​១​គោយន្ត​ត្រូវ​បង់លុយ ពី​២​ទៅ​៣​ម៉ឺម​រៀល ។​គោយន្ត​ដឹក​ឈើ​ហ៊ុប​មូល​១​គោយន្ត​ត្រូវ​បង់លុយ​អោយ​លោក​សុំ រឹទ្ធី​ចំនួន​៥​ម៉ឺន​វ​រៀល​ក្នុង​១​គោយន្ត​ដែល​ក្នុង​១​ថ្ងៃៗ​មាន​គោយន្ត​ដឹកឈើ​ហ៊ុប​មូលមិន​ក្រោមពី​២០ ទៅ​៣០​គោយន្ត​ឡើយ ។ ចំណែក​រថយន្ត​ដឹកឈើ​ចុង​១​តឹក​ឬ​១,៥​តឹក ប្រវែង​៦​ម៉ែត្រ​និង​បង្គោល​ចុង​១​តឹក​ឬ​១,៥​ប្រវែង​៣​ទៅ​៤​ម៉ែត្រ​ក្នុង​១​រថយន្ត​ត្រូវ​បង់​លុយ​ចំនួន​ពី​១០ ទៅ​១៥​ម៉ឺន​រៀល​។​

​រីឯ​រថយន្ត​យី​ឌុប​ស​ដឹកអុស​ស្ទ៊ែ​រ​ក្នុង​១​រថយន្ត​ត្រូវ​បង់​លុយ​ចំនួន​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​។​១​ថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ខាងលើ​មិន​ក្រោម​ពី​៥​ទៅ​១០​រថយន្ត​ផងដែរ​។​ចំណែក​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​រ​វិញ​ក្នុង​១​រថយន្តៗ​ត្រូវ​បង់លុយ​មេព្រៃរ​មាស​ចាប់​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​សេចក្តីរាយការណ៍​ការចោទប្រកាន់​ខាងលើ​លោក​សំ រឹទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​ធ្លាប់បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ៖​ឈើ​ដែល​គោយន្ត និង​រថយន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រាល់​ថ្ងៃ​ជា​ឈើ បង្គោលក្រាក់​មិនមែនជា​ឈើ​ហ៊ុប​នោះទេ​ហើយ​មេ​ព្រៃយក​លុយ​គ្រាន់តែ​បាន​ទិញ​ម្ហូប​ប៉ុណ្ណោះ​?!(​មិនដឹង​ថា​មានច្បាប់​ឯ​ណា​ឲ្យ​មេ​ព្រៃទា​លុយ​ពី​បតល្មើស​ព្រៃឈើ​សម្រាប់​ថ្លៃ​បាយ​នោះទេ​ព្រោះ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លូ​យ​ត្រឹមតែ​២​ម៉ឺន​រៀល​ជាប់គុក​បាត់ទៅហើយ​)​។​

​ការឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​ប្រជាពលរដ្ឋ​និយាយថា​គឺ​គ្រាន់​ជា​លេស​បំភ័ន្ត​ភ្នែក​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​មិន​ដឹង​។​តាម​ការពិត​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ ថា លោក​សំ រឹទ្ធី​បាន​ពង្រាយ​កូនចៅ​អោយ​អង្គុយ​ចាំ​យក​លុយ​ពី​គោយន្ត និង​រថយន្ត​ដឹក​បង្កង់ ដឹកឈើ រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​រ​គ្រប់​ទីកន្លែង​។​ជាក់ស្ដែង​ដូចជា​នៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​នៅ​ថ្នល់កែង​(​ថ្នល់​បំបែក​)​ភូមិ​ស្លែង​និង​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​អូ​ឃ្លៃ​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ជាដើម​៕

 

 

Filed in: ព័ត៌មានជាតិ