សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​មន្ដ្រីនគរបាល​១០៩​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​មន្ដ្រីនគរបាល​១០៩​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

រតនគិរី ៖ ឧត្តមសេនីយ៍ឯក ហុក ថា​វណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ តំណាង​នាយ​ឧត្តសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការរង​០១​នាក់​, នាយការិយាល័យ​០១​នាក់​, នាយរង​ការិយាល័យ​០១​នាក់ និង​អធិការ​នគរបាល​ស្រុក​០៣​នាក់ និង​តំឡើង​ឋានន្តរស័ក្តិ​ចាប់ពី​វរសេនីយ៍ឯក ដល់​ព្រិន្ទបាលទោ​ចំនួន​១០៣​នាក់ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​។​

​ពិធី​ខាងលើនេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី​លោក​-​លោកស្រី​ស្នងការរង អនុប្រធាន​ផែន​ជំនាញ នាយការិយាល័យ ចំណុះ​ស្នងការដ្ឋាន អធិការ​ស្រុក នៅ​ច្រើន​កុះករ​ផង​ដែរ​។​

​លោក​ឧត្តសេនីយ៍ ងួន គឿន បាន​លើកឡើង​ថា លោក​វរសេនីយ៍ឯក សេង គឿន អនុប្រធាន​ការិយាល័យ​បុគ្គលិក​រាជធានី​-​ខេត្ត នៃ​នាយកដ្ឋាន​បុគ្គលិក​បាន​អាន​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ តែងតាំង​លោក​វរសេនីយ៍ឯក ម៉ៅ សាន់ ជា​ស្នងការរង​, លោក​វរសេនីយ៍ទោ សូ​យ សំណាង អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​, លោក​វរសេនីយ៍ទោ ហេង ណារ៉ាក់ អធិការនគរបាល​ស្រុក​លំផាត់​, លោក​វរសេនីយ៍ទោ សោម ចាន់​ដា​រ៉ា អធិការនគរបាល​ស្រុក​អណ្តូង​មាន​, នាយ​ការិយ​ល័យ​០១​នាក់​, នាយរង​ការិយាល័យ​០១​នាក់ និង​តំឡើង​ឋានន្តរស័ក្តិ​ចាប់ពី​វរសេនីយ៍ឯក ដល់​ព្រិន្ទបាលទោ ចំនួន​១០៣​នាក់ នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​។​

​លោក​វរសេនីយ៍ឯក ម៉ៅ សាន់ ស្នងការរង (​ទទួល​តំណែង​ថ្មី​) ជំនួសមុខ​ឱ្យ​នាយ​-​នាយរង​-​ពល​នគរបាល ដែល​ទើប​ទទួល​ភារកិច្ច​, តែងតាំង​មុខតំណែង​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ដូចតទៅ គឺ​ស្មោះត្រង់​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ការដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​, យក​អស់​កម្លាំងកាយ​ចិត្ត​បំរើ​ប្រជារាស្ត្រ គោរព​ប្រណិបត្តិ​ច្បាប់ និង​អនុវត្ត​វិន័យ​លេខ​០០៦ របស់​នគរបាល​ជាតិ​។​

​មានមតិ​សំណេះសំណាល និង​ផ្តាំផ្ញើ​ក្នុង​អង្គពិធី​នេះដែរ លោក​ឧត្តមសេនីយ៍ឯក ហុក ថា​វណ្ណ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្ន​ការរង​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ចំពោះ​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​រតនគិរី ទាំងអស់​។​

​លោក​បាន​ថ្លែងថា មាន​ការយឺតយ៉ាវ​ក្នុង​ការប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​កន្លងមកនេះ ដោយសារ​ប្រទេស​ជាតិ​ជា​ប់រៀប ចំ​បោះឆ្នោត​អាណត្តិ​ទី​០៦​។ ដូច្នេះ​អស់លោក​-​លោកស្រី​ដែល​បាន​ទទួល​ភារកិច្ច​ថ្មី តែងតាំង​មុខតំណែង​ថ្មី ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ឱ្យ​សក្តិសម​ទៅ និង​ការជឿ​ទុកចិត្ត​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់ជូន​។ ហើយ​មន្ត្រីនគរបាល​ដែល​មិន​ទាន់​ទទួល​តំណែង និង​ឡើង​ស័ក្តិ​ពេលនេះ សូមឱ្យ​លោកស្នងការ​ពិនិត្យ​រួច​ស្នើសុំ​ទៅ​ថ្នាក់លើ​។​

​ទន្ទឹម​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ឯក ហុក ថា​វណ្ណ បាន​កោតសរសើរ​អង្គភាព​នគរបាល​ខេត្ត​រតនគិរី មាន​កន្លែង​ធ្វើការ​ល្អ មាន​របៀបរៀបរយ​, កន្លែង​ហ្វិកហាត់​ដល់​កងកម្លាំ​ង​ដើម្បី​សុខភាព​ជា​ដើម​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ