សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​ម៉ែចុង​ព្រោះ​វ៉ៃ​ធ្វើបាប​កូនស្រី​ប្រពន្ធដើម​!

​ឃាត់ខ្លួន​ម៉ែចុង​ព្រោះ​វ៉ៃ​ធ្វើបាប​កូនស្រី​ប្រពន្ធដើម​!

​បន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ​នៅ​ផ្សារ​ថៃ​(​ផ្សារ​ឡុងកឿ​)​តាម​ហ្វេ​ប៊ុ​កកាល​ពី​ថ្ងៃ​ទី​១៦​កញ្ញា​ឲ្យដឹងថា​មិនដឹង​កូនចៅ​នាក់​ណា​ទេ ត្រូវបាន​ជន​មិន​ស្គាល់​មុខ វាយ​ធ្វើបាប​នឹង​ច្របាច់​ក​យក​មក​បោះបង់ចោល​”​។​ក្រោយ​ពី​ផ្ទុះ​ព​តិមាន​នេះ​សមត្តកិច្ច​បាន​សង្គ្រោះ​ក្មេង​ស្រី​ហើយ​រក​មូលហេតុ​។

​ករណិយ៍​នេះ​បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​មាន​ការឃាត់ខ្លួន​ស្រី​ម្នាក់​ដែល​ជា​ម្តាយចុង​នោះ​មក​បានឲ្យដឹងថា​៖ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ និង​ម្ដាយ​ចុង​របស់​នាង បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំ ម្ដាយចុង​បាន​ដើរចេញ​ពី​បន្ទប់ ហើយ​លើក​កូន​ដើម​ដាក់​លើ​ម៉ូតូ ដឹក​ទៅ​ដល់​កន្លែង​ព្រៃ​ស្ងាត់ នា​ខាងក្រោយ​ផ្សារ សា​វ៉ែន​ឥណ្ឌូចិន រួច​ក៏​វាយតប់ ទាត់​ធាក់ និង​ច្របាច់ក បណ្ដាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​សន្លប់ និង​រងរបួស​ធ្ងន់ រួចហើយ​បាន​ទុក​កូន​ដើម​ចោល នៅក្នុង​ព្រៃ ទើប​វិលត្រឡប់​មក​បន្ទប់​វិញ​។​

​ដោយសារ​បាត់​កូនស្រី​របស់​ខ្លួន បុរស​ជា​ប្ដី​បាន​សួរ​ទៅ​ប្រពន្ធ​ក្រោយ​របស់​ខ្លួន តែ​នាង​ឆ្លើយតប​ទៅ​វិញ​ថា នាង​មិន​ដឹង​ទេ​។ លុះ​ក្រោយមក ក៏​មាន​អ្នកលក់ដូរ នៅក្នុង​ប្រទេស​ថៃ បាន​ដើរកាត់ ប្រទះឃើញ និង​ដឹក​ទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ នៃ​ស្រុក​អារញ្ញ ប្រទេស​ថៃ​។​

​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ស្ដ្រី​សង្ស័យ​ជា​ប់​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ លី ស្រី​នី​ត អាយុ​១៦​ឆ្នាំ មុខរបរ​ជា​កម្មការិនី ស្នាក់​នៅ​ផ្សារ​រុងក្លឿ ប្រទេស​ថៃ និង​មាន​លំនៅ​ក្នុង​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ រី​ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ណាត ស្រី​ម៉ី អាយុ​៥​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ យូ សុ​ភី អាយុ​២៤​ឆ្នាំ មុខរបរ​លក់​បាយ នៅក្នុង​ផ្សារ នៃ​ប្រទេស​ថៃ និង​មាន​ឪពុក​ឈ្មោះ ស៊ីន ឆាយ អាយុ​២៨ (​ពួកគេ​លែងលះគ្នា​)​។ ក្មេងស្រី​រងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​កូន​ដើម និង​ម្ដាយចុង​។​

​លោក​វរសេនីយ៍ត្រី​អោក សំ​ណុ​ក នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន បានឲ្យដឹងថា ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ យូ សុ​ភី ត្រូវជា​ម្ដាយ​របស់​កុមារី​រងគ្រោះ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ប្ដឹង​លើ​ឈ្មោះ លី ស្រី​នី​ត ពីបទ​«​ប្រើ​ហិង្សា​លើ​កូន​របស់​ខ្លួន​» ទើប​កម្លាំង​ជំនាញ ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច​ន្ច​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ចុះ​ទៅ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ក៏​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​តែម្ដង ៕

 

Filed in: ព័ត៌មានជាតិ