សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុងត្រូលជជុះ​កើត​ពេល​ឧកញ៉ា​គិត​ម៉េង​ប្រើ​ឧកញ៉ា​ជ័យ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុស​ច្បាប់​ជា​ថ្មី​ចេញពី​តំបន់​សេ​សាន​២!

​កុងត្រូលជជុះ​កើត​ពេល​ឧកញ៉ា​គិត​ម៉េង​ប្រើ​ឧកញ៉ា​ជ័យ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុស​ច្បាប់​ជា​ថ្មី​ចេញពី​តំបន់​សេ​សាន​២!

ស្ទឹងត្រែង ៖ ល្បី​ទៀត​ហើយ​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង​ដាក់​កុងត្រូលជជុស​លើ​ផ្លូវជាតិ​លេខ​៩​ចាំ​ជម្រឹត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ រកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ មិនបាន​សម្រេច​បាញ់​គ​ម្រាម​២​គ្រាប់​ក្នុង​ពេល​ដែល​ឧកញ៉ា​គិត​ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​និង​ជា​ថៅកែ​បើកដៃ​ឲ្យ​ឈ្មួញ​ឈើ​ឈ្មោះ​ម៉ឹក​សុ​ផា​ណា​រ៉េត​ហៅ​ឧកញ៉ា​ជ័យ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​វា​រី​អគ្កីសនី​សេសាន​ពីរ​។​

​ប្រសិនបើ​គេ​ចាំ​មិន​ភ្លេច​ទេ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីដើមឆ្នាំ​២០១៨​បាន ប្រកាស់ ដល់​អ្នកសារព័ត៌មាន​ជាពិសេស​កងកម្លាំង​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ណា​ដែល​ដាក់​កុងត្រូលជជុះ​ត្រូវ​ចាប់វាយ​ខ្នោះ​ភ្លាម​។​

​ប៉ុន្តែ​វិធានការ​នេះ​មិន​មាន​ប្រសិទ្ធិភាព​ទេ​ព្រោះ​គ្រាន់តែ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ដំណើរការ​វា ក៏​មាន​ករណី​កុងត្រូលជជុះ​កើត​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ស្ទើ​គ្រប់​ច្រកល្ហក​នានា ផ្គើន​និង​ប៉ះពាល់​ធ្ងន់ធ្ង​ដល់​ការអនុវត្ត​គោលនយោបាយ​ភូមិ​.​ឃុំ​.​មាន​សុ​វត្ថ​ភាព ជា​ពិសេស​ប៉ះពាល់​ដល់​ការគាំទ្រ​មកលើ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ។​

​ប្រជាពលរដ្ឋ​ឲ្យដឹងថា សមត្ថកិច្ច​ចម្រុះ​ដូច​កុងត្រូលជជុស នៅលើ​ដងផ្លូវ​ជាតិ​លេខ​៩​ពី​ព្រុំប្រទល់​ស្រុក​ឆែក រហូតដល់​ស្រុក​ក្រឡាប​រិ​វ៉ាត់ និង​ក្រុង​ស្ទឹងត្រែង បណ្ដាក់​គ្នា​ដូច​ខ្យង កំណត់​យក​លុយ​ក្នុង​១​ម៉ូតូ​ដឹកឈើ​តម្លៃ​១០​ម៉ឺន​រៀល ក្នុង​មួយ​ជំនាញៗ ដែល​កន្លង​ទៅ​ធ្លាប់​បង់​តែ​៥​ពាន​ឬ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​
​ជាក់ស្តែង​កាលពី​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​រាយការណ៍​ថា​”​សមត្ថកិច្ច​ហ្នឹង​ជា​មន្ត្រី​យោធា​ហ្នឹង​ឈរ​នៅលើ​ផ្លូវជាតិ​៩​បាន​បាញ់​គម្រាម​២​គ្រាប់​”​ពី​ម្សិល​មួយថ្ងៃ ដោយសា​តែ​ពួកគាត់​មិន​មាន​លុយ​ព្រោះ​ដឹកឈើ​ហ្នឹង​២​ទៅ​៣​ដុំ​ហ្នឹង​គ្រាន់​ដោះដូរ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ អញ្ចឹង​អត់​មាន​លុយ​ទេ ឈើ​ហ្នឹង​លក់​ក៏​មិន​រួច​ថ្លៃបង់​សមត្ថ​ចម្រុះ​ផងដែរ​។​

​ទន្ទឹម​និង​មាន​សេចក្តី​រាយ​ការ​ពី​ូ​ការកកើត​កុងត្រូល​ជ​ជុំ​នេះ​វា​ក៏​មាន​សេចក្តីរាយការណ៍​មក​ថា​ម្សៀ​ម៉ឹក​សុ​ផា​ណា​រ៉េត​ហៅ​ឧកញ៉ា​ជ័យ​កូនដៃ​ឧក​ញ៉​គិត​ម៉េង​ថៅកែ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​វ៉ារិ​អគ្គិសនី​សេ​សាន​២​បាន​ចាប់ផ្តើម​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញ​ពី​ទីតាំង​ខាងលើ​ទៅ​ស្រុក​យួន​ទៀតហើយ​។​

​ប្រជា​សហគមន៍​ក្នុង​ទីតាំង​ភូមិ ដា​ឡា​ត​ឃុំ ស្រែ​សឺ​ម៉ី ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង បាន​រាយាការណ៍​ឲ្យ ដឹងថា​៖ មាន​,​ទូក ខ្នាត​តូច​, ធំ​,​កប៉ាល់​អូស​ឈើ​, ជាច្រើន គ្រឿង ក្នុង​មួយ​ថ្ងៃ ៗ ដឹក ឈើ​ចេញ ពី​តំបន់​ក្រៅ​បាត​អាង​,​ចូល ទៅ​ក្នុង​តំបន់ បាត​អាង​, រួច​ទើប​ដឹក​ចេញពី​តំបន់ បាត​អាង​ទៅកាន់ បណ្តា​ខេត្ត​នានា​ពិសេស​ទៅ​ស្រុក​យួន​តាម​ច្រក​វ៉ា​លឺ​យ៉ាង រលូន​ដោយ​គ្មាន​សមត្ថកិច្ច ណា​អើពើ​ឡើយ ។​

​សូមបញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ឆ្នាំ​២០១៨​កន្លងទៅនេះ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​២៥២​សជណ​ចុះហត្ថលេខា​ដោយ​លោក​អតីត​រដ្ឋលេខាធិការ​ប៊ុន​អ៊ុយ​បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​ពី​ការសម្អាត​អាង​ស្តុក​ទឹក​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​និង​ការ​ឈូសឆាយ​សម្អាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​ដីសេ​ដ​កិច្ច​រហូត​ក្រោយ​ការបោះឆ្នោត​។ សេចក្តីជូនដំណឹង​បាន​តម្រូវឲ្យ​មាន​ការអនុវ​ត្ត​ផងដែរ​។​ស​ជណ​នោះ​មាន​ប្រសីទ្ធីភាព​បានមួយរយៈ​ដែរ​ពេល​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​។​
​ឈើ​ឧ​កញ្ញ៉ា ឈ្មោះ​ជ័យ​នាំចេញ​ទៅ​ប្រទេស​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​(​វ៉ា​លឺ​)​បាន​ដោយ​រលូន​ដែល​កន្លងមក​គេ​តែង​ឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក នីសា​ន់ព​ណ៍ស ពាក់​ស្លាក​លេខ ខ​.​ម 2-59 94 បើក​បិទគូទ​រហូតដល់​ច្រក​អន្តរជាតិ​(​វ៉ា​លឺ​)​ដោយ​ខាង​មេ​ច្រក​បាន​បើករ​បា​រ៉ាស់​ទុកជាមុន​។​

​ប្រភព​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ថា​នៅ​ក្នុងផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ទំហំ​៣៦០០០​ហិកតា​គ្មាន​នៅសល់​ឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ទៀតឡើយ​។ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញ គឺជា​ឈើ​នៅ​ខាងក្រៅ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់