សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ឈើ​ខ្មែរ​យើង​ជើង​ខ្លាំង​រកស៊ី​ដឹក​ក្រញូង​តាម​ទូក​ត្រូវ​តម្រួត​ខេត្ត​ត្រាត​ចាប់បាន​

ឈ្មួញ​ឈើ​ខ្មែរ​យើង​ជើង​ខ្លាំង​រកស៊ី​ដឹក​ក្រញូង​តាម​ទូក​ត្រូវ​តម្រួត​ខេត្ត​ត្រាត​ចាប់បាន​

​ប្រទេស​ថៃ ៖ ឈើ​គ្រញូង​ចំនួន ២៤ ដុំ ដែល​មាន​ប្រវែង​ចាប់ពី ១ ម៉ែត្រ ដល់ ២ ម៉ែត្រ ត្រូវបាន​ក្រុម​ទាហានជើងទឹក​ថៃ ប្រចាំ​ខេត្ត​ត្រាត រឹបអូស​ពី​កាណូត​មួយគ្រឿង​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច ច្រក​ប៉ា​កខ្លង ក្នុងភូមិ​ខ្លង​សុន ឃុំ​ឡែ​មកាត់ ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ថៃ​នៅ​ក្នុង​តំបន់​នោះ​បាន​ចោទថា គឺ​ជនជាតិ​ខ្មែរ​គឺ ជា​អ្នក​លបចូល​ទៅ​ដឹកឈើ​គ្រញូង​ពី​ស្រុក​សៀម​នេះ ។ កាណូត​មួយគ្រឿង​ផ្ទុក​ឈើ​ក្រញូង​សៀម​នេះ ជា​កាណូត​នេះ​មាន​ធ្លុះ​បាត បណ្តាលអោយ​ទឹក​ចូល​ផង ទើប​មិន​អាច​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​បាន​ហើយ​ចត​ទុក​ចោល​ទើប​ទ​ហ៊ាន​សៀម​រកឃើញ ហើយ​បាន​ប្រមូល​យក​ទុក​ជា​វត្ថុតាង និង បាន​បញ្ជូន​ទៅ​អោយ​កំលាំង​អង្គភាព​ជំនាញ យកទៅ​រក្សាទុក​តាម​នីតិវិធី​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ថៃ ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ បាន​និយាយប្រាប់​ក្រុម​ទាហាន​នោះ​ថា​៖ កាលពី ២ ថ្ងៃមុន គេ​បាន​ឃើញ​ជនជាតិខ្មែរ ២ នាក់​បាន​បើកបរ​កាណូត​នេះ មក​ស្ទូចត្រី នៅ​កណ្តាលទន្លេ ហើយ​ទំនងជា​មាន​ឱកាសល្អ គេ​ក៏​បាន​លបចូល​ទៅ​ដឹកឈើ​គ្រញូង​ទាំងនេះ បម្រុង​យក​ទៅ​អោយ​ឈ្មួញ​នៅ​លើ​ទឹកដី​កម្ពុជា ប៉ុន្តែ​ជា​អកុសល កាណូត​ក៏បាន​ប៉ះទង្គិច​ជាមួយ និង ដុំថ្ម​ក្នុង​ទឹក បណ្តាល​អោយ​កាណូត​ត្រូវ​ធ្លាយ​បាត​ក្រោម ដោយសារ​មិន​អាច​ទៅមុខ​ទៀត​បាន គេ​ក៏​ទុក​កាណូត​ចោល ហើយ​គេចខ្លួន​បាត់​អស់ ?!៕

 

Filed in: អន្តរជាតិ