សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ​បើក ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន នៅ​ខារ៉ាអូខេ «PRO» ក្នុង​ខណ្ឌ​ចំការមន​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ​បើក ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន នៅ​ខារ៉ាអូខេ «PRO» ក្នុង​ខណ្ឌ​ចំការមន​

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ថា សម្រាប់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស គ្រឿងញៀន​នៅក្នុង​ខារ៉ាអូខេ «PRO» ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​២០​នាក់ ក្នុងនោះ​ស្រី​៥​នាក់​។

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​គូសបញ្ជាក់ថា កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់​នៅ​ទីតាំង​ខារ៉ាអូខេ ឈ្មោះ PRO កាលពី​សប្តាហ៍​មុន កម្លាំង​ជំនាញ «​ក​៣» របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២០​នាក់ (​ស្រី​៥), ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន​៣០​គ្រាប់ និង​ម៉េតំ​ហ្វេ​តា​មីន ICE​ចំនួន​១៨​កញ្ចប់​តូច​។​
​នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា តាម​ការសួរចម្លើយ​ក​រ​ណី​នេះ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​២​នាក់ និង​លទ្ធផល​ធ្វើតេស្ត​មាន​ផ្ទុក​សារធាតុ​ញៀន​១៥​នាក់ (​ស្រី​៣) និង​គ្មាន​ផ្ទុក​សារធាតុ​ញៀន​៣​នាក់ (​ស្រី​២)​។​

​ទោះជា​យ៉ាងណា​អ្វី​ដេល​គួ​ឲ្យ​ចាប់អារម្មណ៍​លោកនាយ​ឧត្តមសេនីយ៍ម៉ក​ជីតូ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ថៅកែ​ក្លឹប​ខារ៉ាអូខេ «PRO»​ថា​ជា​អ្នក​ណា​និង​មានទោ​សកំ​រឹត​ណា​ដែល​បើក​ឲ្យមាន​ការប្រើប្រាស​គ្រឿងញៀន​នោះ​នៅឡើយ​ដោយ​គ្រាន់​ត​ឬ​ប្រាប់​សម្រាប់​ជនសង្ស័យ​ទាំង​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចាត់​កាត​តាម​ផ្លូវច្បាប់ ។​សង្ឃឹម​ថា​ខារ៉ាអូខេ «PRO»​នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ដើម្បី​រក​មនុស្ស​មក​ទទួល​កំហុស​!៕

Filed in: ព័ត៌មានជាតិ