សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ជល​ខេត្ត​កំពង់ឆ្នាំង​៖ នៅ​រដូវ​បិទ​នេសាទ​ទោះ​ដឹក​តិច​ឬ​ដឹក​ច្រើន​ក៏​ដោយ​មិន​មាន​ខុស​ច្បប់​អ្វី​ទេ​កុំ​អោយ​តែ​ដឹក​គ្រាប់បែក​!

មន្ត្រី​ជល​ខេត្ត​កំពង់ឆ្នាំង​៖ នៅ​រដូវ​បិទ​នេសាទ​ទោះ​ដឹក​តិច​ឬ​ដឹក​ច្រើន​ក៏​ដោយ​មិន​មាន​ខុស​ច្បប់​អ្វី​ទេ​កុំ​អោយ​តែ​ដឹក​គ្រាប់បែក​!

កំពង់ឆ្នាំង ៖ ព័ត៌មាន​ទទួលបាន​ពី​ប្រជា​នេសាទ​បាន​អោយដឹង​ថា​សព្វថ្ងៃ​ទូ​កឌុក​យឿ​ទិញ​ត្រី នៅ​កំពង់ឆ្នាំង​មាន​ច្រើន​សន្ធឹកសន្ធាប់ នៅ​កំពង់ផែ​ត្រី​មាត់ទន្លេ​ផ្សា​ក្រោម​ខេត្ត​កំពង់ឆ្នាំង​រាប់រយ​ក្បាលទូក នៅក្នុង​រដូវ​បិទ​នេសាទ​តែ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ឡើយ​អង្គុយ​ចាំតែ យកលុយ ​តុង​ដោយ​មិន​បាន​អនុវត្ត​ទៅតាម​សេ​ក្ដី​ណែនាំ​ថ្មី​របស់​លោក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​វេង សុខុន​ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​អោយ​មន្ត្រីជលផល​ក្រោម​ឱវាទ​ទាំងអស់ អនុវត្ត​អោយបាន​តឹងរឹង​និង​មាន​ប្រសឹទ្ធភាព​បំផុត​ចំពោះ​ច្បាប់​ស្ដីពី ជលផល​នោះ​ឡើយ​។​

​ប្រភព​បាន​អោយដឹង​បន្ត​ថា ទូ​កឌុក​យឿ​ទិញ​ត្រី​ទាំងនោះ​ប្រ​ម៉ូ​ល​ទិញ​ពី គ្រប់​តំបន់​នានា​តាម​តំបន់​ដង​ទន្កេសាប​ដូចជា​នៅផាត់​សណ្ដាយ ឆ្នុកទ្រូ​កំពង់​អួ​រ សេះ​ស្លាប់ ផ្លូវ​ទូក​កោះ​អ្នកតា​ព្រែ​ស្ល​ត ព្រែក​គូ​កា​ម៉ាល់​ដូនតី ប្រឡាយ​មាស អន្លុង​កញ្ចុះ ថ្នល់​ឈើទាល កោះ​ចាប​ព្រែក​សាយ សំរោង​សែន ពាម​ឆ្កោក​ក្បាល​កន្លង់​និង​កំពង់ផែ​កំពង់​ហៅ​ស្រុក​កំពង​លែង​ជាដើម​។ ដែ​ទូក​យឿ​ទិញ​ត្រី​ទាំង​នោប្រ​ម៉ូល​ទិញផល​នេសាទ​ពី​គ្រប់តំបន់​យកមកចែក ចាយ​ឡើង​ឡាន​យកទៅ​ភ្នំពេញ​នៅ​កំពង់ផែ​ត្រី​មាត់ទន្លេ​ផ្សារ​ក្រោម​។​

​ឈ្មោះ​ទី​ជា​ជនជាតិ​វៀតណាម​ត្រូវបាន​គេ​ស្គាល​ថា ៖ ជា​ឈ្មួញ​ប្រ​ម៉ូ​ល​ទិញ ត្រី​ធំ​ជាងគេ​នៅ​កំពង់ផែ​កំពង់​ហៅ​ស្រុក​កំលែង​និង​នៅ​កំពង់ផែ​ត្រី មាត់ទន្លេ​ផ្សារ​ក្រោម​កំពង់ឆ្នាំង​បាន អោយដឹង​ដោយ​ទទួលស្គាល់ថា​៖​ឈ្ម​ញ​រកស៊ី​ទិញ​ត្រី​ទាំងអស់​នៅក្នុង ខេត្ត​កំពង់ឆ្នាំង​រួមទាំង​រូប​គាត់​ផង​នោះ​ធ្វើ​ការប្រម៉ូលទិញ​ត្រី​នៅ រដូវ​បិទ​នេសាទ​បាន​រាល់ថ្ងៃនេះ​ដោយសារ​បាន​បង់លុយ​អោយ​ជំនាញ​ជលផល គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ចាបពី​នាយកដ្ឋាន អធិការដ្ឋាន​នាយខ័​ណ្ឌ នាយ​ផ្នែក​និង​នាយ​សង្កាត់​ក្នុង​មួយ​ក្បាលទូក​ចាប់​ពី​ចំនួន​១០០​ទៅ​២០០ ដុល្លា​អា​មេ​រិច​តាម​ទូក​តូច​ឬ​ទូក​ធំ​ទើប​អាច​ប្រកប​អាជីវកម្ម​ទិញ​ត្រី នេះ​បាន​។​

​ប៉ុន្តែ​បើ ប្រជាពលរដ្ឋ​រកស៊ីរ​បរ​នេសាទ​នៅ​ភូមិ​ព្រែក​គូក្រង​ផ្តិល​និង​ផ្លូវ​ទូក​វិញ បានអោយដឹង​ថា​នៅ​រដូវ​បិទ​នេសាទ​មួយឆ្នាំៗ​ទូ​កឌុក​យឿ​ទិញ​ត្រី​នី​មួយៗ​បើ គ្មាន​លុយ​ពី​៦០០​ទៅ​១០០០​ដុល្លា​បង់​អោយ​មន្ត្រី​ទេនោះ​មិន​អាច​រកស៊ី​របរ អាជីវកម្ម​ប្រ​ម៉ូល​ទិញត្រី​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​នោទេ​។​

​សូមបញ្ជាក់​ថា សព្វថ្ងៃ​ឈ្មួញ​រកស៊ី​ប្រ​ម៉ូ​ល​ទិញ​ត្រី​នៅ​រដ​វ​បិទ​នេសាទ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​រាប់រយ​ក្បាលទូក​នៅតាម​បណ្ដា​ស្រុក​នានា ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ដែល​សមត្ថកិច្ច​ជលផល​មិន​អើពើ​ចាត់វិធានកា​រប ង្ក្រា​នោះឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង​បាន​ប្រាប់​អោយដឹងថា ការដឹកជញ្ជូន​ផល​អនុផល​នេសាទ​នៅ​រដូវ​បិទ​នេសាទ​បើ​ទោះ​ដឹក​តិច​ឬ​ដឹក​ច្រើន ក៏​ដោយ​មិន​មាន​ខុស​ច្បប់​អ្វី​ទេ​កុំអោយ​តែ​ដឹក​គ្រាប់បែក ?​។ ការលើកឡើង​បែប​នេះ​លោក​អះអាង​ថា​នេះ​ជា​ប្រសាសន៍​របស់​តេជោ​សម្ដេច​ហ៊ុន សែន​?៕

 

  veng-sokhon-eng-chea-san-1 k-fish-hun1-500x300 k-fish-hun-376x500

Filed in: ព័ត៌មានជាតិ