សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​តែងតាំង​អគ្គស្នងការ​រង​នគរបាលជាតិ​៣​រូប​តម្លើង​ផ្កាយ​៤​ចំនួន​៨​រូប​ផ្កាយ​៣​និង​២​មួយ​ចំ​ភ្លូ​ស​

​នាយករដ្ឋមន្ត្រី​តែងតាំង​អគ្គស្នងការ​រង​នគរបាលជាតិ​៣​រូប​តម្លើង​ផ្កាយ​៤​ចំនួន​៨​រូប​ផ្កាយ​៣​និង​២​មួយ​ចំ​ភ្លូ​ស​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នាយ​នគរបាល​៣​រូប ត្រូវបាន​នាយករដ្ឋមន្ត្រី​ចេញ អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ​បន្ទាប់​ពី​ស្នើសុំ​តែង​ផ្កាយ​៤​ជូន​នាយ​នគរបាល​៨​រូប ។

នាយ​នគរបាល​ជាតិ​កម្ពុជា ចំនួន​៣​រូប​ដែល​ទ​ទទួលបាន​ការតែងតាំង រួមមាន​
​ទី​១-​លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អត្តលេខ ០២១០ ពី​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ ទៅជា​អគ្គស្នងការ​រង​នគរបាលជាតិ​។​
​ទី​២-​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អត្តលេខ ០៦៧៧ ពី​ប្រធាន​សេនាធិការ ទៅជា អគ្គស្នងការ​រង​នគរបាលជាតិ ។​
​ទី​៣-​លោក​ឧត្តមសេនីយ៍ឯក តេង សួន អត្តលេខ ០៧២៦២ ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក ទៅជា​អគ្គស្នងការ​រង​នគរបាលជាតិ ។

​នាយ​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍ ក្រប​ខណ្ឌ​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួង​មហាផ្ទៃ ចំនួន ៨​រូប ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ នាយ​ឧត្ដមសេនីយ៍ (​ផ្កាយ ៤) ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ​។ នាយ​នគរបាល ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​ជា​នាយ​ឧត្ដមសេនីយ៍ ទាំង ៨​រូប មាន​ដូចខាងក្រោម​៖
១. លោក​ឧត្ដមសេនីយ៍ឯក សុខ មុនី​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍ ។​២. លោក​ឧត្ដមសេនីយ៍ឯក កែវ វណ្ណ​ថន​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍
៣. លោក​ឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍ ។​៤. លោក​ឧត្ដមសេនីយ៍ឯក ជា សុគន្ធា​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍​
៥. លោក​ឧត្ដមសេនីយ៍ឯក សម តារា​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍ ។​៦. លោក​ឧត្ដមសេនីយ៍ឯក សាន លុច​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍
៧. លោក​ឧត្ដមសេនីយ៍ឯក សុខ ច័ន្ទ​រិទ្ធី​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្ដមសេនីយ៍ ។​៨. លោក​ឧត្ដមសេនីយ៍ឯក ឯក មនោ​សែន​ដែល​គេ​ស្គាល់​ថា​នាយក​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ក៏​ត្រូវបាន​តម្លើង​ផ្កាយ​៤​ដែរ​។​
​ការ​តម្លើង​នេះ​គឹ​បានធ្វើ​ក្រោយពី​សម្តេច​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៣១​សិហា​ឆ្នាំ​២០១៨​បាន​ដាក់​ឲ្យ​នាយ​ឧត្តមសេនីយ៍​១០​រូប​ចូល​នី​វត្ត​ន៍​៕

 

 

Filed in: ព័ត៌មានជាតិ