សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្មី​ចុះ​បញ្ជារ​ឲ្យ​កាយ​ដី​ចាក់​លុប​ឆ្នេសមុទ្រ​ចេញ​!

​មេ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្មី​ចុះ​បញ្ជារ​ឲ្យ​កាយ​ដី​ចាក់​លុប​ឆ្នេសមុទ្រ​ចេញ​!

​ព្រះសីហនុ​៖ ខេត្ត​ព្រះសីហនុ​៖​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន ចុះ​ផ្ទាល់ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​រំលោភ​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ ។

​បើ​តាម​សេចក្ដីប្រកាសព័​ត៌​រប​ស់​ក្រសួង​បានឲ្យដឹងថា​៖​លោក ជា សុផារ៉ា​ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​អាជ្ញ​ធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផង​នោះ​បាន ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែង​ត្រែង ភូមិ​៤ ឃុំ​អូរ​ត្រេះ ក្រុង​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​គឺ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ការចុះ​ត្រួតពិនិត្យ​នេះ គឺ ដើម្បី​បញ្ជា​ឲ្យ​កាយយក​ដី​ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ និង រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម ។
​ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក៏​បាន​ចេញ​លិខិត​មួយ​អំពាវនាវ​ដល់​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ជ្រាប និង ចៀសវាង សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​តទៅទៀត ?​។​

​ចាំ​មើល​ថា​លោក​ជា​សុផារ៉ា​អាច​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​រំលោភ​ឆ្នេរសមុទ្រ​យកមក​ផ្តន្ទាទោស​បានទេ​?​ឬ​បាន​ត្រឹមតែ​ធ្វើឲ្យ​ល្អមើល​?​។​

សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ពេល​ចុះ​នោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក៏​បាន​ចេញ​លិខិត បាន​ព្រមាន​ផ្អាក​ការសាងសង់ និង​ផ្អាក​ការធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន នូវ​សំណង់​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ ដែល​មាន​ស្រាប់ និង​/​ឬ​គម្រោង​សាងសង់​ថ្មី ប្រសិនបើ​មិន​បាន​គោរព​តាម​ការណែនាំ ស្ដីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្ដាញ​លូ​នៅតាម​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ