សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់កា​រណូត​ស្រវឹងស្រា​ចុះ​លេង​ទឹក លង់​ស្លាប់​ចោល​អ្នក​ជួល​កា​រណូត​ជិះ​តេលតោល​

ម្ចាស់កា​រណូត​ស្រវឹងស្រា​ចុះ​លេង​ទឹក លង់​ស្លាប់​ចោល​អ្នក​ជួល​កា​រណូត​ជិះ​តេលតោល​

កំពង់ធំ ​៖ ​បុរស​ជា​ម្ចាស់កា​រណូត​ដរ​ចម្លង​ម្នាក់​បាន​ស្លាប់​ក្នុង​ទឹក​បន្ទាប់​ពី​ស្រវឹងស្រា​ចុះ​លេង​ទឹកជំនន់ នៅវេលា​ម៉ង ៤ រសៀល ថ្ងៃទី ១៧ ខែ​កញ្ញា​ឆ្នាំ ២០១៨ នៅ​ចំណុច ដំណេក​សេក ដំបន់​វាល​ក្រោម ក្នុង​ទឹកដី ឃុំ ស្រឡៅ​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ ។

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផន ព​ន ភេ​ទ្រុស អាយុ ២៩ ឆ្នាំ មុខរបរ ធ្វើស្រែ និង​ពេលទំនេរ​បើកកាណូត​ឲ្យ​អ្នក​ជិះ​ទៅ​លេង​ទឹកទន្លេរ ខាងលិច ទួល​ពភ្លៀរ ឃុំ ស្រឡៅ ស្រុក​បារាយណ៍ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ស៊ីឈ្នួល​ដឹក​មនុស្ស​ចំនួន ៣ នាក់ ទៅ​មើល​ទឹកទន្លេរ មានឈ្មោះ ១ ផល សំភ័ស ភេទ ប្រុស អាយុ ៣២ ឆ្នាំ នៅ​ភ្នំពេញ​។ ២ ឈ្មោះ ផុន បូ​ណា ភេទ ប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ​ភ្នំពេញ​។ ៣ ឈ្មោះ ដា ស្រ​មុំ ត្រូវជា​ប្រពន្ធ ឈ្មោះ ផុន បូ​ណា ក្នុង​ម្នាក់ តម្លៃ ៥០០០ រៀល ចេញដំណើរ​នៅ​ម៉ោង ១​និង – ១០​នាទី​។​

​ម្ចាស់​កាណូត​បាន​បើក​ការណូត​ទៅ​ចំណុច ទួល​ការ៉េ​ពី ប្រហែល​ជា​ម៉ោង ៤-០០ នាទី ចេញ​សំដៅទៅ​ដំណេក​សេក { កន្លែង​លេង​ទឹក }​។ ពេល្រ​ឡប់​មកវិញ ម្ចាស់​ទូក​បាន​ចាក់​ស្រា ស​​យក​មក​ផឹក អស់​កន្លះ​ដប​ទឹក​សុទ្ធ ហើយ​ក៏​បើក​ត្រឡប់មកវិញ និង​បបួល​អ្នកជិះ​ចុះ​លេង​ទឹកទន្លេរ​។​តែ​ពួក​អ្ន​ជួល​គេ​មិន​ចុះ ព្រោះ​មិន​ចេះ​ហែល​ទឹក​។ ម្ចាស់​កាណូត​ក៏​ចុះ​ងូតទឹក​ខ្លួនឯង អ្នក​ជួល​កាណូត​ជិះ​ទឹក ក៏​មិន​ចេះ​ហែល ទូក ក៏​មិន​ចេះ​អុំ​ដែរ មិន​ហ៊ាន​ចុះ​លេង​ទេ​បាន​ត្រឹម​តែ​អង្គុយ​មើល​នៅ​លើ​ទូក​តែ​ប៉ុណ្ណោះ ។​

​អ្នក​ដែល​ជួល​ទូក​ជិះ​ឃើញ​ម្ចាស់​កាណូត​ស្រវឹងស្រា​ខ្លាំង​ក៏​ទាញ​ដៃ​ឲ្យ​ឡើង​ទូក​វិញ​តែ​ម្ចាស់​កាណូត​ក៏​មិន​ទាន់​ចង់​ឡើង​ដែរ​។​ក្រោយមក​ខ្យល់​បក់​ខ្លាំង​ធ្វើឲ្យ​កាណូ​ត​រសាត់​តាម​ខ្យល់​ផុត​ពី​ដៃ​ម្ចាស់​កាណូត កាន់តែ​ឆ្ងាយ​ទៅ​ឆ្ងាយ​ទៅ​។ ម្ចាស់​កាណូត ក៏​មើលលែងឃើញ​ដែរ​។​នៅពេល​នោះ​ដែរ ហើយ មាន​អ្នក​ទៅ​លេង​ទឹក​គេ​មើលឃើញ កាណូត​អណ្តែត​​ក៏ ទូរស័ព្វ ទៅប្រាប់ ប៉ូលិស ប៉ុ​ស្ត៍ ស្រឡៅ​។​

​ប៉ូលិស​ប៉ុស្ត៍ បាន​បញ្ជា​ឲ្យ​ប្រជា​កា​ពារ​ភូមិ បើក​កាណូត ទៅ​ជួយ​យក​កាណូត​ដែល​អណ្តែត​ត្រឡប់មកវិញ តែ​ជនរងគ្រោះ​មាន​បងប្អូន​និង​ប៉ូលិស​ទៅ​ជួយ​រក​ដែរ​តែ​រក​មិនឃើញ​ក្រោយមក​ក៏​រកឃើញថា​បាន​លង់ទឹក​ស្លាប់​ទៅហើយ​! ។​

Filed in: ព័ត៌មានជាតិ