សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាខា​កាកបាទក្រហម​ខេត្ត​ជូន​ជន​ចាស់ជរា ជនពិការ កុមា​កំព្រារ​នឹង​ជនក្រីក្រ​ចំនួន ៤៧​គ្រួសារ

សាខា​កាកបាទក្រហម​ខេត្ត​ជូន​ជន​ចាស់ជរា ជនពិការ កុមា​កំព្រារ​នឹង​ជនក្រីក្រ​ចំនួន ៤៧​គ្រួសារ

ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ លោក គង់ សុជាតិ លេខាធិការ​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​ក្រចេះ និង​លោក ហេង សុថា ប្រធាន​កិត្តយ​ស​អនុសាខា​កាកបាទក្រហ​ម​ស្រុក​ឆ្លួង រួម​ជាមួយ​ក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត ស្រុក​និង​អជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​ជន​ចាស់ជរា ជនពិការ កុមា​កំព្រារ​នឹង​ជនក្រីក្រ​ចំនួន ៤៧​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ឆ្លួង ស្រុក​ឆ្លួង ខេត្ត​ក្រចេះ​។​

​ថ្លែង​នៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៤៧ គ្រួសារ ដែល​មក​ទទួល​អំណោយ​នា​ឱកាស​នោះ​លោក គង់ សុជាតិ លេខាធិការ​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត​ក្រចេះ បាន​ថ្លែង​ពាំនាំ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កា​បាទ​ក្រហម​កម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​បងប្អូន ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណះ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក គង់ សុជាតិ​បាន​មាន​ប្រសា​ស​ន៏​បន្តថា រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោក​តែងតែ​ចាត់​មន្ត្រី​អោយ​ចុះ​មក​សួរសុខទុក្ខ​បងប្អូន ដូចជា​ករណី​ដែល​បងប្អូន​កំពុង​ជួប​នូវ​ការលំបាក់​ខ្វះ​ខាត់​ក្នុង​រស់នៅ​នេះ​ជាដើម គឺ​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត​បាន​បញ្ជារ​អោយ​មន្ត្រី​កាកបាទ​ក្រហម​ចុះ​យក​អំណោយ​មក​ចែក​បងប្អូន អោយបាន​ទាន់​ពេលវេលា​ដើម្បី​ជួយ​សម្រាល​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កម្រិត​។​

​នៅក្នុង​ឱកាស​នោះ លោក​លេខាធិការ​សាខា​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ បន្ត​តាមដាន​និង​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​អោយ​បាន​ជាប់​ជាប្រចាំ ជា​ពិសេស​ត្រូវ​ត្រៀម​បង្កា​ទុកជាមុន និង​ត្រូវ​ចុះ​ទៅ​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​មាន​អនាម័យ​ក្នុង​ការរស់នៅ ផឹកទឹក​ឆ្អិន ត្រូវ​ប្រកាន់​ភ្ជាប់​នូវ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ត្រូវ​ហូប​ទឹក​ដាំ​ពុះ​ជានិច្ច ។ អំណោយ​ដែល​បាន​យកមក​ចែកជូន​នាពេល​នេះ​រួមមាន​៖ អង្គរ ២៥​គីឡូក្រាម មី​១​កេះ ត្រីខ​១​យួរ មុង​១ ផួយ​១ ក្រមា​១ សារុង បង្គន់​អនាម័យ​១ និង​ថវិការ​ចំនួន​២០០០០​រៀល ៕
​ដោយ កិះ​ខន ក្រចេះ​

Filed in: ព័ត៌មានជាតិ