សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម គួច ចំរើន ចុះ​ត្រួតពិនិត្យ​ការផ្តល់​សេវា​ធ្វើ​សៀវភៅ​ការងារ​ជូន​កម្មករ​-​កម្ម​ការ​នី​

​ឯកឧត្តម គួច ចំរើន ចុះ​ត្រួតពិនិត្យ​ការផ្តល់​សេវា​ធ្វើ​សៀវភៅ​ការងារ​ជូន​កម្មករ​-​កម្ម​ការ​នី​

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការផ្តល់​សេវា​ធ្វើ​សៀវភៅ​ការងារ​ជូន​កម្មករ កម្ម​ការ​នី ចំនួន​២២៨​នាក់ នៅ​រោងចក្រ ឈាង លី​ខ​ប ស្ថិត​ក្នុង​នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។​

​ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា ក្រោយពី​ទទួល​បាន​ការ​ប្រតិភូកម្ម​អំណាច តាមរយៈ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែ​មួយ​សម្រាប់​ការផ្តល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ និង​ក្រោម​ការចង្អុលបង្ហាញ​របស់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​គោលនយោបាយ ចុះ​ផ្តល់​សេវា​ធ្វើ​សៀវភៅ​លក្ខណៈ​រូប និង​បណ្ណ័​ការងារ ជូន​កម្មក​រក​ម្មការ​នី​ដោយផ្ទាល់ នៅតាម​បណ្តា​រោងចក្រ​ក្នុង​ខេត្ត​កំពង់ចាម​។​

​លោក​បន្ត​ទៀត​ថា មន្ត្រី នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​មន្ត្រី​ជួរ​ក្រោយ នៃ​មន្ទីរ​ការងារ បានរួម​គ្នា ប្រឹងប្រែង ទទួលខុសត្រូវ ពន្លឿន​ការផ្ដល់សៀវភៅ​ការងា​រ ជូន​កម្មរ កម្ម​ការី​នី បន្ថយ​ពី​ការធ្វើ​រាប់​ខែ រាប់​សប្ដាហ៍ មក​នៅ​ត្រឹម​រយៈពេល ក្រោម​មួយ​សប្ដាហ៍ និង សរសេរ​អក្សរ​ដោយ​ម៉ាស៊ីន computer ថែមទៀត​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក​គួច ចំរើន បាន​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​មន្ត្រី​ជួរ​ក្រោយ​មន្ទីរ​ការងារ ដែល​បាន​ចំណាយ​ពេល​វេលា​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ឈប់សម្រាក ចុះមក​ធ្វើ​សៀវភៅ​ការងារ​ជូន​កម្មករ កម្ម​ការ​នី​នា​ថ្ងៃនេះ​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រោយ​ពី​ប្រតិភូកម្ម​អំណាច តាមរយៈ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក និង​ការបើក​ដំណើរការ​អង្គភាព​ច្រកចេញចូល​ខេត្ត​កំពង់ចាម រដ្ឋបាល​ខេត្ត​បាន​ធ្វើ​សៀវភៅ​ការងារ​បាន​ចំនួន ១៦១០​នាក់​ហើយ​៕

 

Filed in: ព័ត៌មានជាតិ