សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​ចុះហត្ថលេខា​លើ​សៀវភៅ​ការងារ​ជំនួស​រដ្ឋមន្ត្រី​ក្រសួង ការងារ​ការងារ ពី​សំណាក់​លោក គួច ចំរើន អភិបាល ខេត្ត​កំពង់ចាម ដើម្បី​ជួយ​សំរួល​អោយ​បាន​លឿន​រហ័ស​ជូន​បងប្អូន​កម្មករ លោក​អភិបាលខេត្ត​បញ្ជាក់ថា លោក​ធ្វើ​តាម​ការដឹកនាំ របស់​ក្រសួង​មហាផ្ទៃ​

​រឿង​ចុះហត្ថលេខា​លើ​សៀវភៅ​ការងារ​ជំនួស​រដ្ឋមន្ត្រី​ក្រសួង ការងារ​ការងារ ពី​សំណាក់​លោក គួច ចំរើន អភិបាល ខេត្ត​កំពង់ចាម ដើម្បី​ជួយ​សំរួល​អោយ​បាន​លឿន​រហ័ស​ជូន​បងប្អូន​កម្មករ  លោក​អភិបាលខេត្ត​បញ្ជាក់ថា លោក​ធ្វើ​តាម​ការដឹកនាំ របស់​ក្រសួង​មហាផ្ទៃ​

កំពង់ចាម ៖ ថ្មីៗ​នះ លោក​អភិបាលខេត្ត​កំពង់ចាម គួច ចំរើន បាន​ចុះហត្ថលេខា​ក្នុង​សៀវភៅ​ការងារ​ជំនួស​លោក​រដ្ឋមន្ត្រី​ក្រសួង ការងារ គឺ​ឯកឧត្តម វង សូ​ត ដើម្បី​ជួយ​សំរួល​ការងារ​អោយបាន​ឆាប់រហ័ស​ជូន​បងប្អូន​កម្មករ ។ បណ្តាល​អោយ​មាន​ប្រតិ កម្ម ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់ អ្នកកាសែត​អោយដឹងថា ច្បាប់​ការងារ​បាន​តម្រូវ​អោយ​រដ្ឋមន្ត្រី ក្រសួង​ការងារ​ទទួល​បន្ទុក​វិស័យ គ្រប់គ្រង​ការងា​រលើ​កិច្ចការ រដ្ឋបាល​វិស័យ​ការងារ​ដែល​ជា​ទំនាក់​ទំនាក់ទំនង​កិច្ចសន្យា​ការ ងារ​រវាង​និយោជិត និង​និយោជក តាមរយៈ​ការផ្តល់​កិ​ត្យា​នុ​កូល ភាព​ជា​អធិកា​រងារ ឬ​អ្នក​ផ្សះផ្សារ​ការងារ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​ទទួលបន្ទុក​វិស័យ​ការងារ​ណា ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល មាន​លក្ខណៈសម្បត្តិ សមត្ថភាព និង​ចំណេះដឹង​អំពី​ច្បាប់​ស្តីពី​ការងារ ។

​លោក ហេង សួរ បន្តថា យោង​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការងារ​អធិការ​ការងារ ត្រូវ​ធ្វើ​សៀវភៅ​ការងារ ដល់​កម្មករ​និយោជិត​តាម​សំណើសុំ ដើម្បី បង្ខិត​សេវា​អោយ​កាន់តែ​កៀក​ទៅ​រក​បងប្អូន​កម្មករ និយោជិត និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​និយោជក ។ លោក​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​ការងារ​បាន​ធ្វើ​ប្រតិភូកម្ម​ដល់​មន្ទី​រការ​ងារ ដែល​ឆ្លងកាត់​ការបណ្តុះបណ្តាល និង​មាន​នីតិសម្បទា​ជា​អធិការ ការងារ ចុះហត្ថលេខា ក្នុងនាម ត​.​ប រដ្ឋមន្ត្រី​ទទួល បន្ទុក​វិស័យ​ការងារ​លើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជន កម្ពុជា ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក វង សូ​ត មិនទាន់ បានធ្វើ ប្រតិភូកម្ម​ដល់​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ណា មួយ​នៅ​ឡើយ ចុះហត្ថលេខា​លើ​សៀវភៅ​ការងារ​ជនកម្ពុជា​នោះឡើយ ។ ហេតុអ្វី​បានជា​មាន​អភិបាល​ខេត្ត​មួយ​ចុះ ហត្ថលេខា ជំនួស​រដ្ឋមន្ត្រី​ក្រសួង​ការងារ ? ។

​ករណីនេះ គឺ​បាន​កើតឡើង​នៅឯ​ខេត្ត​កំពង់ចាម គឺ​គេ​បានឃើញ​ការ​បង្ហោះ សារ​ខ្លីៗ​ក្នុងផេក facebook ផ្លូវការ​របស់​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា ក្រោយពី​ទទួល​បាន​ការ​ប្រតិភូកម្ម​អំណាច តាមរយៈ​អនុក្រឹត្យ​លេខ​១៨ អនក្រ បក ចុះ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨ របស់​រដ្ឋាភិបាល​ស្តីពី​ការ បង្កើត​យន្តការ​ច្រកចេញចូល​តែ​មួយ សំរាប់​ការផ្តល់​សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ និង​ក្រោម​ការចង្អុលបង្ហាញ របស់​ក្រុម ប្រឹក្សា​គណៈ​អភិបាលខេត្ត ជាពិសេស កិច្ចខិតខំ ប្រឹងប្រែង​របស់​មន្ត្រី​អង្គភាព​ច្រកចេញ ចូល តែមួយ ថ្ងៃនេះ អង្គភាព​ច្រកចេញ ចូល​តែ​មួយ អាច​បោះពុម្ព​សៀវភៅ​លក្ខណ​រូប និង​ប័ណ្ណ​ការងារ ដោយ​ប្រើ​បច្ចេកវិទ្យា​កុំព្យូទ័រ ជូន​កម្មករ កម្ម​ការី​នី និង បុគ្គលិក​ឯកជន​បាន​ហើយ ។

​ជុំវិញ​ការ​ប្រតិកម្ម ពី​ក្រសួង​ការងារ​ដែល​ថា លោក​អភិបាលខេត្ត​កំពង់ចាម ចុះហត្ថលេខា ក្នុង​ប័ណ្ណ​ការងារ​ជូន​កម្មករ ជំនួស​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ​នេះ​រំលោភ​លើ​ស្ថាប័ន​ក្រសួង ការងារ​នេះ លោក គួច ចំរើន អភិបាល ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ថា លោក​ធ្វើ​ការងារ​ទៅ​តាម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ៕

 

Filed in: ព័ត៌មានជាតិ