សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្នាក់ងារ​ព័ត៌មាន​កម្មវិធី​ANN នៃ​ទូរទស្សន៍​អប្សរា នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ទទួល​ការគំរាមកំហែង​ពី​មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​

​ភ្នាក់ងារ​ព័ត៌មាន​កម្មវិធី​ANN នៃ​ទូរទស្សន៍​អប្សរា នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ទទួល​ការគំរាមកំហែង​ពី​មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ ៖ ភ្នាក់ងារ​ព័ត៌មាន​កម្មវិធី​ANN នៃ​ទូរទស្សន៍​អប្សរា ប្រចាំ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ទទួល​ការគំរាមកំហែង ពី​សំណាក់​មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា បន្ទាប់ពី​សមត្ថកិច្ច​ចូលចាប់​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​គេហដ្ឋាន​របស់​មន្ត្រីនគរបាល​រូបនោះ​។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង   មាន​ម្ចាស់​ឈ្មោះ សួស វ៉ូ​រ៉ា ហៅ​យ៉ាំង ជា​មន្ទ្រីប៉ូលីស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ មួយ​រូប​ផង​ដែរ  ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦  ចំណុច​គីឡូម៉ែត្រ​១៣៥ ភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មុន​ការឆែកឆេរ ភ្នាក់ងារ​មួយ​រូប​ឈ្មោះ​លោ​កឌឹម សឿន​កម្មវិធី​ANN នៃ​ទូរទស្សន៍​អប្សរា ត្រូវ​បក្សពួក​ឈ្មួញ​ឈើ​មាន​គ្នា ៧​នាក់​ក្របួច​កអាវ ពេល​ដែល​កំពុង​ថតរូប​ពួក​ឈ្មួញ​វៀតណាម​កំពុង​ថ្លឹង​ឈើ​ប្រណីត​ក្នុង​លំនៅដ្ឋាន​ខាងលើ ហើយ​បាន​ដក​យក​ទូរស័ព្ទ​លុប​រូបភាព​ចោល​គ្មាន​សល់ ។​

​ក្រោយមក​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​មេព្រៃ និង​មន្ត្រី​ប៉េអឹម​ចុះ​អន្តរាគមន៍ និង​បាន​ឆែកឆេរ​លំនៅដ្ឋាន​មន្ត្រីនគរបាល​ខាងលើ ដោយ​រក​ឃើញ​ឈើ​ប្រណីត នៅ​ផ្ទះ​លោក សួស វ៉ូ​រ៉ា ហៅ​យ៉ាំង មាន​ចំនួន​១១០​កំណាត់​ប្រភេទ​ឈើ​ប្រណីត ហើយ យក​វត្ថុតាង​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ប្រៃ​ឈើកែវ​សីមា​។

​ចំណែក ម្ចាស់​ឈើ​ជា​មន្ត្រី​នគរបាល​នោះ មិន​ត្រូវបាន​កម្លាំង​ចម្រុះ​ធ្វើការ​ឃាត់ខ្លួន​នោះ​ទេ ផ្ទុយទៅវិញ មន្ត្រីនគរបាល​ខាងលើ​នៅតែ​បន្ត​មាន​សេរីភាព ទោះបីជា​លំនៅដ្ឋាន​របស់​មន្ត្រីនគរបាល​រូបនោះ ត្រូវ​បាន​ឆែកឆេរ​ចំនួន​២​ដង​ក៏ដោយ ហើយ​ថែមទាំង​គំរាមកំហែង ដល់​សុវត្ថិភាព​លោ​កឌឹម សឿន ថែមទៀត​ផង​។​

​ជាមួយនឹង​ក្តីបារម្ភ​ពី​សុវត្ថិភាព​នេះ លោក ឌឹ​ម សឿន បាន​ដាក់​ពាក្យបណ្តឹង​ចូល​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ប្តឹង​មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា​ឈ្មោះ សួស វ៉ូ​រ៉ា ហៅ​យ៉ាំង និង​បក្ខពួក​ពីបទ គំរាមកំហែង ។​

​ជាមួយ​គ្នា​ដែរ លោក ដឹម សឿន ក៏​បាន​អំពាវនាវ​សុំឲ្យ​សមត្ថកិច្ច ជាពិសេស​លោក​ស្នងការ​ខេត្ត​មណ្ឌលគិរី ជួយ​ការពារ​សុវត្ថិភាព​ដល់​រូប​លោក​ផង​៕

 

 

IMG-20160711-WA0014 IMG-20160711-WA0016

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់