សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្មេងស្រី​ចងក​សម្លាប់ខ្លួន​ជា​បុគ្គ​លឹក​កាស៊ីណូ​មិនមែន​បេក្ខជន​ប្រឡង​បាក់​ឌុប​ទេ​!

​ក្មេងស្រី​ចងក​សម្លាប់ខ្លួន​ជា​បុគ្គ​លឹក​កាស៊ីណូ​មិនមែន​បេក្ខជន​ប្រឡង​បាក់​ឌុប​ទេ​!

បន្ទាយមានជ័យ ​៖ ​ថ្មីៗ​នេះ ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កមានចែករំលែក​ព្រោងព្រាត​អំពី​នារី​ម្នាក់​ធ្វើអត្តឃាត​ដោយ​អះអាងថា នាង​ជា​បេក្ខជន​ប្រលង​ធ្លាក់​បាក់​ឌុប ២០១៨​។​តែ​ពុំ​មាន​ឈ្មោះ​ជនរងគ្រោះ ពេលវេលា និង​ទីតាំង​ច្បាស់លាស់​ទេ​គ្រាន់តែ​ថា « ក្មេងស្រី​អាយុ ១៥​ឆ្នាំ​ប្រលង​ធ្លាក់​ចងក​សម្លាប់ខ្លួន និង​ក្រមា​ស្លាប់​យ៉ាង​អណោច​អ​ធ័ម​! មាន​ករណី​ធ្វើ​អត្តឃាត ចង​ក​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់ដេក ដោយសារ​មាន​បញ្ហា​នៅក្នុង​គ្រួសារ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ក៏​សម្រេចចិត្ត​យក​ក្រមា​ចង​ក​សម្លាប់​ខ្លួនឯង​ដោយ​គ្មាន​ក្រុមគ្រួសារ​ដឹង​ឡើយ​។

​ប៉ុន្តែ​ការពិត​ជាក់ស្ដែង នារី​ដែល​ធ្វើអត្តឃាត​ខាងលើ មិនមែន​ជា​បេក្ខជន​ប្រលង​បាក់​ឌុប​ធ្លាក់​នោះទេ នាង​ជា​បុគ្គលិក​កាស៊ីណូ នៅ​ប៉ោយប៉ែត​ដែល​ស្លាប់​សង្ស័យ​មាន​វិបត្តិ​ស្នេហា​។

​ករណីយ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​ចង ក នៅ​និង​ស្នួ​ហាល​ខោអាវ​ក្នុង​បន្ទប់ដេក​ដោយ​មាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ នៅ​ចំនុច​ដី​ស ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ជី​កញ្ញា ស្រី អាយុ ១៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ខែ​ន​ទីង រស់នៅ​ភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ លោក នួន នី​ណារ៉ូ បាន​បន្ថែម​ថា​នៅ​មុនពេល​កើតហេតុ​នោះ ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​កូនស្រី​របស់​ខ្លួន​បាន​ទៅ​ផ្សារ​ទិញ​ថ្នាំងុ​យដេក​២​បន្ទះ​យក​មក​លេប​។​

​បន្ទាប់​ពី​លេប​រួច នាង​បាន​អារ​ដៃ​ខ្លួនឯង និង​បាន​ចាក់សោរ​ទ្វារ​បន្ទប់​ជាប់ ពេលនោះ​ម្តាយ​បាន​យក​សោរ​មកចាក់​ឃើញ​កូន​អារ​ដៃ​ខ្លួនឯង​ឈាម​ពេញ​បន្ទប់​ក៏​ហៅ​អ្នកជិតខាង​ដឹកយក​ទៅ​សង្គោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយ​ប៉ែត​។ ក្រោយពេល​ដែល​កូន​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់មកផ្ទះ​វិញ​កូន​បាន​និយាយ​នឹង​ម៉ែ​ថា កូន​មិន​បាន​រស់នៅ​ថែ​ម្តាយ​ដូច​មុនៗ​បន្ត​ទៀត​ឡើយ​។ ពេលនោះ​ម្តាយ​តប​វិញ​ថា​កូន​កុំ​គិត​ច្រើនពេក​បើ​មិន​ចង់​ធ្វើការ​នៅ​កាស៊ីណូ​ក៏​ឈប់​ទៅ​យើង​មិនទាន់​អត់បាយ​ស៊ី​ឯណា​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់ទៀតថា ម្តាយ​ជនរងគ្រោះ​ក៏​ត្រឡប់​ទៅ​ផ្សារ​ម្ដងទៀត ពេលមកដល់​បន្ទប់​កូនស្រី​ឃើញ​ចាក់​គន្លឹះ​ជាប់​នាំគ្នា​ធាក់​ចូល​ស្រាប់តែ​ឃើញ​កូនស្រី​របស់​ខ្លួន​ចង ក សម្លាប់​ខ្លួន​នៅ​ស្នួ​ហាល​ខោអាវ​ស្លាប់​មិនដឹង​ថ្មើរ​ណា​មក​នោះទេ​។ ក្រោយ​កើតហេតុ​ហើយ គេ​បាន​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សព​ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ស​ព​នារី​នេះ​ពិតជា​ចង ក សម្លាប់​ខ្លួន​ពិតប្រាកដ​គ្មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះ​ទេ​ទំនង​ប្រហែល​នារី​រងគ្រោះ​មាន​វិបត្តិ​ស្នេហា​មិន​អាច​ដោះស្រាយបាន​។​

 

Filed in: សន្តិសុខសង្គម