សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើ​១​ឆ្នាំ​ចិន​មក​ស្រុក​ខ្មែរ​ជាង​១០​ម៉ឺន​ចឹង​៥​ឆ្នាំ​ម៉ាន​?​ក្នុងពេល​ដែល​ការ​ប៉ាន​ប្រមាណ​ប្រជាសាស្ត្រ​ថា​ដី​ខ្មែរ​អាច​ទទួល​នុស្ស​បាន​២៥​លាន​នាក់​ប៉ុណ្ណោះ​!

បើ​១​ឆ្នាំ​ចិន​មក​ស្រុក​ខ្មែរ​ជាង​១០​ម៉ឺន​ចឹង​៥​ឆ្នាំ​ម៉ាន​?​ក្នុងពេល​ដែល​ការ​ប៉ាន​ប្រមាណ​ប្រជាសាស្ត្រ​ថា​ដី​ខ្មែរ​អាច​ទទួល​នុស្ស​បាន​២៥​លាន​នាក់​ប៉ុណ្ណោះ​!

ភ្នំពេញ ៖ កំណើន​វត្ត​មាន​ជនជាតិ​ចិន​នៅ​ស្រុក​ខ្មែរ​ក្នុង​១​ឆ្នាំៗ​មាន​ប្រមាណ​១០​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។

​ថ្លែង​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយក​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​សុខ ផល​នាយ​ឧត្តមសេនីយ៍​ចូលនីវត្ត​ន៍ សន្ដិ​បណ្ឌិត បានឲ្យដឹងថា​៖ កាលពី​ឆ្នាំ​២០១៧ ចិន​នៅ​កម្ពុជា​ជាង​១០​ម៉ឺន​នាក់ ក៏ប៉ុន្ដែ​ឆមាស​ទី​២ ឆ្នាំ​២០១៨ ចិន​បាន​កើនឡើង​ដល់​២១​ម៉ឺន​នាក់​។​

​ក្នុងចំណោម​២១​ម៉ឺន​នាក់​នោះ ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​ចិន​ជាង​៨​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ចិន​ដែល​មានបណ្ណ័​ការងារ​នៅ​ខេត្តព្រះសីហនុ​ជាង​២​ម៉ឺន​នាក់​។ “​ពី​នេះ​ទៅ​ដល់​ដាច់​ឆ្នាំ​២០១៨ គឺ​អ្នក​ធ្វើ​មុខរបរ​៥​ម៉ឺន​នាក់​ទៀត នឹង​មកដល់​កម្ពុជា (​ជនជាតិ​ចិន​) ចឹង​ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ​៥​ម៉ឺន​នាក់​ទៀត ចែក​ទៅ​កំពង​សោម​៥០​ភាគរយ ។ កំពង​សោម​(​ក្រុង​ព្រះ​សូ​ហ​នុ​)​គិត​ទៅ​១០​ម៉ឺន​នាក់​បាត់ គាត់​មាន​ផែនការ​ច្បាស់លាស់​ណាស់ ព្រោះ​សំណង់​ឥឡូវ​កំពុង​ធ្វើ​ច្រើន​គឺ​សំណង់​អន​ឡាញ​”​។​

​គោលដៅ​សំខាន់ៗ​ដែល​ចិន​មក​ស្រុក​ខ្មែរ ចំនួន​៣​នៅ​កម្ពុជា រួមមាន ទី​១-​ភ្នំពេញ ,​ទី​២-​សៀមរាប និង​ទី​៣-​ព្រះសីហនុ​។ លោក​សុខ​ផល​បាន​ដាក់​បទបញ្ជា​រថា​៖​ប្រសិនបើ​ជនជាតិ​ចិន​ណាមួយ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា គឺ​ដឹក​តាម​យន្ដហោះ ទៅ​ប្រទេស​ចិន​ភ្លាមៗ​តែម្តង​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ​ដែល​ទើប​ចូល​កាន់តំណែង​ជា អគ្គនាយកដ្ឋាន​អន្តោប្រវេស​ន៍ក្តៅៗ​ក៏​បាន​សន្យា​ធានា​ដល់​ការគ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់ ក្នុង​ការចេញ​-​ចូល​នូវ​ជនអន្តោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ទាំងអស់​មិន​ថា តាម​ព្រំដែន​ទឹក និង​គោក​នោះឡើយ ខណៈ​ក្រសួងមហាផ្ទៃ​អំពាវនាវ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​ជនជាតិ​ចិន​ខុសច្បាប់​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។​

​សូម​រំលឹក​ថា​ដោយសារ​ច្បាប់​វិនិយោគ​ស្រុក​ខ្មែរ​ល្អ​មាន​ច្បាប់​អាចឲ្យ​ជនបរទេ​សទិញ​ផ្ទះ​ជាន់​ទី​មួយ​ធើ​ជា​កម្ម​សិទ្ធ​បាន ក៏​ដូច​ជា​មេដឹកនាំ​អាជ្ញាធរ​ចិន​ខ្មែរ​ប្រកាស​ពី​យុទ្ធសាស្ត្រ​ចំណង​សាមគ្គីភាព​គ្រប់​ជ្រុងជ្រោយ​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ចិន​កើនឡើង​ឥ​ឈប់​។​មាន​ការប៉ាន់ស្មាន​ថា​ការរកស៊ី​ជាមួយ​ចិន នឹង​កើនឡើង​ដល់​៦,០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ ខណៈ​កម្ពុជា​មាន​មហិច្ឆតា​ចង់​ស្រូបយក​ទេសចរ​ចិន​ឲ្យបាន​ដល់​១​លាន​នាក់​កាល​ឆ្នាំ​២០១៧ នឹង​ឈាន​ដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។​សូម​បញ្ជាក់​ដែរ​ថា​កន្ល​ង​មក​មាន​ការប៉ាន់ស្មាន​លក្ខណៈ​ប្រជាសាស្ត្រ​ថា​ផ្ទៃដី​ស្រុក​ខ្មែរ​ល្មម​អាចដាក់​បាន​មនុស្ស​២៥​លាន​នាក់​។​

 

Filed in: ព័ត៌មានជាតិ