សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលា​រាជធានី​ចេញ​សេចក្តីណែនាំ​រៀបចំ​ព្រះរាជ​រាជ​ពិធីបុណ្យ ខួប​លើក ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​

សាលា​រាជធានី​ចេញ​សេចក្តីណែនាំ​រៀបចំ​ព្រះរាជ​រាជ​ពិធីបុណ្យ ខួប​លើក ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​

ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីណែនាំ ចាត់តាំង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ ខួប​លើក ទី​១៤ នៃ​ការ​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​នេះ​បន្ទាប់ពី​អាក់ខាន​ណែនាំ​ឲ្យធ្វើ​ជា​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ឆ្នាំ​។

​សេចក្តីណែនាំ បាន​តម្រូវ​ឲ្យ​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​អង្គ​ម្ចាស់​ជីវិត តម្កល់​លើ​ត្បូង ដោយ​មាន​ការតុបតែង​រចនា​ភ្លើង​ពណ៌ ចង​ទង់ជាតិ ទង់​សាសនា ទង់​ព្រះ​មា​ហា​ក្សត្រ បដា ពាក្យស្លោក មាន​សារលិខិត​ថ្វាយព្រះព​រ និង​ណែនាំ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង ប្រជារាស្ត្រ ចង​ទង់ជាតិ​ឲ្យបាន​គ្រប់​គេហដ្ឋាន​។​

​គ្រប់​រដ្ឋបាល​ខណ្ឌ ត្រូវ​រៀបចំ​ពិធី​ចុះសួរសុខទុក្ខ​អ្នកជំងឺ នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​កុមារ កំព្រា ជនពិការ ចាស់ជរា និង​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​សហគមន៍ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ មន្ទីរ​ព័ត៌មាន រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ ផ្សព្វផ្សាយ​ឲ្យបាន ទូលំទូលាយ​នូវ​ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត ព្រះករុណា ជា​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទី​សក្ការៈ​។​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​ក្រុម​តន្ត្រី​សិល្បៈ​បុរាណ និង​សម័យ សម្ដែង ជូន​ប្រជា​រាស្ក្រ​ទស្សនា កម្សាន្ត​សប្បាយ នៅតាម​ទីសាធារណៈ ដើម្បី​ចូលរួម​អបអ​សាទរ នៅ​ក្នុង​ទិវា​ជា ប្រវត្តិសាស្ត្រ​នេះ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល ខណ្ឌ​ទាំង​១២ ត្រូវមាន​ផែនការ​ការពារ​ជាក់ស្ដែង សម្រាប់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យបាន​រៀបរយ និង​ចរាចរ​ឲ្យ​ត្រឹមត្រូវ​។​សូមជម្រាបថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ក្រុមប្រឹក្សា​រាជសម្បត្តិ​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ នា​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៤​ក្រោយពេល​ដែល​អតីត​ម​ហា​ព្រះ​បរម​រតនៈ​កោដិ​ព្រះបិតា​ដាក់រាជ្យ​បាន​៧​ថ្ងៃ​៕

 

Filed in: ព័ត៌មានជាតិ