សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​កម្ពុជា​វៀតណាម​ឡាវ​ប្តេជ្ញា​ជម្រុញ​ល្បឿន​អភិ​វឌ្ឈន៍​តំបន់ត្រីកោ​ណមរកត​

​នាយករដ្ឋមន្ត្រី​កម្ពុជា​វៀតណាម​ឡាវ​ប្តេជ្ញា​ជម្រុញ​ល្បឿន​អភិ​វឌ្ឈន៍​តំបន់ត្រីកោ​ណមរកត​

​វៀតណាម​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, លោក ថង លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ប្តេជ្ញា​រួមគ្នា ក្នុង​ការជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ តាមរយៈ​ការពិនិត្យ​លទ្ធភាព និង​ការដាក់សំណើរ ទៅកាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់​ត្រីកោណ ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ត្រីកោណ កាន់តែ​ទទួល​បាន នូវ​ការលើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​

​ការសម្រេចចិត្ត​ខាង​លើ​គឺ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ពេល​ទទួលទាន​អាហារ​ពេលព្រឹក​រួមគ្នា មុន​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ពេញអង្គ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តី​ពី​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ក្នុង​ពិធី​ទទួលទាន អាហារ​ពេលព្រឹក​នោះ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ការ​រិត​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​បី ពិសេស​ការ​រិះរក គ្រប់​មធ្យោបាយ ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំង​បី​។​

​ក្នុងនោះ ភាគី​ទាំង​បី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ លើ​ការបន្ត​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព ស្ថេរភាព ដើម្បី​ជំរុញ​កំណើន នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង​បី​។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​គម្រោង​នៃ​ការតភ្ជាប់ នៃ​ប្រទេស​ទាំង​បី ពិសេស​នៅ​តំបន់ត្រីកោណ ដែល​ជា​តំបន់​មួយ មាន​ការអភិវឌ្ឍ​ទាប​នៅឡើយ​។​

​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី បាន​ធ្វើការ​ពិនិត្យ​រួមគ្នា ការងារ​ជា​អាទិភាព​មួយចំនួន សម្រាប់​គម្រោង​អាទិភាព នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ​របស់​ប្រទេស​ទាំង​បី សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គ​ន្លាត នៃ​ការអភិវឌ្ឍ​តំបន់​ទាំងនោះ ឲ្យមាន​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ៕

 

Filed in: ព័ត៌មានជាតិ