សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណីយ៍​ប្រើ​ហឹង្សា​លើស្រី​ជនសង្ស័យ​ចោរលួច​នៅ​ផ្សារ​ព្រៃទា​អ្នកបង្ក​អាច​មាន​ទោស​!

ករណីយ៍​ប្រើ​ហឹង្សា​លើស្រី​ជនសង្ស័យ​ចោរលួច​នៅ​ផ្សារ​ព្រៃទា​អ្នកបង្ក​អាច​មាន​ទោស​!

ភ្នំពេញ​៖ អធិការ​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន ឲ្យ​កាសែតដឹងថា លោក​កំពុង​បើ​ការស្រាវជ្រាវ ពាក់ព័ន្ទ​ករណី ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ក្នុង​ផ្សារ​ព្រៃទា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ប្រើ​ហឹង្សា​លើ​ជនសង្ស័យ​ជា​ចោរលួច​។​

​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ព្រៃទា​និយាយថា​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​វេលា ម៉ោង​១២ ថ្ងៃ​ត្រង់នេះ មាន​នារី​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ ហើយ​ពួកគាត់ ក៏​បាន​ចាប់​នាង​បាន ហើយ​ក៏​ធ្វើការ កោរសក់​នៅ​កន្លែងកើតហេតុ​ធ្វើឲ្យ និង​មាន​អ្នក​ថត​បង្ហោះ​តាម​ហ្វេ​សប៊ុក ធ្វើឲ្យ មាន​ការភ្ញាក់ផ្អើល និង​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ហេតុការណ៍​ត្រូវបាន​មហាជន​មួយចំនួន​រិះគន់ ទៅលើ​បុរស​ម្នាក់​ដែល​ព្យាយាម​ចាប់​កោរសក់​នារី​ម្នាក់​ដែល​គេ​អះអាង ដែល​មើលទៅ​ពិតជា​មាន​អារម្មណ៍​ថា​ដូចជា​ហួសហេតុ​បន្តិច​ហើយ ។​ព្រោះ​ទោះបី​គាត់​ជា​បានធ្វើ​សកម្មភាព​លួច យ៉ាងណាក៏ដោយ គួរតែ​ឃាត់ខ្លួន​ទុកអោយ​សមត្ថកិច្ច​យកទៅ​ចាត់ការ​ទៅតាម​នីតិវិធី មិន​គួរ​នាំគ្នា​ប្រើ​អំពើ​បែបនេះ ទៅ​លើ​នាង ជាពិសេស​ចាប់​នាង​កោរសក់​បែបនេះ​ទេ វា​ពិត​ជា​សកម្មភាព​មួយ​ដ៏​គួរ​អោយ​អាក្រក់​មើល​បំផុត ។​

​លោក​យឹម សារ៉ាន់ អធិការ​នគរបាល​ខ​ណ​ល​ឌ​ពោធិ៍​សែន​ជ័យ បាន​លើក​ហេតុផល​តាម​ផ្លូវ​ច្បាប់​ថា ក្នុងនាម​ប្រជាពលរដ្ឋ អាច​ចាប់​ជនសង្ស័យ​យកមក​ប្រគល់ឲ្យ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​បាន តែ​មិន​អាច​ប្រើ​ហិង្សា​វាយដំ​ទៅ​បុគ្គល​ណា​បាន​ទេ ព្រោះ​ជា​ការរំលោភ​បំពាន​ទៅលើ​សិទ្ធិ​សេរីភាព​របស់​បុគ្គ​ល ។​ដោយឡែក​នារី​នេះ​គ្រាន់តែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ ព្រោះ​តុលាការ​មិន​ទាន់​បាន​ផ្ដន្ទាទោស​គាត់​ថា​ជា​ជនមានទោស​នៅឡើយ​ទេ ។ យើង​សំណូមពរ​សូមឲ្យ​ប្រជាពលរដ្ឋ​កុំឲ្យ​ប្រព្រឹត្តទង្វើ​បែប​នេះ​តទៅទៀត ៕

 

Filed in: ព័ត៌មានជាតិ